ព័ត៌មានជាតិ
កែវ ច័ន្ទនិមល ៖ ” កន្លងមក ខ្ញុំបានព្យាយាមខ្លាំងណាស់ សូមអធ្យាស្រ័យពីបងប្អូនទាំងអស់គ្នាផង!”
ពិធីការិនីប្រចាំហង្សមាស អ្នកនាង កែវ ច័ន្ទនិមល បានពោលពាក្យបើនេះថា បន្ទាប់ពីអ្នកនាង និង ក្រុមគ្រួសារ បានឆ្លងជំងឺកូវីដ-១៩ ដែលត្រូវបានបញ្ជាក់កាលពីយប់ថ្ងៃទី៨ ខែមីនា យប់មិញនេះ។

ក្រោយអ្នកនាង កែវ ច័ន្ទនិមល បានធ្វើតេស្ដរកឃើញជំងឺកូវីដ-១៩ រួចមក អ្នកនាងនិងក្រុមគ្រួសារ ត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅអតីតសណ្ឋាគារអាំងទែរកុងទីណង់តាល់ (The Great Duke) និងត្រូវបានអនុញ្ញាតឲ្យស្នាក់នៅរួមបន្ទប់ជាមួយប្ដីនិងកូន។ អំឡុងពេលសម្រាកព្យាបាលអ្នកនាង ក៏បានបញ្ចេញពាក្យមួយឃ្លាថា “កន្លងមក ខ្ញុំបានព្យាយាមខ្លាំងណាស់ សូមអធ្យាស្រ័យពីបងប្អូនទាំងអស់គ្នាផង!”។

អ្នកនាង កែវ ច័ន្ទនិមល (ពិធីករហង្សមាស) ថាខ្លួនគាត់ ប្តី និងកូនស្រីរបស់គាត់អាយុ ១០ឆ្នាំ ដែលបានធ្វើតេស្តរកូវីដ១៩ កាលពីថ្ងៃមិញនេះ គឺលទ្ធផលចេញមកមានកូវីដ១៩ ទាំង៣នាក់។ អ្នកនាង កែវ ច័ន្ទនិមល បានប្រាប់លោកមាស ឫទ្ធី ពិធីករព័ត៌មានប្រចាំស្ថានីយទូរទស្សន៍ហង្សមាសថា គាត់បានឆ្លងកូវីដ១៩ ពីអ្នកដឹកនាំថតស្ពត ឈ្មោះទីតូ ព្រោះកាលអំឡុងថ្ងៃទី ២៧-២៨ ខែកុម្ភៈ ឆ្នាំ២០២១ គាត់បានទៅជួយថតវីដេអូ ដើម្បីចូលរួមផ្សព្វផ្សាយអំពីការពារកូវីដ១៩ ហើយម្សិលមិញទើបគាត់ទទួលដំណឹងថា អ្នកដឹកនាំថតស្ពត ឈ្មោះទីតូ មានវិជ្ជមានកូវីដ១៩ (ឈ្មោះទីតូ ធ្លាប់ជួបជុំផឹកជាមួយប៉ូលិសចរាចរណ៍)៕


អត្ថបទ៖ ផានិត
សូមចុចអាន៖ សុគន្ធ និសា បន្ដតាមដានសុខភាព ទោះមិនបានប៉ះពាល់ដោយផ្ទាល់ និងប្រយោលពី អ្នកនាង កែវ ច័ន្ទនិមល
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


