ព័ត៌មានជាតិ
លោក ប៉ែន បូណា៖ ឱសថដ៏ស័ក្តិសិទ្ធិដើម្បីលុបបំបាត់មនោគមន៍វិជ្ជាជ្រុលនិយម គឺការផ្សាយព័ត៌មានពិតដល់ពលរដ្ឋ
រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី លោក ប៉ែន បូណា និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានលើកឡើងថា នយោបាយភូតកុហកបង្កើតព័ត៌មានក្លែងក្លាយ និងនិយាយមួលបង្កាច់ ញុះញង់ ដែលសុទ្ធសឹងជាសកម្មភាពទុច្ចរិតខុស ពីគន្លងសីលធម៌សង្គមខ្មែរកំពុងធ្វើឱ្យក្រុមប្រឆាំងជ្រុលនិយមកាន់តែឯកោទៅៗជាលំដាប់ និងឈានទៅរកទីបញ្ចប់ប្រៀបដូចចង្កៀងអស់ប្រេង។ ដូច្នេះ យើងទាំងអស់គ្នាត្រូវពួតដៃគ្នាផ្តុំពន្លត់មនោគមន៍វិជ្ជាជ្រុលនិយមនេះឱ្យអស់ពីសង្គមឱ្យបានឆាប់តាមដែលអាចធ្វើបាន។

បើតាមអ្នកនាំពាក្យរាជរដ្ឋាភិបាល ឱសថដ៏ស័ក្តិសិទ្ធិបំផុតដើម្បីលុបបំបាត់មនោគមន៍វិជ្ជាជ្រុលនិយមនេះ គឺការផ្តល់ព័ត៌មានពិតដល់ប្រជាពលរដ្ឋ។ ដូច្នេះ យើងទាំងអស់គ្នាត្រូវដើរតួជាភ្នាក់ងារចែកចាយព័ត៌មានពិតដល់ប្រជាពលរដ្ឋឱ្យបានច្រើនតាមដែលអាចធ្វើបាន។ ព័ត៌មានពិតទាំងនោះ គឺសុខសន្តិភាព ស្ថិរភាពនយោបាយ យុទ្ធសាស្ត្របញ្ចកោណ និងកម្មវិធីគោលនយោបាយអាទិភាព៦ចំណុច ដែលដាក់ចេញដោយរាជរដ្ឋាភិបាល នីរិកាលទី៧ ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត ដើម្បីឈានទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ក៏ដូចជាសមិទ្ធផលទាំងឡាយដែលរាជរដ្ឋាភិបាលសម្តេចតេជោ អតីតនាយករដ្ឋមន្ត្រីសម្រេចបានដើម្បីជាតិនិងប្រជាពលរដ្ឋ។

ការលើកឡើងរបស់លោក ប៉ែន បូណា ធ្វើឡើងនៅក្នុងឱកាសដែលលោក អញ្ជើញជាអធិបតីក្នុងពិធីជាមួយលោក សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី«ប្រសិទ្ធភាពនៃការងារព័ត៌មាននិងនាំពាក្យ»ជូនដល់មន្ត្រីព័ត៌មាននិងអ្នកនាំពាក្យនៃរដ្ឋបាលខេត្តព្រៃវែង នៅព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤។
វគ្គបណ្តុះបណ្តាលនេះធ្វើឡើងក្នុងគោលបំណងសំខាន់ៗចំនួន៤ រួមមាន៖ ទី១. ពង្រឹងការយល់ដឹងពី តួនាទីនិងភារកិច្ចរបស់អ្នកនាំពាក្យប្រកបដោយជំនាញនិងវិជ្ជាជីវៈ ទី២. ចែករំលែកបទពិសោធកិច្ចការព័ត៌មាននិងនាំពាក្យ ទី៣. បង្កើននូវជំនាញក្រុមព័ត៌មាននិងអ្នកនាំពាក្យប្រកបដោយវិជ្ជាជីវៈ និង ទី៤. កសាងបណ្តាញរវាងអ្នកនាំពាក្យនិងក្រុមព័ត៌មាន។ វគ្គបណ្តុះបណ្តាល ស្តីពី «ប្រសិទ្ធភាពនៃការងារព័ត៌មាននិងនាំពាក្យ» នេះ សហការរៀបចំដោយ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល និងរដ្ឋបាលខេត្តព្រៃវែង៕

-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


