ព័ត៌មានជាតិ
កុមារពីរនាក់ទៀតក្លាយជាជនរងគ្រោះ ម្នាក់ទើបអាយុ ៦ ឆ្នាំ បានឆ្លងកូវីដ ១៩
គិតត្រឹមម៉ោង ០៧ ០០ ព្រឹកថ្ងៃ ០៩ មីនា មានករណីឆ្លងថ្មី ៤៩ នាក់ ក្នុងនោះ ៤៨ នាក់ពាក់ព័ន្ធព្រឹត្តិការណ៍ ២០ កុម្ភៈ។ ក្នុងករណីឆ្លងសរុប មានកុមារពីរនាក់ ក៏ជាជនរងគ្រោះថ្មីចុងក្រោយ ដែលបានឆ្លងកូវីដពីសហគមន៍។
ករណីទីមួយគឺកើតលើកុមារីអាយុ ១០ ឆ្នាំ រស់នៅសង្កាត់ទឹកកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ករណីទីពីរកើតលើកុមារាអាយុ ០៦ ឆ្នាំ រស់នៅស្រុកល្វាឯម ខេត្តកណ្តាល។
ព្រឹត្តិការណ៍២០ កុម្ភៈបានផ្ទុះរាលដាល ឆ្លងកើនឡើងដល់ ៥៤៩ នាក់។ ស្ថានភាពកាន់តែធ្ងន់ធ្ងរ ប្រមុខរដ្ឋាភិបាលសម្តេចតេជោហ៊ុន សែន បានដាក់បទបញ្ជាឲ្យក្រសួងស្ថាប័នរដ្ឋទាំងអស់ ត្រូវបិទជាបណ្តោះអាសន្ន ដោយទុកមនុស្សតិចតួចបំផុតនៅប្រចាំការ។ ផ្នែកឯកជន សម្តេចស្នើឲ្យកាត់បន្ថយបុគ្គលិក ឫផ្លាស់ប្តូរវេនគ្នា ដើម្បីបញ្ចៀសការកកកុញ។
សម្តេចតេជោ ក៏អំពាវនាវឲ្យផ្អាកការជួបជុំ និងការរៀបចំពិធីអាពាហ៍ពិពាហ៍ ដើម្បីបញ្ចៀសស្ថានភាពធ្ងន់ធ្ងរពិបាកស្មាន។ ខេត្តក្រុង ៤ ត្រូវដាក់ជាគោលដៅបង្កើនការប្រុងប្រយ័ត្ន បន្ទាប់មានផ្ទុះរាលដាលធ្ងន់ធ្ងរ មានរាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តព្រះសីហនុ និងខេត្តព្រៃវែង៕
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»


