ព័ត៌មានជាតិ
គិតត្រឹមថ្ងៃនេះ ខេត្តព្រះសីហនុ មានអ្នកពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ជាង១ម៉ឺននាក់ត្រូវបានយកសំណាក
លោក ឃាង ភារម្យ អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុបានថ្លែងប្រាប់កម្ពុជាថ្មីនៅរសៀលថ្ងៃទី០៩ ខែមីនា នេះថា គិតត្រឹមម៉ោង៩ និង៣០ នាទីយប់ ថ្ងៃទី៨ ខែមីនា ឆ្នាំ២០២១ នៅខេត្តព្រះសីហនុ មានអ្នកពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ សរុបចំនួន១០៧៨១នាក់ ត្រូវបានយកសំណាក ក្នុងនោះស្រីចំនួន៤៦១៣នាក់។
បើតាមលោក ឃាង ភារម្យ ក្នុងសំណោមអ្នកពាក់ព័ន្ធទាំងនោះ មានអ្នកវិជ្ជមានសរុបចំនួន១២៩នាក់ ស្រី៥៣នាក់ ជាសះស្បើយ១១នាក់ កំពុងព្យាបាល១១៨នាក់ ហើយអ្នកជំងឺទាំងអស់បានដាក់អោយសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត (ពេទ្យចំការចេក) និងកន្លែង ព្យាបាល សាកាណា (Sakana)។
ទាក់ទងវិធានការ លោក ឃាង ភារម្យ បានបញ្ជាក់ថា អាជ្ញាធរខេត្តបានចេញសេចក្តីជូនដំណឹងផ្អាកអាជីវកម្មសរុប៤០កន្លែង និងបានកំណត់ជាមណ្ឌលចត្តាឡីស័ក ហើយបានចុះធ្វើកិច្ចសន្យាជាមួយម្ចាស់ ឬអ្នកគ្រប់គ្រងទីតាំងអាជីវកម្ម សេវាកម្មគ្រប់ប្រភេទបានចំនួន៩៨៣កន្លែង។ ជាមួយគ្នានោះ បានបន្តដាក់គោលដៅត្រួតពិនិត្យ និងទប់ស្កាត់រថយន្តចេញ-ចូលខេត្ត ចំនួន៤កន្លែង។
ជាវិធានការបន្ត លោក ឃាង ភារម្យ អះអាងថា អាជ្ញារនឹងបន្តស្រាវជ្រាវ និងអំពាវនាវដល់អ្នក ដែលមានការពាក់ព័ន្ធអោយស្ម័គ្រចិត្តមកយកវត្ថុសំណាក និងធ្វើចត្តាឡីស័កអោយបានត្រឹមត្រូវស្របតាមការណែនាំរបស់ក្រសួងសុខាភិបាល។
សូមបញ្ជាក់ថា នៅថ្ងៃនេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន៤៩នាក់ទៀត ក្នុងនោះ ករណីឆ្លងសហគមន៍ចំនួន៤៨នាក់ និងអ្នកដំណើរពីបរទេសចំនួន០១នាក់ ហើយគិតត្រឹមព្រឹកថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងសរុបចំនួន១០៦០ នាក់ ជាសះស្បើយចំនួន៥៣៨ នាក់ (+២១) និងកំពុងព្យាបាលចំនួន៥២១នាក់៕
កោះកែវ
-
កីឡា៨ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
នយោបាយ១១ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
នយោបាយ១១ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ១០ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
សេដ្ឋកិច្ច១៥ ម៉ោង agoក្រុមហ៊ុនរបស់ចិន SF Holding ចាប់អារម្មណ៍ ពង្រីកការវិនិយោគវិស័យដឹកជញ្ជូន នៅកម្ពុជា


