ព័ត៌មានជាតិ
ប្រធានរដ្ឋសភាស្នើក្រុងសៀងហៃចងសម្ព័ន្ធភាពជាមួយខេត្តកម្ពុជា ដើម្បីភ្ជាប់ប្រជាជននិងប្រជាជន
ក្នុងជំនួបជាមួយលេខាធិការនៃគណៈកម្មាធិការគណបក្សកុម្មុយនីស្តចិនប្រចាំទីក្រុងសៀងហៃ សម្តេច ឃួន សុដារី បានស្នើចងសម្ព័ន្ធភាពរវាងក្រុងសៀងហៃ និងខេត្តនានារបស់ប្រទេសកម្ពុជា ដើម្បីភ្ជាប់ទំនាក់ទំនងប្រជាជន និងប្រជាជនឱ្យកាន់តែស្និទ្ធស្នាលបន្ថែមទៀត ដែលជាមូលដ្ឋានគ្រឹះនៃកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ។

សម្តេច ឃួន សុដារី ប្រធានរដ្ឋភាកម្ពុជា និងលោក ឈិន ជីនីង លេខាធិការនៃគណៈកម្មាធិការគណបក្សកុម្មុយនីស្តចិនប្រចាំក្រុងសៀងហៃ បានជួបពិភាក្សាការងារនារសៀលថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ ខណៈដែលសម្តេចប្រធានរដ្ឋសភា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា បំពេញទស្សនកិច្ចនៅក្រុងសៀងហៃ ក្រោយពីបានបញ្ចប់ទស្សនកិច្ចនៅរដ្ឋធានីប៉េងកំាង។
លោក ឈិន ជីនីង បានលើកពីចំណងមិត្តិភាពដ៍រឹងមាំរវាងកម្ពុជា និងចិន ដែលបានពូនជ្រំដោយថ្នាក់ដឹកនាំគ្រប់ជំនាន់នៃប្រទេសទំាងពីរ និងបានបន្តថែរក្សាលើកកម្ពស់ជាលំដាប់ក្នុងសម័យបច្ចុប្បន្ន បានក្លាយជាមិត្តភាពដែកថែប ដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ ដោយបានដាក់ចេញចក្ខុវិស័យច្បាស់លាស់ យកប្រជាពលរដ្ឋជាស្នូលក្នុងការកសាងសហគមន៍ជោគវាសនារួមកម្ពុជា-ចិន។

លោកលេខាធិការបក្ស បានជម្រាបសម្តេចប្រធានរដ្ឋសភា ថា ទីក្រុងសៀងហៃ ទទួលបានការយកចិត្តទុកដាក់ខ្ពស់ពីលោកប្រធានាធិបតី ស៊ី ជីនពីង ក្នុងការអនុវត្តនយោបាយប្រជាធិបតេយ្យបែបប្រជាជន ដែលបានធ្វើឱ្យទីក្រុងនេះមានការរីកចម្រើនយ៉ាងខ្លាំង ហើយបច្ចុប្បន្ន សៀងហៃបានផ្តល់អាទិភាពលើការអភិវឌ្ឍដោយយកពលរដ្ឋជាស្នូល នៅលើវិស័យជាអាទិភាពចំនួនពីរ គឺវិស័យអប់រំ និងសុខាភិបាល។
សៀងហៃមានទំនាក់ទំនងជាមួយកម្ពុជា ដែលក្នុងនោះ មានសាកលវិទ្យាល័យ បានបើកបង្រៀនភាសាខ្មែរ និងមានសាកលវិទ្យាល័យមួយទៀត បង្រៀនខាងកសិកម្ម ហើយមាននិស្សិតកម្ពុជាជាច្រើននាក់បានកំពុងសិក្សានៅទីនេះ។ លោក ឈិន ជីនីង បានស្វាគមន៍ចំពោះការតភ្ជាប់ទំនាក់ទំនងប្រជាជនកម្ពុជា និងក្រុងសៀងហៃឱ្យបានកាន់តែស្អិតល្មួតថែមទៀត ដើម្បីផលប្រយោជន៍រួមនៃប្រទេសទាំងពីរ។

សម្តេច ឃួន សុដារី បានបញ្ជាក់ថា ចំណងមិត្តភាពកម្ពុជាចិន ជាគំរូនៃទំនាក់ទំនងអន្តរជាតិ ដោយផ្អែកលើការកសាងជំនឿទុកចិត្តយ៉ាងស៊ីជម្រៅ និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ហើយកម្ពុជា និងចិន នឹងអាចបន្តថែរក្សា ពូនជ្រុំ និងអភិវឌ្ឍទំនាក់ទំនងដែលចេញពីបេះដូងឈានឆ្ពោះទៅការកសាងសហគមន៍ជោគវាសនារួមប្រកបដោយគុណភាពខ្ពស់ ស្តង់ដារខ្ពស់ និងកម្រិតខ្ពស់។
សម្តេច បន្តថា ទោះដំណើរទស្សនកិច្ចនៅទីក្រុងសៀងហៃ មានរយៈពេលខ្លីក៏ដោយ តែសម្ដេចសង្ឃឹមថា ការផ្លាស់ប្តូរបែបនេះនឹងកើតមានជាបន្តទៀតនាពេលអនាគត។ ទន្ទឹមនឹងការស្នើបន្តពង្រីកសម្ព័ន្ធមេត្រីភាពរវាងក្រុងសៀងហៃ និងខេត្តកម្ពុជា សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា ភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ ត្រូវបានកំណត់ដោយទំនាក់ទំនងយ៉ាងជ្រាលជ្រៅរវាងប្រជាជន និងប្រជាជន និងចំណងមិត្តភាពចេញពីបេះដូង និងបេះដូងយ៉ាងស៊ីជម្រៅ ដែលញុំងឱ្យកម្ពុជា-ចិន ប្តេជ្ញារួមគ្នាឆ្ពោះទៅកសាងសហគមន៍ជោគវាសនារួមក្នុងយុគសម័យថ្មី៕
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


