ព័ត៌មានជាតិ
អាជ្ញាធរជាតិអប្សរា កំពុងជួសជុលកំពែងក្រុងអង្គរធំ ដែលខូចខាតឱ្យរឹងមាំឡើងវិញ
ក្រុមអ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា ចំណាយពេល៨ខែ ដើម្បីជួសជុលកំពែងធ្វើពីថ្មបាយក្រៀមរបស់ក្រុងអង្គរធំ ដែលស្ថិតនៅប៉ែកខាងជើង ខ្លោងទ្វារដីឆ្នាំង ប្រវែង២៥ម៉ែត្រ ធ្វើឱ្យរឹងមាំឡើងវិញ។

កំពែងរបស់ក្រុងអង្គរធំប្រវែង២៥ម៉ែត្រនេះ បានខូចខាតបណ្តាលមកពីអាយុកាលរបស់ថ្ម ព្រមទាំងកត្តាធម្មជាតិមួយចំនួនទៀតដូចជា ទឹកភ្លៀងហូរច្រោះ រុក្ខជាតិដុះចាក់ឬសធ្វើឱ្យថ្មញែកចេញពីគ្នា ព្រមទាំងកង្វះការថែទាំធ្វើឱ្យថ្មជញ្ជាំងកំពែងពុកផុយហើយដួលរលំ។

មន្ត្រីបច្ចេកទេសរបស់នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា លោក ម៉ៅ សុខនី ឱ្យដឹងថា ការជួសជុលកំពែងក្រុងអង្គរធំពេលនេះ គឺត្រូវពង្រឹងគ្រឹះជើងក្រោមរបស់កំពែងចំនួន៣ស្រទាប់ ឱ្យបានរឹងមាំជាមុន រួចហើយរៀបជញ្ជាំងដែលខូចខាតទាំងអស់ឡើងវិញ។នេះ គឺជាការជួសជុលកំពែងរបស់ក្រុងអង្គរធំដំណាក់កាលទី៦។ ជាច្រើនឆ្នាំមកនេះ ក្រុមអ្នកជំនាញធ្លាប់បានជួសជុលកំពែងរបស់ក្រុងអង្គរធំដែលសាងសង់ពីថ្មបាយក្រៀមចំនួន៥កន្លែងរួចមកហើយ។
ក្រុមអ្នកជំនាញផ្នែកជួសជុល ឱ្យដឹងទៀតថា នៅមុនពេលឈានដល់ការជួសជុលកំពែងក្រុងអង្គរធំប្រវែង២៥ម៉ែត្រនេះ គឺក្រុមអ្នកស្រាវជ្រាវបានធ្វើកំណាយ ដើម្បីសិក្សាពីរចនាសម្ពន្ធទាំងមូលរបស់កំពែង ដើម្បីឱ្យប្រាកដថា តើការដួលរលំរបស់កំពែងនេះបណ្ដាលមកពីកត្តាអ្វី? តើនៅទីនេះ ធ្លាប់មានការជួសជុលពីមុនដែរឬទេ? បន្ទាប់មកទើបក្រុមការងារធ្វើការសម្អាត សិក្សាពីជើងគ្រឹះក្រោម ដើម្បីពង្រឹងគ្រឹះឡើងវិញ។

គម្រោងជួសជុលនេះ ក៏មានការត្រួតពិនិត្យបច្ចេកទេសពីគណៈកម្មាធិការអន្តរជាតិសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់អង្គរសម្រាប់អង្គរហៅកាត់ថា អាយស៊ីស៊ីអង្គរ និងសំបូរព្រៃគុកផងដែរ៕
ដោយ៖ជុន កុសល








-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
កីឡា៥ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានជាតិ៧ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
នយោបាយ៨ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
នយោបាយ៨ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអាជ្ញាធរមូលដ្ឋានចិន ព្រមានថា ហេតុការណ៍បាក់ភ្នំអាចកើតឡើងទៀត ដោយ«មិនអាចដឹងមុន»


