ព័ត៌មានជាតិ
រដ្ឋបាលខណ្ឌឫស្សីកែវ ដាក់ម៉ាស៊ីនបូមទឹករំដោះការជន់លិច ក្នុងមូលដ្ឋានខណ្ឌឫស្សីកែវ
ក្រោយមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ប៉ុន្មានយប់ជាប់គ្នាមកនេះ ជំនន់ទឹកភ្លៀងបានជន់លិចតំបន់មួយចំនួនតាមភូមិ និងខ្នងផ្ទះប្រជាពលរដ្ឋ ជាពិសេសតំបន់ក្នុងមូលដ្ឋានខណ្ឌឫស្សីកែវ។

ជាក់ស្ដែងកាលពីរសៀលថ្ងៃទី ០៨ ខែកញ្ញា ឆ្នាំ ២០២៤ ម្សិលមិញ រដ្ឋបាលខណ្ឌឫស្សីកែវ ដឹកនាំផ្ទាល់ដោយ លោក ស្មាស់ រិទ្ធី អភិបាលខណ្ឌស្ដីទី បានដឹកនាំមន្ត្រីក្រោមឱវាទ ចុះពិនិត្យស្ថានីយបូមទឹកគីឡូម៉ែត្រលេខ ០៩ គឺកំពុងដំណើរការម៉ាស៊ីនបូមទឹកចំនួន ១១ គ្រឿង ក្នុងនោះបូមទឹកដោយម៉ាស៊ីនគោយន្ត ០៧ គ្រឿង និងម៉ាស៊ីនធំ ០៤ គ្រឿង ហើយស្ថានភាពទឹកនៅចំណុចស្ថានីយខាងលើបានស្រកប្រមាណ ០២ តឹក បើធៀបកាលពីព្រឹកម្សិលមិញ។
បន្ថែមទៀតនោះ លោកបន្តចុះពិនិត្យស្ថានភាពទឹកនៅព្រែកអូរវែង ត្រង់ចំណុចស្ពានវត្តទួល មានការស្រកចុះប្រមាណជាង ០១ ម៉ែត្រ ពីខឿនស៊ីផាយ ធៀបកាលពីថ្ងៃទី ០៧ ខែតុលា ឆ្នាំ ២០២៤។

ជាចុងក្រោយ លោកអភិបាលខណ្ឌស្ដីទី បានបញ្ជាក់ថា អាជ្ញាធរតាមសង្កាត់ កំពុងខិតខំរំដោះទឹកនៅទីតាំងដែលរងការលិចលង់ និងសូមបញ្ជាឲ្យមន្ត្រីពាក់ព័ន្ធ ត្រូវបន្តចុះពិនិត្យស្ថានភាពទឹកលិចផ្លូវ និងលំនៅឋានពលរដ្ឋឲ្យជាប់ជាប្រចាំ ដើម្បីរកដំណោះស្រាយជូនពួកគាត់ និងត្រូវតាមដានស្ថានភាពទឹក ២៤ ម៉ោង លើ ២៤ ម៉ោង ដើម្បីងាយស្រួលវាយតម្លៃ និងឆ្លើយតបទាន់ពេលវេលាក្នុងករណីកើតមានគ្រោះអាសន្នជាយថាហេតុណាមួយ៕
អត្ថបទ ៖ សុភា





-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


