Connect with us

ព័ត៌មានជាតិ

បុរសពាក់ព័ន្ធជាមួយ ពិធីការិនីហង្សមាសធ្វើតេស្តមិនទាន់ចេញលទ្ធផល គ្រាដែលបានចូលរួមពិធីមង្គលការនៅស្រុកបាទី

បានផុស

នៅ

អាជ្ញាធរស្រុកបាទីខេត្តតាកែវ បានឲ្យដឹងថា បុរសឈ្មោះ ប្រាក់ ខេមរិន្ទ អាយុ ៣៦ឆ្នាំ រស់នៅស្រុកបាទី ខេត្តតាកែវ ដែលជាប់ពាក់ព័ន្ធជាមួយពិធីការិនីនៅទូរទស្សន៍ហង្សមាស បានធ្វើតេស្តរកមេរោគកូវីដ១៩នៅមន្ទីរពេទ្យរុស្ស៊ី គ្រាដែលក្រុមគ្រួសាររបស់លោកកំពុងធ្វើចត្តាឡីស័កនៅក្នុងផ្ទះ ចំណែកសាមីខ្លួន កំពុងធ្វើចត្តាឡីស័កនៅភូមិតាភេម ឃុំព្រែករកា ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

លោកភួន ឈឹម​អភិបាលស្រុកបាទី បានប្រាប់កម្ពុជាថ្មីនៅថ្ងៃទី១០ ខែមីនានេះថា បុរសខាងលើបានទៅធ្វើតេស្តយកសំណាកលើកទី១ហើយ ប៉ុន្តែមិនទាន់ចេញលទ្ធផលផ្លូវការ ចំណែកឯកអ្នកពាក់ព័ន្ធផ្សេងទៀត គឺរងចាំលទ្ធផលតេស្តរបស់បុរសឈ្មោះ ប្រាក់ ខេមរិន្ទ ដែលពាក់ព័ន្ធជាមួយអ្នកនាង កែវ ច័ន្ទនិមល ពិធីការិនីទូរទស្សន៍ហង្សមាស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកភួន ឈឹមបន្តថា  ប្រសិនបើលទ្ធផលចេញមកថា មានវិជ្ជមានកូវីដ​១៩ អ្នកដែលពាក់ព័ន្ធជាមួយគាត់ អាជ្ញាធរនឹងតម្រូវឲ្យធ្វើតេស្ត ប៉ុន្តែប្រសិនបើលទ្ធផលតេស្តឈ្មោះ ប្រាក់ ខេមរិន្ទអវិជ្ជមាន នោះជាការសម្រេចចិត្តរបស់គ្រូពេទ្យ។

របាយការណ៍មេឃុំសូរភី ស្រុកបាទីលោក អ៊ុម វណ្ណា បានប្រាប់ថា ឈ្មោះប្រាក់ ខេមរិន្ទ នៅថ្ងៃទី៦ ខែមីនា បានជួបប្រជុំជាមួយក្រុមការងារទូរទស្សន៍ហង្សមាស ដែលជាក្រុមការងារពិធីការិនី អ្នកនាង កែវ ច័ន្ទនិមល លុះពេលល្ងាចលោកបានវិលត្រឡប់មកផ្ទះលេងកីឡាជាមួយបុរស២នាក់ឈ្មោះកែវ វិសាល អាយុ ៣៧ ឆ្នាំ និងឈ្មោះធីន ថាក់អាយុ ៤០ឆ្នាំនៅឃុំសូរភី។

មេឃុំសូរភីបញ្ជាក់ថា លុះដល់ថ្ងៃទី ៧ ខែមីនា បុរសប្រាក់ ខេមរិន្ទ បានចូលរួមក្នុងពិធីអាពាហ៍​ពិពា​ហ៍អង្គុយរួមតុជាមួយគង់វណ្ណៈ រហូតដល់ព្រឹកថ្ងៃទី ៩ ទើបលោកទទួលបានព័ត៌មានថា ក្រុមការងាររបស់ពិធីការិនីនៅទូរទស្សហង្សមាសអ្នកនាង កែវ ច័ន្ទនិមលមានឆ្លងជំងឺកូវីដ១៩ ហើយក៏បានទៅយកសំណាកនៅមន្ទីរពេទ្យរុស្ស៊ី។

គិតត្រឹមថ្ងៃទី ១០ ខែមីនានេះ នៅទូទាំងខេត្តតាកែវ មានអ្នកកំពុងធ្វើចត្តាឡីស័ក ចំនួន ១៩៥ នាក់ បូករួមទាំងជនជាតិចិន ៩ នាក់ដែលបានរត់គេចចេញពីស្រុកកោះធំកាលពីថ្ងៃទី ៩ ខែមីនាម្សិលមិញ៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម