ព័ត៌មានជាតិ
រកឃើញឆ្លងថ្មី ៦ នាក់ក្នុងស្រុកព្រះស្តេច ក្រសួងសម្រេចផ្អាកសាលារៀនទូទាំងខេត្ត
អាជ្ញាធរស្រុកព្រះស្តេច បានប្រកាសស្វែងរកអ្នកពាក់ព័ន្ធនឹងប្រជាពលរដ្ឋចំនួន ៦ រូប ដែលបានធ្វើតេស្តរកឃើញវិជ្ជមានជំងឺកូវីដ១៩ នៅក្នុងស្រុកព្រះស្តេចកាលពីថ្ងៃទី ១០ ខែមីនា ឆ្នាំ២០២១។
លោក ភុន សម្ផស្ស អភិបាលស្រុកព្រះស្តេច ខេត្តព្រៃវែង បានប្រាប់ថាក្នុងចំណោមអ្នកវិជ្ជមានកូវីដ១៩ មាននៅឃុំកំពង់សឹង្ហចំនួន១នាក់ ឃុំរំចេក ២នាក់ ឃុំក្រាំងស្វាយ៣នាក់។
លោកអភិបាស្រុកព្រះស្តេច ភុន សម្ផស្ស បានឲ្យដឹងថា អាជ្ញាធរកំពុងស្វែងរកអ្នកពាក់ព័ន្ធ និងអំពាវនាវឲ្យអ្នកពាក់ព័ន្ធសហការ ចូលរួមជាមួយអាជ្ញាធរ ដើម្បីធ្វើការពិនិត្យសុខភាព និងចត្តាឡីស័ក ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩។

ជាវិធានការក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសផ្អាកសាលារៀនរដ្ឋ និងឯកជននៅទូទាំងខេត្តព្រៃវែង ដើម្បីបញ្ចៀសការឆ្លងក្នុងសហគមន៍ទ្រង់ទ្រាយធំចាប់ពីថ្ងៃទី១០ ខែមីនានេះរហូតដល់មានការជូនដំណឹងថ្មី។
ក្រសួងអប់រំបញ្ជាក់ថា គ្រឹះស្ថានសិក្សាទាំងអស់ត្រូវបន្តដំណើរការបង្រៀន និងរៀនតាមប្រព័ន្ធអេឡិកត្រូនិក៕


អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


