ព័ត៌មានជាតិ
ផ្អាកដំណើរការសាលារដ្ឋនិងឯកជនទូទាំងខេត្តព្រៃវែងជាបណ្តោះអាសន្ន
ក្រសួងអប់រំ យុវជន និងកីឡា បានសម្រេចផ្អាកដំណើរការសាលារដ្ឋនិងឯកជន នៅទូទាំងខេត្តព្រៃវែង ជាបណ្តោះអាសន្ន បន្ទាប់ពីខេត្តនេះមានការផ្ទុះជំងឺកូវីដ១៩។
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងបានឲ្យដឹងថា ការសម្រេចផ្អាកដំណើរការសាលារដ្ឋនិងឯកជននៅខេត្តព្រៃវែងនេះ ដោយសារមានការរីករាលដាលជំងឺកូវីដ១៩ចូលសហគមន៍កាន់តែធ្ងន់ធ្ងរឡើងៗ ខណៈអ្នកឆ្លងកូវីដ១៩ នៅខេត្តព្រៃវែងក៏បន្តរកឃើញជាបន្តបន្ទាប់ផងដែរ។

បើតាមក្រសួងការសម្រេចផ្អាកនេះគឺ ចាប់ពីថ្ងៃជូនដំណឹងនេះរហូតដល់មានការសម្រេចជាថ្មី។ ជាមួយគ្នានេះ ក្រសួងតម្រូវឲ្យគ្រឹះស្ថានសិក្សាទាំងអស់បង្រៀន និងរៀនតាមប្រព័ន្ធអេឡិចត្រូនិច។
គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី១០ ខែមីនា ខេត្តព្រៃវែងមានអ្នកឆ្លងជំងឺកូវីដ១៩ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈមានចំនួន១៦នាក់ហើយ៕
អត្ថបទ ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


