ព័ត៌មានជាតិ
រកឃើញឈើកប់ក្នុងដី អ្នកភូមិអះអាងមានអាយុរាប់ពាន់ឆ្នាំ កំពុងវិវត្តន៍ទៅជាដែក
ឈើកប់នៅក្នុងដីប្រវែងជាង ២០ ម៉ែត្រ ដែលអ្នកភូមិអះអាងថាមានអាយុកាលជាច្រើនពាន់ឆ្នាំបានក្លាយទៅជាថ្ម ហើយដែលប្រជាពលរដ្ឋជនជាតិព្រៅនាំគ្នាអភិរក្សទុកជាសម្បត្តិវប្បធម៌ផ្នែកសាសនា និងបម្រើឲ្យវិស័យទេសចរណ៍ខណៈពិនិត្យឃើញថាសម្បត្តិធម្មជាតិមួយនេះកំពុងវិវត្តពីថ្មទៅជាដែកបន្ថែមទៀត។
លោក ភូ មុត តំណាងឱ្យប្រជាពលរដ្ឋអ្នកភូមិជនជាតិព្រៅបានបញ្ជាក់ថា ទីតាំងថ្មកើតពីឈើនេះ នៅចំណុចខ្នងភ្នំនាងតែងស្ថិតក្នុងភូមិកាតូតឃុំកំភុន ស្រុកសេសាន ដែលជាសម្បត្តិធម្មជាតិមួយ មានអាយុកាលមិនក្រោម ២.០០០ឆ្នាំនោះទេ ហើយក៏ចាត់ទុកជាធនធានដ៍កម្រមួយដែលបានរកឃើញនៅក្រោមដី ដោយសារការជីកកកាយទីទួលយកដីមកធ្វើផ្លូវ មានជម្រៅពី ៦ ទៅ ៧ ម៉ែត្រ។


លោកបន្ថែមថា ប្រជាពលរដ្ឋនិងអាជ្ញាធរពាក់ពន្ធ័នៅក្នុងភូមិការតូត រិះរកវិធីអភិរក្សទុកសម្រាប់កូនចៅជំនាន់ក្រោយ ឱ្យបានឃើញនិងបានស្គាល់ ព្រោះថ្ងៃអនាគតវានឹងក្លាយទៅជាវត្ថុមានតម្លៃនៅក្នុងភូមិ។
លោក សុវណ្ណ ពិសេដ្ឋ អភិបាលស្រុកបានឱ្យបងប្អូនជនជាតិនៅភូមិកាតតូត នាំគ្នាអភិរក្សឱ្យបានគង់វង្សព្រោះវាមានតម្លៃទៅលើវិស័យទេសចរណ៍អាចទាក់ទាញភ្ញៀវមកទស្សនាបាន ហើយសហគមន៍ជនជាតិដើមភាគតិចព្រៅត្រូវរួមគ្នារៀបចំអភិវឌ្ឍតំបន់នេះ ជាតំបន់រមនីយដ្ឋានបែបវប្បធ៌ម។
លោកបន្តថា ទីទួលដែលទើបរកឃើញឈើថ្មនេះ គណៈកម្មការភូមិឃុំស្រុកទទួលបានការឯកភាពពីអភិបាលខេត្ត ឱ្យរៀបចំជាទីសក្ការៈជនជាតិដើមភាគតិចផង និងអាចបង្កើតជាកន្លែង (វត្តគីរីរុក្ខារាមការតូត) ដើម្បីការពារសម្បត្តិធម្មជាតិ ឱ្យបានសមតាមបំណងរបស់ប្រជាពលរដ្ឋចង់បាន។


លោក ខាវ វិន មេភូមិជនជាតិកាតូតបានគាំទ្រការផ្តួចផ្តើមរៀបចំតំបន់ទេសចរណ៍នៅលើខ្នងភ្នំនាងតែងនេះ ហើយប្រជាពលរដ្ឋជនជាតិដើមភាគតិចនឹងរួមគ្នា ស្វែងរកការជួយវិនិយោគពីអ្នកពាក់ព័ន្ធផ្សេងៗបន្ថែមទៀត ដើម្បីឱ្យដំណើរការទៅបានឆាប់ សម្រាប់ប្រយោជន៍ជនជាតិដើមភាគតិចកំពុងរស់នៅភូមិការតូតនេះ។
ឈើថ្មនេះមានទំហំមុខកាត់ជិតពីរម៉ែត្រប្រវែងប៉ាន់ស្មានជាង ២០ ម៉ែត្រ ត្រូវបានក្រុមហ៊ុនធ្វើផ្លូវកាយយកដីប្រទះឃើញកាលពីខែកក្កដា ឆ្នាំ២០២៤ កន្លងទៅ ខណៈកាប់កាយដីជម្រៅប្រមាណជិត ១០ ម៉ែត្រ នៅលើទីទួលខ្នងភ្នំនាងតែង ក្នុងភូមិការតូត ដែលចូលពីចំណុចផ្លូវជាតិលេខ៧ ស្ទឹងត្រែង រតនគីរី ប្រមាណជាង ៣ គីឡូម៉ែត្រ ហើយឈើថ្មនេះ មានស្ថានរូបរាងឈើក្លាយជាថ្ម ដែលចាស់ទំ ពីបុរាណហៅថា (ដើមគគីថ្ម)៕
អត្ថបទ៖ ងិនលីម
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


