ព័ត៌មានជាតិ
ក្រសួងសុខាភិបាល ដាក់ចេញវិធានការការពារសុខភាព អំឡុងព្រះរាជពិធីបុណ្យអុំទូក
ក្រសួងសុខាភិបាល បានដាក់ចេញនូវវិធានការការពារសុខភាពក្នុងអំឡុងពេល ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ ២០២៤ ដែលនឹងមានប្រជាជន ភ្ញៀវជាតិ និងអន្តរជាតិ អញ្ជើញមកចូលរួមកម្សាន្តច្រើនកុះករ។

នៅក្នុងសេចក្ដីជូនព័ត៌មានស្ដីពីវិធានការការពារសុខភាពក្នុងអំឡុងពេល ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ ២០២៤ ចុះថ្ងៃទី ១៣ វិច្ឆិកា នេះ បានឱ្យដឹងថា ក្រសួងសុខាភិបាល សូមណែនាំក្រើនរំលឹកដល់សាធារណជនទាំងអស់ ចូលរួមការពារសុខភាពបុគ្គល ក្រុមគ្រួសារ និងសហគមន៍ ពីជំងឺជាយថាហេតុណាមួយ ដោយអនុវត្តនូវ វិធានការបង្ការសំខាន់ៗ មួយចំនួន។ ចំពោះសាធារណជន ត្រូវប្រកាន់អនាម័យ លាងសម្អាតដៃឱ្យបានញឹកញាប់ មុនចាប់កាន់ចំណីអាហារ បន្ទាប់ពីការប៉ះពាល់សត្វ បោចសំអាតរោមសត្វបសុបក្សី ឬវត្ថុផ្សេងៗ ដែលអាចជាប្រភពចម្លងរោគ កុំប៉ះពាល់ ឬទទួលទាន មាន់ទា ឈឺ ឬងាប់ និងពាក់ស្រោមដៃ និងម៉ាស់ ឬយកក្រមាចងបិតច្រមុះ មុនពេលសម្លាប់មាន់ទា រួចហើយស្រុះវាក្នុងទឹកពុះមុននឹងបោចសម្អាតរោម ចម្អិនម្ហូបអាហារឱ្យបានឆ្អិនល្អ ជាពិសេសសាច់ សត្វស្លាប ស៊ុត និងអាហារសមុទ្រ។ កុំទទួលទានពងមាន់ ឬ ពងទាជ័រព្នៅ និងទុកដាក់អាហារឆៅ និងឆ្អិនឱ្យនៅដាច់ដោយឡែកពីគ្នា សម្អាតសម្ភារៈប្រើប្រាស់សម្រាប់ចម្អិនម្ហូបអាហារឱ្យបានត្រឹមត្រូវ។ នៅពេលលោកអ្នកទិញម្ហូបអាហារដែលឆ្អិនស្រាប់ នៅតាមទីផ្សារ ឬតាម ដងផ្លូវ ត្រូវប្រាកដថា អាហារទាំងនោះមានអនាម័យ និងសុវត្ថិភាព ត្រូវប្រើប្រាស់ទឹកស្អាត និងវត្ថុធាតុដើមដែលល្អ ហើយមិនត្រូវប្រើប្រាស់សារធាតុគីមីបន្ថែមលើអាហារ កុំប្រើបរិភោគចំណីអាហារហួសកាលកំណត់ប្រើប្រាស់ សូមប្រុងប្រយ័ត្នទិញ ឬពិសាស្រា ស ឬស្រាថ្នាំ ពីប្រភពដែលទុកចិត្តបាន ចៀសវាងការពុលសារធាតុមេតាណុល ជាយថាហេតុ ដែលអាចបង្កគ្រោះថ្នាក់ធ្ងន់ធ្ងររហូតដល់បាត់បង់ជីវិត សូមកុំប្រើប្រាស់មេតាណុលផលិតស្រា ស និងស្រាថ្នាំ ព្រោះមេតាណុលមិនមែនជាមេស្រាទេ។

ក្រសួងសុខាភិបាល បានបន្តថា នៅពេលក្អក ឬកណ្តាស ត្រូវខ្ទប់មាត់ ដោយប្រើកន្សែងដៃ ឬផ្នត់កែងដៃ និងចៀសវាងខាកស្តោះពាសវាលពាសកាល។ សូមពាក់ពាក់ម៉ាស់នៅពេលមានអាការមិនស្រួលខ្លួនដូចជា ផ្តាសាយ ក្អក ដើម្បីបង្ការការចម្លងជំងឺជាយថាហេតុដល់អ្នកនៅជិត ចៀសវាងការចូលទស្សនាក្នុងទីប្រជុំជន ឬពិធីបុណ្យអុំទូក ប្រសិនបើមានអាការក្តៅខ្លួន ក្អក ឬពិបាក ដកដង្ហើម ឬមានបញ្ហាសុខភាព។ ក្នុងករណីមានបញ្ហាសុខភាពណាមួយ ក្នុងអំឡុងដើរទស្សនា ឬចូលរួមក្នុងពិធីបុណ្យអុំទូកនេះ សូមទៅពិគ្រោះជំងឺនៅតាមស្តង់សុខភាព មណ្ឌលសុខភាព ឬមន្ទីរពេទ្យរដ្ឋ ដែលនៅជិតលោកអ្នក។ សូមកុំច្រាន ឬប្រជ្រៀតគ្នា ដើម្បីទប់ស្កាត់នូវការដួលសន្លប់ដែលអាចកើតមានជាយថាហេតុ។ ប្រសិនបើ លោកអ្នកវិលមុខ ឬស្រវាំងភ្នែក សុំអង្គុយចុះ ចៀសវាងការដួល និងត្រូវហៅរកអ្នកជួយសង្គ្រោះ។ ប្រើស្រោមអនាម័យជានិច្ច ដើម្បីការពារខ្លួនពីការឆ្លងមេរោគអេដស៍ កាមរោគផ្សេងៗ ប្រកាន់ខ្ជាប់នូវច្បាប់ចរាចរណ៍រាល់ពេលបើកបរ ដើម្បីចៀសវាងគ្រោះថ្នាក់ ដែលអាចកើតមានជាយថាហេតុ ដោយសារតែការបើកបរលើសល្បឿនកំណត់ ឬមិនគោរពច្បាប់។ សូមកុំពិសាគ្រឿងស្រវឹង ប្រសិនបើត្រូវបើកបរ និងកុំបើកបរពេលស្រវឹង និងសូមកុំសេពគ្រឿងញៀន ព្រោះគ្រឿងញៀនធ្វើឱ្យប៉ះពាល់ដល់សុខភាពធ្ងន់ធ្ងរ និងនាំឱ្យបាត់បង់អនាគត។

ជាមួយគ្នានេះដែរ ក្រសួងសុខាភិបាល បានណែនាំឱ្យអាជ្ញាធរពាក់ព័ន្ធគ្រប់ជាន់ថ្នាក់ និងមន្ត្រី បុគ្គលិកសុខាភិបាល ចូលរួមសហការ ចាត់តាំងកម្លាំងគ្រប់គ្រងមើល និងធ្វើការណែនាំការអនុវត្តវិធានការបង្ការសុខភាពឱ្យបានខ្ជាប់ខ្ជួនដោយព្យាយាមធ្វើយ៉ាងណាកាត់បន្ថយនូវការប្រមូលផ្តុំហ្វូងមនុស្សកកកុញច្រើនពេកឃ្លាំ ចូលរួមក្រើនរំលឹកដល់ប្រជាពលរដ្ឋ ពីគ្រោះថ្នាក់លង់ទឹក និងត្រូវការពារកុមារតូចៗ មិនឱ្យចុះទឹក ជំរុញលើកទឹកចិត្តប្រជាជនក្នុងដែនសមត្ថកិច្ចទទួលខុសត្រូវរបស់ខ្លួនឱ្យប្រកាន់យកនូវការអនុវត្តអនាម័យ ចំណីអាហារ លាងដៃឱ្យបានញឹកញាប់ ខ្ទប់មាត់ដោយពាក់ម៉ាស់ ឬប្រើកន្សែងដៃ ឬប្រើផ្នត់កែងដៃនៅ ពេលក្អក កណ្តាស និងមិនត្រូវការខាកស្តោះ ឬបន្ទោបង់ពាសវាលពាសកាល ចាត់ចែងឱ្យមានការអង្គុយ ឬឈរទស្សនាការប្រណាំងទូក ដោយមិនប្រជ្រៀតគ្នា និងមានសណ្តាប់ធ្នាប់ បើអ្នកទស្សនាមានករណីគ្រុនក្តៅ ឬផ្តាសាយ សូមឱ្យគាត់ពាក់ម៉ាស និងត្រឡប់ទៅផ្ទះសម្រាក រួចស្វែងរក ការពិគ្រោះជំងឺនៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យរដ្ឋ ចូលរួមក្រើនរំឭកដល់អ្នកមានហានិភ័យខ្ពស់ នៃការឆ្លងជំងឺផ្សេងៗដូចជា ចាស់ជរា មានជំងឺប្រចាំកាយ ស្ត្រីមានផ្ទៃពោះជាដើម ត្រូវមានការអនុវត្តកិច្ចការពារខ្លួនឱ្យបានល្អ ព្រមទាំងមានអ្នកជួយមើលថែទាំឱ្យបានត្រឹមត្រូវ។
ទន្ទឹមនឹងនេះ ក្រសួងសុខាភិបាល សូមលើកទឹកចិត្តដល់អាជ្ញាធរគ្រប់ជាន់ថ្នាក់ និងមន្ត្រី បុគ្គលិកសុខាភិបាល ព្រមទាំងប្រជាពលរដ្ឋទាំងអស់ ចូលរួមសហការអនុវត្តតាមដំបូន្មានសាមញ្ញៗ ខាងលើ ដើម្បីការពារខ្លួន និងក្រុមគ្រួសារ៕
អត្ថបទ ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?