Connect with us

ព័ត៌មានជាតិ

រដ្ឋសភា​នឹងបើកសម័យប្រជុំពេញអង្គនៅថ្ងៃទី២០ វិច្ឆិកា ដើម្បីអនុម័តលើរបៀបវារៈចំនួន៤

បានផុស

នៅ

នៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកា​ ឆ្នាំ២០២៤ រដ្ឋសភា នឹងបន្តបើកសម័យប្រជុំពេញអង្គរបស់ខ្លួន ដើម្បីពិភាក្សា និងអនុម័តលើរបៀបវារៈសំខាន់ៗចំនួន៤ ដែលស្នើដោយរាជរដ្ឋាភិបាល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការកំណត់កាលបរិច្ឆេទបន្តសម័យប្រជុំរដ្ឋសភាលើកទី៣ នីតិកាលទី៧ បានអនុម័តដោយគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ក្នុងកិច្ចប្រជុំនាព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រោមអធិបតីភាពសម្តេចធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃកម្ពុជា។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់អគ្គលេខាធិការដ្ឋានរដ្ឋសភា សម័យប្រជុំរដ្ឋសភាលើកទី៣ នៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ស្អែកនេះ នឹងមានរបៀបវារៈចំនួន៤ គឺ១) ការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការកែសម្រួលសមាសភាពរាជរដ្ឋាភិបាលកម្ពុជាចំនួន ២រូប គឺ លោក ប្រាក់​ សុខុន ជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងលោក សុខ ចិន្តាសោភា ជាឧបនាយករដ្ឋមន្ត្រី។

របៀបវារៈទី២) ពិភាក្សា និងអនុម័តយោបល់ស្នើសុំកែសម្រួលចំណងជើង និងបទប្បញ្ញត្តិនៃសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តលុបចោលកិច្ចព្រមព្រៀងស្តីពីការជំរុញ និងសម្រួលពាណិជ្ជកម្មតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម។ ៣) ពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រង ឆ្នាំ២០២៣។​ និង ៤) ពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម