Connect with us

ព័ត៌មានជាតិ

ក្មេង​ប្រុស​ម្នាក់​​បាន​ស្លាប់ ក្រោយ​​ពី​ជន​ម្នាក់​ចាប់​អា​ក​​​

បានផុស

នៅ

ជនតិរិច្ឆានម្នាក់ចាប់ក្មេងប្រុសទើបតែអាយុជាង ១ឆ្នាំអា.កស្លាប់ភ្លាមៗ ខណៈពេលកំពុងរត់លេខមុខផ្ទះ រួចដុតផ្ទះកំទេចចោល និងព្យាយាមអា.សម្លាប់ខ្លួនឯក ប៉ុន្តែមិនបានសម្រេច ត្រូវបានកម្លាំងសមត្ថកិច្ចចុះប្រតិការបង្ក្រាបតែម្តង ។

ករណីអំពើឃាតកម្មដ៏សាហាវយង់ឃ្នងនេះ បានកើតឡើង​ នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១ នៅភូមិអំពិលផ្អែម ឃុំរលាំងចក ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នគរបាលការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានប្រាប់ឱ្យដឹងថា​ ឃាតកដៃដល់មានឈ្មោះ អៀង រ៉ាដូ ភេទប្រុស អាយុ​ ៤៦ឆ្នាំ​ ត្រូវបានកម្លាំងនគរបាលចុះអត្តរាគមន៍ ដោយប្រើរថយន្តពន្លត់អគ្គីភ័យ និងគ្រាប់បែកផ្សែងទើបឃាត់ខ្លួនបាន ។ បន្ទាប់ជនល្មើសដុតផ្ទះចោល និងព្យាយាមអា.កសម្លាប់ខ្លួនតាមក្រោយ ។

នគរបាលបានបញ្ជាក់ថា ក្មេងរងគ្រោះ ដែលត្រូវឃាតកសាហាវឃោរឃៅចាប់អា.កនោះសម្លាប់មានឈ្មោះ ភួង សុណាន់ ភេទប្រុស​ អាយុជាង​ ១ឆ្នាំ ខណៈពេលដែលកំពុងរត់លេងមុខផ្ទះ ។

នគរបាលបន្ថែបថា ក្រោយពេលសម្លាប់ជនរងគ្រោះជនល្មើសបានយកកាំបិតផ្គាក់រត់ចូលផ្ទះបិតគន្លឹះទ្វារ ដោយបានដុតផ្ទះ និងយកកាំអា.កខ្លួនឯង ។

ក្រោយពីកើតហេតុភ្លាមៗលោក សរ សុពុត្រា អភិបាលរង ខេត្តកំពង់ស្ពឺ និងលោកឧត្តមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឺ បានដឹកនាំកម្លាំងចុះប្រតិបត្តិការប្រើរថយន្តអគ្គីភ័យបាញ់ពន្លត់ភ្លើង និងប្រើគ្រាប់បែកផ្សែងរហូតឃាត់ខ្លួនជនល្មើសបាន ។

បច្ចុប្បន្ន​ជនល្មើសត្រូវបានបញ្ជូនមកកាន់ស្នងការនគរបាលខេត្តដើម្បីសាកសួរ និងកសាងសំណុំរឿងចាត់ការតាមផ្លូវច្បាប់ ។

អត្ថបទ៖ ភួង រដ្ឋា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម