ព័ត៌មានជាតិ
ច្បាប់ថវិកាជាតិឆ្នាំ២០២៥ ចូលដល់ដៃព្រឹទ្ធសភាដោយប្រគល់ឱ្យគណៈកម្មការជំនាញពិនិត្យសិក្សា
សេចក្ដីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥ ឬហៅថា ច្បាប់ថវិកាជាតិ បានចូលដល់ដៃព្រឹទ្ធសភា ដោយគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បានប្រគល់សេចក្ដីព្រាងច្បាប់នេះជូនគណៈកម្មការជំនាញព្រឹទ្ធសភាពិនិត្យសិក្សា មុនដាក់ឱ្យព្រឹទ្ធសភាពេញអង្គពិនិត្យ និងផ្ដល់យោបល់។

ការសម្រេចប្រគល់សេចក្ដីព្រាងច្បាប់ថវិកាជាតិនេះ ធ្វើឡើងក្នុងកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ដែលបានរៀបចំកិច្ចប្រជុំក្រោមអធិបតីរបស់លោក អ៊ុច បូររិទ្ធ ប្រធានស្តីទីព្រឹទ្ធសភា នារសៀថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៤។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា គឺបន្ទាប់ពីបានពិនិត្យ និងពិភាក្សារួចមក គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បានសម្រេចបញ្ជូនសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥ ទៅគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃព្រឹទ្ធសភា ដើម្បីពិនិត្យសិក្សា និងផ្តល់យោបល់។
ជាមួយគ្នានេះ គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ក៏បានបញ្ជូនសេចក្តីព្រាងច្បាប់ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ ទៅគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃព្រឹទ្ធសភា ដើម្បីពិនិត្យសិក្សា និងផ្តល់យោបល់ ផងដែរ។

គួរបញ្ជាក់ថា សេចក្ដីព្រាងច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥ ដែលស្នើដោយរាជរដ្ឋាភិបាល ត្រូវបានរដ្ឋសភាជាតិអនុម័តយល់ព្រមទាំងស្រុង នៅក្នុងសម័យប្រជុំរដ្ឋសភាលើកទី៣ កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤។ ផែនការថវិកាសម្រាប់ការចំណាយនៅក្នុងឆ្នាំ២០២៥ ដែលត្រូវបានរដ្ឋសភាអនុម័តនេះ បានបង្ហាញឱ្យដឹងថា រាជរដ្ឋាភិបាលគ្រោងចំណាយថវិការដ្ឋសរុបប្រមាណ ៩ ៣០០លានដុល្លារអាមេរិក ដែលចំនួននេះមានការកើនឡើងជាងឆ្នាំមុនប្រមាណ ២,២%៕
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


