ព័ត៌មានជាតិ
ឃាតកអារ ក សម្លាប់ក្មេងប្រុសអាយុជាង១ឆ្នាំ ជាអតីតអ្នកបើករថយន្តដឹកសព នៅមន្ទីរពេទ្យខ្មែរ-សូវៀត
ឃាត ក ដែលយកកាំបិតផ្គាក់កាប់ និងអារ ក សម្លាប់ក្មេងប្រុសអាយុ១ឆ្នាំកន្លះ នៅស្រុកសំរោងទង មិនទាន់ឆ្លើយសារភាពពីមូលហេតុអ្វីឱ្យពិតប្រាកដដែលនាំឱ្យខ្លួនហ៊ានប្រព្រឹត្តបទឧក្រិដ្ឋយ៉ាងព្រៃផ្សៃបែបនេះនោះទេ ទោះបីជាសមត្ថកិច្ចព្យាយាមសាកសួរយ៉ាងណាក្តី ។
លោកវរសេនីយ៍ឯក សម សាក់ ស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានប្រាប់នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១នេះថា ឃាតកដែលអារ ក សម្លាប់ក្មេងប្រុសម្នាក់យ៉ាងសាហាវព្រៃផ្សៃនោះ ពេលនេះកំពុងសម្រាកក្នុងមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ ស្ថិតក្រោមការយាមកាមយ៉ាងតឹងរឹងបំផុត។ ចំពោះមូលហេតុដែលនាំឱ្យកើតមានជាអំពើឃាតកម្មជនល្មើសមិនទាន់សារភាពទេទោះបីជាមន្ត្រីជំនាញជជីកសារសួរយ៉ាងណាក្តី គឺជនល្មើសគិតតែគ្រវីតែក្បាលមិនឆ្លើយតបអ្វីទាំងអស់ ។

លោក សម សាក់ ស្នងការរងនគរបាលខេត្តកំពង់ស្ពឺ បានឱ្យដឹងទៀតថា ឆ្លងតាមការស្រាវជ្រាវ និងប្រមូលព័ត៌មានបឋមពាក់ព័ន្ធនឹងជនល្មើស ឈ្មោះ អៀង រ៉ាដូ ភេទប្រុស អាយុ៤៦ឆ្នាំ មានទីលំនៅភូមិអំពិលផ្អែម ឃុំរលាំងគ្រឿល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានប្រវត្តិជាមនុស្សល្អជាទេ ជាអតីតសន្តិសុខ និងជាអ្នកបើករថយន្តដឹកសពនៅមន្ទីរពេទ្យខ្មែរ-សូវៀត។
លោកបន្តទៀតថា ឃាត ក ចាប់មានអាការៈប្លែកៗខុសប្រក្រតីបន្ទាប់ពីដឹកសពលើកចុងក្រោយទៅខេត្តកំពង់ឆ្នាំង។លោកស្នងការងបានបន្ថែមថា ក្រោយមកខាងមន្ទីរពេទ្យបានបញ្ឈប់ការងាររបស់គាត់ហើយឪពុក ម្តាយបានយកមកនៅផ្ទះ និងស្វែងរកគ្រូមន្តអាគមន៍ស្រោចទឹកជាហូរហែរ ទៅតាមជំនឿប៉ុន្តែសតិនៅតែមិនប្រក្រតីដដែលរហូតដល់ថ្ងៃកើតហេតុហ៊ានប្រព្រឹត្តបទឧក្រិដ្ឋឃោឃៅបែបនេះតែម្តង ។
លោកវរសេនីយ៍ឯក សម សាក់ ស្នងការរងបានបញ្ជាក់ដែរថា ឆ្លងតាមការសាកសួរជុំវិញកន្លែងកើតហេតុឃាត ក មិនធ្លាប់មានទំនាស់ ឬគំនុំគំគួនអ្វីជាក្រុមគ្រួសារសាច់ញាតិក្មេងប្រុសរងគ្រោះឡើយ ។

សូមរំលឹកថា ករណីឃាតកម្មសម្លាប់កុមារអាយុ១ខួបកន្លះដោយកាប់ និងអារ ក សម្លាប់រួចជនល្មើសរត់ចូលក្នុងផ្ទះចាក់សោរដុតផ្ទះ និងព្យាយាមអារ ក ខ្លួនឯងដើម្បីសម្លាប់ខ្លួនតាមក្រោយ ប៉ុន្តែមិនបានសម្រេច នៅចំណុច ភូមិអំពិលផ្អែម ឃុំរលាំង ចក ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បង្ករឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ។
អំពើឃាតកម្មលើកុមារខាងលើ ជនល្មើសមានឈ្មោះ អៀង រ៉ាដូ ភេទប្រុស អាយុ៤៦ឆ្នាំ កើតហេតុនៅពីវេលាម៉ោង១៣.០០នាទី នាថៃ្ងទី១៤ ខែមិនា ឆ្នាំ២០២១កន្លងមក។ ចំណែកកុមាររងគ្រោះឈ្មោះ ភួង សុខណាន់ ប្រុស អាយុជាង១ឆ្នាំ ត្រូវជាកូនរបស់ឈ្មោះ ឃុន ស្រីនាង អាយុ២៥ឆ្នាំរស់ នៅភូមិ-ឃុំខាងលើ ។

នគរបាលបានឱ្យដឹងថា មុនកើតហេតុ កុមាររងគ្រោះត្រូវបានឈ្មោះ តុញ ភេទស្រី អាយុ៧ឆ្នាំជាក្មួយស្ដ្រីម្ដាយកុមាររងគ្រោះ បានពរកុមាររងគ្រោះដើរលេងនៅម្តុំមុខផ្ទះជនល្មើស ខណៈពេលក្មេងៗកំពុងរត់លេងស្រាប់តែបុរសជាឃាតកនោះកាន់កាំបិតផ្គាក់ចេញពីក្នុងផ្ទះដើរមកកាប់កុមាររងគ្រោះបណ្តាលឲ្យស្លាប់ នៅនឹងកន្លែងតែម្តង (កាប់ត្រូវ ក ខាងស្តាំ លើថ្ងាស)។
ក្នុងកិច្ចប្រតិបត្ដិការ បង្ក្រាបឃាតកដៃឆៅសម្លាប់ក្មេងការដឹកនាំបញ្ជាផ្ទាល់ដោយលោក សរ សុពុត្រា អភិបាលរង ខេត្ដកំពង់ស្ពឺ , កងកម្លាំង នគរបាលខេត្ត ស្រុក និងប៉ុស្តិ៍ បានសម្រេចប្រើប្រាស់ មធ្យោបាយ ទម្លុះច្រកចូលក្នុងផ្ទះដោយស្ថានភាពមិនល្អ មិនអាចចាប់ខ្លួនជនល្មើស ព្រោះជនល្មើសមានកាំបិតផ្គាក់នៅក្នុងដៃ ឈានដល់បានស្នើសុំ ឱ្យនគរបាលប្រើប្រាស់គ្រាប់បែកផ្សែង ដើម្បី ដោះស្រាយបញ្ហាប្រឈមដ៏ចាំបាច់ផងដែរ ។
បច្ចុប្បន្ន ជនល្មើសខាងលើ កំពុងស្ថិតក្នុងមន្ទីរពេទ្យបង្អែលខេត្តកំពង់ស្ពឺ និងត្រូវបាន កម្លាំងនគរបាល យាមកាមយ៉ាងតឹងរឹងរងចាំកសាង សំណុំ រឿង បញ្ជូនទៅកាន់តុលាការដើម្បី ចំណាត់ការ តាមផ្លូវច្បាប់៕
អត្ថបទ ៖ ភួង រដ្ឋា



-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


