ព័ត៌មានជាតិ
កូរ៉េផ្តល់កូតាដល់ពលករកម្ពុជាជាង៣ពាន់នាក់សម្រាប់ឆមាសទី១
ភ្នំពេញ ៖ ក្រសួងការងារ និងមុខរបរ នៃសាធារណរដ្ឋកូរ៉េបានផ្តល់កូតាដល់ពលករកម្ពុជាសម្រាប់ឆមាសទី១ ឆ្នាំ២០២១ចំនួន ៣,៤០៤នាក់ទៅលើវិស័យឧស្សាហកម្មហើយបានសន្យាថានឹងបន្តផ្តល់កូតាបន្ថែមទៀតនៅឆមាសទី២ប្រសិនបើស្ថានភាពជំងឺកូវីដ១៩មានភាពធូរស្រាល។
យោងតាមសេចក្តីជួនដំណឹងរបស់ក្រសួងការងារ និងមុខរបរ នៃសាធារណរដ្ឋកូរ៉េ បានឲ្យដឹងថាបើទោះបីស្ថានភាពនៃការរាតត្បាតជំងឺកូវីដ-១៩ មិនទាន់មានការថមថយក៏ដោយ ក៏រដ្ឋាភិបាលកូរ៉េនៅតែបន្តផ្តល់កូតាចំនួន ៥០ភាគរយ សម្រាប់ឆមាសទី១ ឆ្នាំ២០២១ទៅលើវិស័យឧស្សាហកម្មចំនួន ៣,៤០៤នាក់ ហើយ សម្រាប់ឆមាសទី២ឆ្នាំ២០២១ កម្ពុជា នឹងទទួលបានកូតាបន្ថែមទៀត បន្ទាប់ពីស្ថានភាពជំងឺកូវីដ-១៩ មានភាពធូរស្បើយ។
ក្រសួងបានបន្តថា ដោយឡែក ចំនួនពលករដែលត្រូវបានអនុញ្ញាតដាក់ចូលក្នុងបញ្ជីសុំស្វែងរកការងារធ្វើក្នុងឆ្នាំ២០២១ មានចំនួនសរុប ២២,៦៩៧ ក្នុងនោះ វិស័យឧស្សាហកម្ម ចំនួន ១៦,២៦១នាក់; វិស័យកសិកម្ម&ចិញ្ចឹមសត្វ ចំនួន ៥,៧៧៨នាក់ និង វិស័យសំណង់ ចំនួន ៦៥៨នាក់។
ចំណែកក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សង្ឃឹមថា នឹងទទួលបានកូតាបន្ថែមទៀត បន្ទាប់ពីស្ថានភាពជំងឺកូវីដ-១៩ មានភាពល្អប្រសើរឡើង។
ក្នុងចំណោមពលករបរទេសធ្វើការនៅកូរ៉េខាងត្បូងចំនួន១៦ប្រទេស ពលករខ្មែរត្រូវបាននិយោជកកូរ៉េមានការកោតសរសើរថា មានចរិតស្លូតបូត រួសរាយរាក់ទាក់ឧស្សាហ៍ព្យាយាមក្នុងបំពេញការងារដែលធ្វើឲ្យនិយោជកកូរ៉េទទួលយកពលករខ្មែរជាបន្តបន្ទាប់ទៀត។
គួរបញ្ជាក់ថា បច្ចុប្បន្ននេះកម្ពុជាមានពលករខ្មែរធ្វើការនៅប្រទេសកូរ៉េខាងត្បូងប្រមាណជាង៤ម៉ឺន៥ពាន់នាក់ដោយធ្វើការទៅលើវិស័យឧស្សាហកម្ម កសិកម្មនិងសំណង់ដែលបានជួយលើកស្ទួយដល់ជីវភាពគ្រួសារក៏ដូចជាសេដ្ឋកិច្ចជាតិឲ្យកាន់តែប្រសើរផងដែរ៕
ដោយ ៖ សំអឿន
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


