ព័ត៌មានជាតិ
កងវិស្វកម្មកម្ពុជា កំពុងដំណើរការស្ថាបនាផ្លូវក្រវាត់ព្រំដែន ក្នុងភូមិសាស្រ្តខេត្តរតនគិរី
នៅពេលនេះ កងកម្លាំងវិស្វកម្មកម្ពុជាកំពុងតែសាងសង់ផ្លូវក្រវាត់ព្រំដែន ក្នុងភូមិសាស្រ្តខេត្តរតនគិរី។ នេះ គឺជាដំណាក់កាលជាលើកទី ២ ហើយ ក្នុងបន្តការងារសាងសង់ផ្លូវក្រវាត់ព្រំដែននេះ ដើម្បីឈានទៅរកការសម្រេចបានបន្ទាត់ព្រំដែនគោកជាក់លាក់ រវាងខេត្តរតនគិរីនៃប្រទេសកម្ពុជា។ ការសាងសង់ផ្លូវក្រវាត់ព្រំដែននេះ ក៏ដើម្បីបម្រើដល់ការអភិវឌ្ឍនៅតំបន់ព្រំដែនកម្ពុជា-វៀតណាមឱ្យប្រែក្លាយទៅជាតំបន់ព្រំដែនសន្តិភាព។

លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី បានឱ្យដឹងថា ថវិកាមូលនិធិខ្សែក្រវាត់ព្រំដែននេះ ជាកញ្ចប់គម្រោងថវិការបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលបានមកពីការចូលរួមចំណែកពីប្រជាពលរដ្ឋក្នុងនិងក្រៅប្រទេស ដើម្បីរួមចំណែកកសាងហេដ្ឋារចនាសម្ព័ន្ធជាតិរបស់ប្រជាជនកម្ពុជាទាំងមូល។ ផ្លូវក្រវាត់ព្រំដែន មានរយៈចម្ងាយជាង ១០០ គីឡូម៉ែត្រ ចាប់រាប់ពីបង្គោលលេខ ០០ មុំ ៣ នៅតំបន់កន្ទុយនាគខាងលើ ជាប់កម្ពុជា ឡាវ ចាក់មកដល់បង្គោលលេខ ៣០ ជាផ្នែកទី១។ ចំណែក ផ្នែកទី២ ព្រំប្រទល់រវាង ខេត្តរតនគិរី និងមណ្ឌលគិរី និងផ្នែកទី៣ ជាប់ស្ទឹងត្រែង និងរតនគិរី ។ លោកគូសបញ្ជាក់ថា កងវិស្វកម្មកំពុងប្រឹងប្រែងធ្វើផ្លូវក្រវាត់ព្រំដែននេះ។

កន្លងមក កាលពីមុនកូវីដ១៩ កងវិស្វកម្ម បានធ្វើម្តងរួចមកហើយចាប់ពីបង្គោលលេខ ៣០ នៅត្រង់ច្រកទ្វារព្រំដែន ស្រុកអូរយ៉ាដាវ សំដៅទៅទិសខាងជើងមុំ ៣ កាលណោះធ្វើបាន ៨០ គីឡូម៉ែត្រ ប៉ុន្តែបានផ្អាករយៈពេល ៤ ឆ្នាំគិតមកដល់ពេលនេះ។ រីឯព្រៃឈើក៏ដុះឡើងវិញ ហើយផ្លូវលំដែលបានធ្វើរួចរាល់ រងការខូចខាតដោយភ្លៀងនៅរដូវវស្សា ស្ថានភាពផ្លូវឥឡូវនេះមិនអាចធ្វើដំណើរបាន។ កងវិស្វកម្មកម្ម កំពុងជួសជុលផ្លូវជង្ហុក ផ្លូវបាក់ស្រុត និងទឹកភ្លៀងហូរដាច់។ មួយវិញទៀត កងវិស្វកម្មបានរៀបចំគ្រឿងចក្រសម្រាប់ធ្វើផ្លូវបន្តពីបង្គោលលេខ ៣០ និងបង្គោលលេខ ១០ ទៅលើ ទៅមុខទៀតយ៉ាងសស្រាក់សស្រាំ ហើយកម្លាំងដែលធ្វើចែកចេញជា ២ ទៅ ៣ ក្រុម ឆ្ពោះឆ្លងកាត់ជ្រោះនិងចង្កេះភ្នំ។

នៅក្នុងភូមិសាស្ត្រខេត្តរតនគិរី ការងារសាងសង់ហេដ្ឋារចនាសម្ព័ន្ធ បោសសម្អាតមីន យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ សម្រេចបានផ្ទៃដី ២ សែន ៣ ម៉ឺន ៧ ពាន់ ៥០០ ម៉ែត្រការ៉េ ដែលជាលទ្ធផលបានរាវរកឃើញគ្រាប់មិនទាន់ផ្ទុះគ្រប់ប្រភេទ។ នៅចំពោះមុខ កម្លាំងជំនាញនៃវិស្វកម្មបានកំពុងរាវរកគ្រាប់មិនទាន់ផ្ទុះតាមគោលដៅរបស់ខ្លួនជាបន្តបន្ទាប់៕



ដោយ៖ ខៀវ ចាប
-
សន្តិសុខសង្គម១ សប្តាហ៍ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា៦ ថ្ងៃ agoយប់នេះជំនួបសំខាន់ ក្រុមបាល់ទះកម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ជាការជួបគ្នាលើកទី១១
-
កីឡា៤ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoស្ថានទូតចិន ជំរុញឲ្យថៃ ស៊ើបអង្កេតជាបន្ទាន់ ករណីសន្តិសុខ ប្រើអំពើហិង្សាជ្រុលហួសហេតុ លើពលរដ្ឋខ្លួន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា-អាម៉េរិក ឈានដល់ការពិភាក្សាលើនីតិវិធីក្នុងការជ្រើសរើសយោធាកម្ពុជាទៅសិក្សានៅសាលាទ័ពជើងទឹកអាម៉េរិក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoUN ៖ ជនអន្តោប្រវេសន៍ជិត១៥០នាក់ លង់ទឹកស្លាប់ ពេលទូកអស់ប្រេងកណ្តាលសមុទ្រ នៅអាហ្វ្រិកខាងលិច
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអ្នកដំណើរជនជាតិបារាំងម្នាក់ អះអាងថា ត្រូវអាជ្ញាធរថៃបដិសេធការចូលប្រទេស និងបញ្ជូនត្រឡប់មកកម្ពុជាវិញ


