ព័ត៌មានជាតិ
ជំនួបសម្ដេចតេជោជាមួយឧបនាយករដ្ឋមន្ត្រីវៀតណាម លើកឡើងពីទំនាក់ទំនងល្អតាមព្រំដែនកម្ពុជា-វៀតណាម
ក្នុងពេលមកបំពេញទស្សនកិច្ចនៅកម្ពុជា លោក Bui Thanh Son ឧបនាយករដ្ឋមន្ត្រីវៀតណាមកាលពីព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ត្រូវបានអនុញ្ញាតឱ្យចូលជួបសម្ដែងការគួរសមជាមួយប្រធានព្រឹទ្ធសភា សម្ដេចតេជោ ហ៊ុន សែន។ ជំនួបដែលធ្វើឡើងនៅវិមានព្រឹទ្ធសភា ក្នុងរាជធានីភ្នំពេញ សម្ដេចតេជោ និងឧបនាយករដ្ឋមន្ត្រីវៀតណាម បានលើកឡើងពីទំនាក់ទំនងជាអ្នកជិតខាងល្អនឹងគ្នា ជាពិសេសលើកិច្ចសហប្រតិបត្តិការតាមបន្ទាត់ព្រំដែនរវាងប្រទេសទាំងពីរ។

លោក Bui Thanh Son បានលើកឡើងពីទំនាក់ទំនងកម្ពុជា និងវៀតណាម នាពេលបច្ចុប្បន្ន ដែលមិនត្រឹមតែទំនាក់ទំនងក្នុងក្របខណ្ឌរដ្ឋាភិបាលនោះទេ ក៏ប៉ុន្តែទាំងទំនាក់ទំនងគណបក្ស និងគណបក្សផងដែរ ដែលមានភាពរីកចម្រើនល្អប្រសើរ ដោយក្នុងនោះលោកបានរំលេចអំពីកំណើនទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ត្រឹមរយៈពេល៩ខែឆ្នាំនេះ មានជាង៩ពាន់លានដុល្លារ។
ជាការចាប់អារម្មណ៍ លោកឧបនាយករដ្ឋមន្ត្រីវៀតណាម ក៏បានកោតសរសើរចំពោះការរក្សាបាននូវសន្តិសុខតាមព្រំដែន តាមរយៈកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរ។

ស្របនឹងឧបនាយករដ្ឋមន្ត្រីវៀតណាម សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងកម្ពុជា និងវៀតណាមទាំងក្របខណ្ឌរដ្ឋាភិបាល ស្ថាប័ននីតិប្បញ្ញត្តិ និងក្របខណ្ឌគណបក្ស គឺមានភាពរីកចម្រើនគួរឱ្យគាត់សម្គាល់។ និយាយដល់កិច្ចសហប្រតិបត្តិការតាមព្រំដែន សម្ដេចតេជោ បានឯកភាពនឹងការលើកឡើងរបស់លោកឧបនាយករដ្ឋមន្ត្រីវៀតណាមចំពោះការរក្សាបាននូវសន្តិសុខតាមព្រំដែនរវាងប្រទេសទាំងពីរ។

តាមការគូសបញ្ជាក់របស់សម្ដេចតេជោ ក្នុងកិច្ចសហប្រតិបត្តិការតាមព្រំដែននេះ ភាគីកម្ពុជា និងវៀតណាម បានដោះស្រាយជាមួយគ្នាជាច្រើនទាំងកិច្ចសហប្រតិបត្តិការប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន និងវិធានការផ្សេងៗទៀតដែលបានធ្វើយ៉ាងណាឱ្យព្រំដែននៃប្រទេសទាំងពីរ ជាព្រំដែនដែលមានសុខសន្តិភាព និងធ្វើឱ្យប្រជាជនរស់នៅកាន់តែមានភាពល្អប្រសើរ។
ថ្លែងឱ្យដឹងដោយអ្នកនាំពាក្យព្រឹទ្ធសភា លោក ជា ធីរិទ្ធ ក្នុងជំនួបខាងលើ សម្តេចតេជោក៏បានរំលេចបន្ថែមពីគម្រោងដែលភាគីទាំងពីរនឹងសម្ពោធច្រកព្រំដែនអន្តរជាតិម៉ឺនជ័យជាមួយគ្នា នៅដើមខែធ្នូខាងមុខនេះផងដែរ ដែលសម្ដេច ថា នេះជាសញ្ញាបង្ហាញយ៉ាងវិជ្ជមានចំពោះការផ្លាស់ប្ដូររវាងប្រជាជន និងប្រជាជន ការដឹកជញ្ជូនទំនិញ ផលិតផលទៅវិញទៅមករវាងប្រទេសទាំងពីរ កាន់តែមានភាពរីកចម្រើន ព្រមទាំងធ្វើឱ្យវិស័យផ្សេងៗ មានទំនាក់ទំនងកាន់តែល្អប្រសើរបន្ថែមទៀតរវាងប្រទេសទាំងពីរ។

ចំពោះពាណិជ្ជកម្មរវាងប្រទេសទាំងពីរ សម្ដេចតេជោ ក៏បានបង្ហាញការពេញចិត្តពេញថ្លើម ដែលមានការកើនឡើងជាបន្តបន្ទាប់ ហើយសង្ឃឹមថា គោលដៅដែលប្រទេសទាំងពីរចង់សម្រេចឱ្យបាន២០ពាន់លានដុល្លារនោះនឹងអាចសម្រេចបាននៅពេលខាងមុខ៕
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២២ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា២១ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
ព័ត៌មានជាតិ១៦ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ១ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ


