ព័ត៌មានអន្ដរជាតិ
ឡាវទទួលភ្ញៀវទេសចរបរទេស ២,៥ លាននាក់ កើនឡើងជិត ១០% នៅឆមាសទី១
ប្រទេសឡាវបានទទួលភ្ញៀវទេសចរបរទេសចំនួនជាង ២,៥ លាននាក់ ក្នុងរយៈពេល ៦ ខែដំបូងនៃឆ្នាំ ២០២៦ ដែលកើនឡើង ៩,៨៧% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២៥។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Xinhua។

របាយការណ៍ចុងក្រោយរបស់ក្រសួងវប្បធម៌ និងទេសចរណ៍ឡាវ បានឱ្យដឹងថា ចាប់ពីខែមករា ដល់ខែមិថុនា ឆ្នាំ ២០២៦ (ឆមាសទី១) ប្រទេសនេះបានស្វាគមភ្ញៀវទេសចរអន្តរជាតិសរុប ២,៥៩ នាក់។
ក្នុងចំណោមទីផ្សារទេសចរណ៍សំខាន់ៗ ថៃនៅតែជាប្រភពភ្ញៀវទេសចរធំបំផុតរបស់ឡាវ ដោយមានចំនួនជាង ៨៣៣ ០០០ នាក់ បន្ទាប់មកគឺចិនជាង ៦៧៥ ០០០ នាក់ និងវៀតណាមជាង ៥៨៦ ០០០ នាក់។
ការកើនឡើងជាបន្តបន្ទាប់នៃចំនួនភ្ញៀវទេសចរអន្តរជាតិ បានក្លាយជាកត្តាជំរុញដ៏សំខាន់សម្រាប់វិស័យសេវាកម្មរបស់ឡាវ និងជួយគាំទ្រដល់កំណើនសេដ្ឋកិច្ចរបស់ប្រទេស។
នៅឆមាសទី១ ឆ្នាំ ២០២៥ ឡាវទទួលបានភ្ញៀវទេសចរបរទេសត្រឹមតែ ២,៣៥ លាននាក់ប៉ុណ្ណោះ។
រដ្ឋាភិបាលឡាវបានបន្តចាត់ទុកវិស័យទេសចរណ៍ជាសសរស្តម្ភសំខាន់មួយសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពផ្នែកសេដ្ឋកិច្ច និងសង្គម តាមរយៈការលើកកម្ពស់បេតិកភណ្ឌវប្បធម៌ ទេសភាពធម្មជាតិ និងជីវចម្រុះដ៏សម្បូរបែបរបស់ប្រទេស។

កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ ឡាវបានរៀបចំវេទិកាទេសចរណ៍ជីវចម្រុះឡាវ នៅខេត្ត Oudomxay ភាគខាងជើងប្រទេស ដើម្បីពិភាក្សាអំពីការអភិវឌ្ឍទេសចរណ៍ដែលផ្អែកលើជីវចម្រុះ។ កិច្ចប្រជុំនេះបានបង្ហាញថា ប្រព័ន្ធអេកូឡូស៊ីដែលមានសុខភាពល្អ និងធនធានជីវចម្រុះ គឺជាទ្រព្យសម្បត្តិទេសចរណ៍ដ៏មានតម្លៃ ដែលអាចទាក់ទាញភ្ញៀវទេសចរពីជុំវិញពិភពលោក ខណៈពេលជួយគាំទ្រដល់ការអភិរក្សធនធានធម្មជាតិរយៈពេលវែង។
ឡាវបានកំណត់គោលដៅទាក់ទាញភ្ញៀវទេសចរជាង ៤៣ លាននាក់ ក្នុងអំឡុងឆ្នាំ ២០២៦ ដល់ឆ្នាំ ២០៣០ ដែលក្នុងនោះរួមមានភ្ញៀវអន្តរជាតិ ២២ លាននាក់ និងភ្ញៀវទេសចរក្នុងស្រុក ២១ លាននាក់។
ដើម្បីសម្រេចគោលដៅនេះ រដ្ឋាភិបាលគ្រោងនឹងពង្រឹងហេដ្ឋារចនាសម្ព័ន្ធនៅតំបន់ទេសចរណ៍សំខាន់ៗ លើកកម្ពស់គុណភាពសេវាកម្ម និងបង្កើនជំនាញរបស់បុគ្គលិកក្នុងវិស័យទេសចរណ៍។
ក្នុងឆ្នាំ ២០២៥ ឡាវបានទទួលភ្ញៀវទេសចរបរទេសជាង ៤,៥ លាននាក់ កើនឡើង ១១% ពីឆ្នាំ ២០២៤ និងលើសពីគោលដៅដែលរដ្ឋាភិបាលបានកំណត់។ ថៃ ចិន និងវៀតណាម គឺទីផ្សារទេសចរណ៍ធំៗសម្រាប់ឡាវ៕
-
សន្តិសុខសង្គម១ សប្តាហ៍ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា៦ ថ្ងៃ agoយប់នេះជំនួបសំខាន់ ក្រុមបាល់ទះកម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ជាការជួបគ្នាលើកទី១១
-
កីឡា៤ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoស្ថានទូតចិន ជំរុញឲ្យថៃ ស៊ើបអង្កេតជាបន្ទាន់ ករណីសន្តិសុខ ប្រើអំពើហិង្សាជ្រុលហួសហេតុ លើពលរដ្ឋខ្លួន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា-អាម៉េរិក ឈានដល់ការពិភាក្សាលើនីតិវិធីក្នុងការជ្រើសរើសយោធាកម្ពុជាទៅសិក្សានៅសាលាទ័ពជើងទឹកអាម៉េរិក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoUN ៖ ជនអន្តោប្រវេសន៍ជិត១៥០នាក់ លង់ទឹកស្លាប់ ពេលទូកអស់ប្រេងកណ្តាលសមុទ្រ នៅអាហ្វ្រិកខាងលិច
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអ្នកដំណើរជនជាតិបារាំងម្នាក់ អះអាងថា ត្រូវអាជ្ញាធរថៃបដិសេធការចូលប្រទេស និងបញ្ជូនត្រឡប់មកកម្ពុជាវិញ


