ព័ត៌មានជាតិ
រយៈពេល ១៣ ខែ ការស្ថាបនាផ្លូវក្រវាត់ព្រំដែនប្រើប្រាស់មូលនិធិកសាងផ្លូវក្រវាត់ព្រំដែនសម្រេចបានប្រមាណ ៧០%
វឌ្ឍនភាពនៃការកសាងផ្លូវក្រវាត់ព្រំដែនដោយប្រើប្រាស់មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដោយផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែនសម្រេចលទ្ធផលបានប្រមាណ ៧០%។

គិតចាប់ពីខែធ្នូ ឆ្នាំ២០២៤ មកដល់ថ្ងៃទី ១១ ខែមករា ឆ្នាំ២០២៦ ពោលនៅក្នុងរយៈពេលប្រមាណ ១៣ ខែ វឌ្ឍនភាពនៃដំណើរការកសាងផ្លូវព្រំដែនបានឈូសព្រៃទទឹង ៥ ម៉ែត្រ បានប្រវែង ២៤១,៦០ គីឡូម៉ែត្រ សម្រាប់រកផ្លូវខ្សែដំបូង, ឈូសផ្លូវទទឹង ២០ ម៉ែត្រ បានប្រវែង ២១៧,៣០ គីឡូម៉ែត្រ សម្រាប់រកអ័ក្សផ្លូវ, លុបជ្រលង-អូរ បន្ទាបចំណោតភ្នំ និងធ្វើប្រឡាយបានប្រវែង ១៨៩,៨ គីឡូម៉ែត្រ, ចិតជញ្ជាំងភ្នំ ធ្វើប្រឡាយបង្ហូរទឹកភ្លៀង កសាងនូវទំនប់សុវត្ថិភាព និងកសាងតួផ្លូវសម្រេចបានប្រវែង ១៨៩,៣ គីឡូម៉ែត្រ, និងចាក់ក្រាលល្បាយកម្ទេចថ្ម-កិនបង្ហាប់បានប្រវែង ១២០,២០ គីឡូម៉ែត្រ។
លទ្ធផលរួមនៃដំណើរការកសាងផ្លូវក្រវាត់ព្រំដែនគឺសម្រេចបានប្រមាណ ៧២,២៩% នៃផែនការរួម ក្នុងនោះខេត្តមណ្ឌលគិរីសម្រេចបាន ៩១,២% និងខេត្តរតនគិរីសម្រេចបាន ៥១,៨១%។ នេះបើតាមក្រុមការងារចំពោះកិច្ចគ្រប់គ្រងមូលនិធិកសាង ហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដោយផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែន (ក.គ.ម)។
ជាមួយគ្នានេះ ក្រុមការងារចំពោះកិច្ចក៏បានកសាងបង្គោលស្លាកមូលនិធិបានចំនួន ៦ កន្លែង លើផែនការ ៨ កន្លែង និងបានដាំកូនត្នោតសរុបចំនួន ៩៣៦ ដើម ដែលជាអត្តសញ្ញាណជាតិតាមបណ្តោយផ្លូវខ្សែក្រវាត់ព្រំដែនទី១។
ចំពោះមុខ ក្រុមការងារចំពោះកិច្ចបានកំពុងបន្តជំរុញការងារកសាងផ្លូវ និងសំណង់មុខទឹកក្នុងភូមិសាស្ត្រខេត្តមណ្ឌលគិរីឱ្យសម្រេចបានជាស្ថាពរ ១០០% យ៉ាងយូរត្រឹមខែមីនា ឆ្នាំ២០២៦ ខាងមុខនេះ រួមទាំងពន្លឿនការងារកសាងផ្លូវនិងចាក់ក្រាលល្បាយថ្ម ជាពិសេសនៅតំបន់ដែលមានស្ថានភាពភូមិសាស្ត្រលំបាក, និងកែលម្អសំណង់ និងត្រួតពិនិត្យលក្ខណៈបច្ចេកទេស ដើម្បីធានាបានទាំងគុណភាព ភាពធន់ និងសោភ័ណភាព៕




-
ព័ត៌មានជាតិ២៤ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


