ព័ត៌មានជាតិ
អភិបាលខេត្តមណ្ឌលគិរី ជួយថវិកា និងបរិក្ខារផ្សេងៗដល់គ្រួសារក្រីក្រមួយ បន្ទាប់ពីផ្ទះត្រូវឆេះអស់ដោយសារភ្លើងឆេះព្រៃ
អាជ្ញាធរស្រុកកោះញ៉ែក កាលពីថ្ងៃអាទិត្យ បាននាំយកកញ្ចប់ថវិកា និងសម្ភារបរិក្ខារមួយចំនួនរបស់លោក ថង សាវុន អភិបាលខេត្តមណ្ឌលគិរី ទៅចែកជូនគ្រួសាររងគ្រោះដោយអគិ្គភ័យឆាបឆេះផ្ទះមួយខ្នងនាពេលថ្មីៗនេះ។ នេះ គឺជាការចូលរួមដោះស្រាយ និងជួយចែករំលែកនូវបន្ទុកដ៏ធំពីសំណាក់អភិបាលខេត្តចំពោះក្រុមគ្រួសារដែលផ្ទះរងការឆាបឆេះអស់រលីងនេះ បង្កឡើងដោយសារតែភ្លើងឆេះព្រៃ។

លោក សី ទូច អភិបាលស្រុកកោះញ៉ែក បានឱ្យដឹងថា ដោយមានការយកចិត្តដាក់ពីថ្នាក់ដឹកនាំខេត្ត ក្នុងនាមរដ្ឋបាលស្រុកបាននាំយកអំណោយថវិកាសម្ភារផ្សេងៗរបស់អភិបាលខេត្តមណ្ឌលគិរី ទៅចែកជូនគ្រួសាររងគ្រោះដោយអគ្គិភ័យឆាបឆេះផ្ទះមួយខ្នងទាំងស្រុង ស្ថិតនៅភូមិក្តោយ ឃុំរយ៉ ស្រុកកោះញែក។ ថវិកាដែលយកទៅចែកជូនគ្រួសាររងគ្រោះនោះ រួមមាន ថវិការបស់អភិបាលខេត្ត ថវិការដ្ឋបាលស្រុក ថវិកា ក្រុមប្រឹក្សាស្រុក សមាជិក និងសប្បុរសជននានាសរុបចំនួន១ ០៤០ ០០០រៀល និងសម្ភារផ្សេងៗ មានស័ង្កសីចំនួន២០សន្លឹក ដែកគោល៥សុង ចាន ឆ្នាំង សន្លៀកបំពាក់ មុង ភួយ កន្ទេល សម្ភារៈសិក្សា ប៊ិច សៀវភៅ គ្រឿងបរិភោគមានអង្ករ ទឹកត្រី ទឹកស៊ីអ៊ីវ អំបិល ប៊ីចេង ផងដែរ។

កាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥ មានហេតុការណ៍អគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋមួយខ្នងទាំងស្រុងស្ថិតនៅភូមិក្តោយ ឃុំរយ៉ស្រុកកោះញែក ខេត្តមណ្ឌលគិរី។ មូលហេតុនៃការឆាបឆេះនោះ បណ្ដាលមកពីភ្លើងឆេះព្រៃសន្ធោសន្ធៅរួចរាលដាលបន្តមកឆេះផ្ទះប្រជាពលរដ្ឋតែម្ដង។ ក្នុងហេតុការណ៍អគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋនេះ មិនបណ្ដាលឱ្យអ្នកណាម្នាក់ រងរបួស និងគ្រោះថ្នាក់ដល់អាយុជីវិតនោះឡើយ។ លោក សី ទូច បានអំពាវនាវទៅដល់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋានស្រុកកោះញែក ក៏ដូចជា ប្រជាពលរដ្ឋផ្សេងទៀត ឱ្យយកចិត្តទុក្ខដាក់សម្អាតជុំវិញលំដ្ឋានរបស់ខ្លួន ព្រោះរដូវនេះ ជារដូវប្រាំង អាចបង្កឱ្យមានភ្លើងឆេះព្រៃ ហើយអាចឆាបឆេះលំនៅឋានបាន៕
ដោយ ៖រៀម សុខហេង
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


