ព័ត៌មានជាតិ
ស្រុកសំរោង បិទភូមិចំនួន២ជាលើកដំបូង ជាប់ពាក់ព័ន្ធបុគ្គលិកស៊ីនទ្រីឆ្លងកូវីដ១៩
អាជ្ញាធរស្រុកសំរោង បានសម្រេចបិទភូមិចំនួន ២ បណ្តោះអាសន្នបន្ទាប់ពីរកឃើញបុរសម្នាក់ធ្វើការនៅក្រុមហ៊ុនប្រមូលសំរាមស៊ីនទ្រី មានវិជ្ជមានជំងឺកូវីដ១៩។
ភូមិទាំងពីរដែលបិទនោះ គឺភូមិពន្លឺ ឃុំជំរះពេន និងភូមិត្បាច ឃុំជេីងគួន ស្រុកសំរោង ដែលមានអ្នកប៉ះពាល់អ្នកមានវិជ្ជមានកូវីដ១៩។
ការសម្រេចនេះ ជាការគិតគូរខ្ពស់អំពីបញ្ហាសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋានដែលខ្លួនគ្រប់គ្រង ឲ្យប្រាកដនិងប្រសិទ្ធិភាព ហើយងាយស្រួលក្នុងការតាមដាននៅមុខសញ្ញាដែលជាហ៊ាននិភ័យ និងបង្កើនការប្រុងប្រយ័ត្ន កុំនៅជិត ឬប៉ះពាល់អ្នកដែលមកពីតំបន់ផ្សេងៗ ដែលមានហានិភ័យខ្ពស់។

តាមការឲ្យដឹងពីលោកកេត ម៉ៅ អភិបាលស្រុកសំរោង ខេត្តតាកែវ បានឲ្យដឹងថា បុរសម្នាក់ឈ្មោះ សន អ៊ុយ អាយុ ៣២ ឆ្នាំ ជាបបុគ្គលិកធ្វើការនៅក្រុមហ៊ុនស៊ីនទ្រី បានមកស្នាក់នៅភូមិពន្លឺ ឃុំជំរះពេន ស្រុកសំរោង ខេត្តតាកែវ កាលពីយប់ថ្ងៃទី ១៣មីនា មានវិជ្ជមានជំងឺកូវីដ១៩។
ការរកឃើញនេះ បន្ទាប់ពី សមត្ថកិច្ច និងមន្ត្រីពេទ្យចុះពិនិត្យសុខភាពឃើញមានកម្តៅឡើងខ្ពស់ នៅព្រឹកថ្ងៃទី ១៤ បុរសរូបនេះ និង គ្រួសារ (ប្រពន្ធ និង កូន ចំនួន ២ នាក់) រដ្ឋបាលស្រុកនិងមន្ទីពេទ្យបង្អែកបាទីបានដឹកយកទៅធ្វើចត្តាឡីស័ក នៅមណ្ឌលចត្តាឡីស័ក ខេត្តតាកែវ។
បច្ចុប្បន្នបុរសម្នាក់នេះកំពុងដាក់សម្រាកព្យាបាលនៅមន្ទីពេទ្យខេត្តតាកែវ រីឯ ភរិយានិងកូនរបស់គាត់កំពុងដាក់បន្តធ្វើចត្តាឡីស័កនៅសណ្ឋាគាសេវេនដេ ក្នុងខេត្តតាកែវដដែល៕



អត្ថបទ៖ វិរៈ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


