ព័ត៌មានជាតិ
ក្រសួងអប់រំរៀបចំការកែលម្អ និងពិនិត្យដំណើរការនានាសម្រាប់ត្រៀមក្នុងការប្រឡងបាក់ឌុបឆ្នាំ២០២៥
នៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានដឹកនាំកិច្ចប្រជុំស្តីពី ការពិនិត្យទិដ្ឋភាពរួម និងកែលម្អដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៥ ដោយមានការចូលរួមពីមន្ត្រីក្រសួងអប់រំ និងមន្ត្រីមកពីនាយកដ្ឋានពាក់ព័ន្ធក្រោមឱវាទ។

បើតាមផេកក្រសួងអប់រំ កិច្ចប្រជុំនេះមានគោលបំណងសំខាន់៨ចំណុច។ ទី១ ពិនិត្យទិដ្ឋភាពទូទៅនៃដំណើរការប្រឡង ការងារមុនពេលប្រឡង ដំណើរការសំណេរ និងកំណែ។ ទី២ ការណែនាំស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅនៃការប្រឡងនៅតាមគ្រឹះស្ថានមធ្យមសិក្សាចំណេះទូទៅ សាធារណៈ និងឯកជន សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ ទី៣ ការធ្វើបច្ចុប្បន្នកម្មឯកសារគតិយុត្ត វិញ្ញាសាប្រឡង និងការកំណត់ពិន្ទុ ការកំណត់និទ្ទេស។ ទី៤ ពង្រឹងយន្តការកំណែ និងដាក់ពិន័យ ការរៀបចំគណៈកម្មាការកំណែ និងពិនិត្យបច្ចេកទេសកំណែ។ ទី៥ ទីតាំងកំណែ និងផ្ទៀងផ្ទាត់ និងកន្លែងស្រង់ពិន្ទុ បូកពិន្ទុ និងផ្ទៀងផ្ទាត់ពិន្ទុ ទី៦ វិធានការគន្លឹះកែលម្អដំណើការសំណេរ ទី៧ សម្ភារៈ និងថវិកាត្រៀមសម្រាប់ដំណើរការប្រឡង និងទី៨ វិធានការគន្លឹះឆ្លើយតបទៅនឹងបញ្ហាប្រឈមនានាដែលអាចកើតឡើងជាយថាហេតុ។

ក្នុងឱកាសនេះ បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានកោតសរសើរដល់ការខិតខំប្រឹងប្រែងរបស់ក្រុមការងារទទួលបន្ទុកការងារប្រឡងគ្រប់ជាន់ថ្នាក់ ដែលបានខិតខំប្រឹងប្រែងធ្វើឱ្យកាន់តែល្អប្រសើរពីមួយឆ្នាំ ទៅមួយឆ្នាំ ដោយលោកសំណូមពរឱ្យបន្តសហការគ្នាបែបនេះទៀត ដើម្បីពង្រឹងវិស័យអប់រំកម្ពុជាកាន់តែល្អបន្ថែម។ លោកឧបនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា ការប្រឡងមធ្យមសិក្សាទុតិយភូមិ មានសារៈសំខាន់ណាស់ មិនត្រឹមតែសម្រាប់វាស់ស្ទង់ចំណេះដឹងរបស់សិស្សានុសិស្សនោះទេ ថែមទាំងត្រូវយកលទ្ធផលការប្រឡងនេះសម្រាប់វាយតម្លៃសាលារៀនគំរូ ដែលជាការងារអាទិភាពចម្បងមួយរបស់ក្រសួងអប់រំ យុវជន និងកីឡា ឆ្លើយតបនឹងចក្ខុវិស័យអភិវឌ្ឍធនធានមនុស្សរបស់រាជរដ្ឋាភិបាល។

សូមជម្រាបថា ដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៤ ត្រូវបានរៀបចំឡើងកាលពីថ្ងៃទី៨ ខែតុលា កន្លងទៅ។ ក្នុងនោះមានសិស្សចំនួន ១០៦ ៣៥១ បានជាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៤នៅទូទាំងប្រទេស ស្មើនឹង ៧៩% ហើយសិស្សដែលទទួលបាននិទ្ទេស A មានរហូតដល់ ២ ២១៦នាក់ ឯណោះ។ ចំណែកសិស្សដែលទទួលបាននិទ្ទេសB មានចំនួន ៩ ៧០១នាក់, និទ្ទេសC មានចំនួន ២២ ៦៧៥នាក់, និទ្ទេសD មាន ៣៦ ៦៨៣នាក់ និងនិទ្ទេសE មានចំនួន ៣៥ ០៧៦នាក់។
យ៉ាងណា សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៥ ក្រសួងអប់រំ នៅមិនទាន់បានបញ្ជាក់ពីកាលបរិច្ឆេទច្បាស់លាស់នៅឡើយទេ៕


-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?