ព័ត៌មានជាតិ
អ្វីទៅជាបទបញ្ជាប្រតិបត្តិ ឬអធិបញ្ជារបស់ប្រធានាធិបតីអាមេរិកក្នុងថ្ងៃដំបូង?
ស្វែងយល់ពីអធិបញ្ជា ឬបទបញ្ជាប្រតិបត្តិ ដែលលោក ដូណាល់ ត្រាំ ក្លាយជាប្រធានាធិបតីសហរដ្ឋអាមេរិកទី៤៧ ចុះហត្ថលេខានៅថ្ងៃឡើងកាន់អំណាចថ្ងៃទី២០ខែមករាសម្រាប់ការអនុវត្តក្នុងរដ្ឋបាលរបស់លោករយៈពេល៤ឆ្នាំពេញ។ បទបញ្ជាប្រតិបត្តិនេះប្រៀបបាននឹងរបៀបវារៈនយោបាយរបស់ប្រធានាធិបតីអាមេរិកក្នុងអាណត្តិនិមួយៗនៅពេលមានការផ្លាស់ប្តូរប្រធានាធិបតី។

លោក ដូណាល់ ត្រាំ ត្រូវបានគេរំពឹងថានឹងចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិ (Executive Order) ជាង២០០នៅថ្ងៃនេះ។ អធិបញ្ជានេះនឹងរួមបញ្ចូលទាំងបញ្ជាប្រតិបត្តិដែលមានកាតព្វកិច្ចស្របច្បាប់ និងការណែនាំរបស់ប្រធានាធិបតីផ្សេងទៀតដូចជាការប្រកាសដែលមិនមានក្នុងរបៀបវារៈនយោបាយអាមេរិកក្នុងពេលកន្លងមក។
បទបញ្ជាប្រតិបត្តិ គឺជាការបញ្ជាជាលាយលក្ខណ៍អក្សរដែលចេញដោយប្រធានាធិបតីទៅកាន់រដ្ឋាភិបាលសហព័ន្ធ ដែលមិនត្រូវការការយល់ព្រមពីសភា។
ម្យ៉ាងវិញទៀត បទបញ្ជាប្រតិបត្តិ ឬអធិបញ្ជានេះ គឺជាវិធីមួយដែលប្រធានាធិបតីអាចអនុវត្តលើការផ្លាស់ប្តូរគោលនយោបាយដោយមិនចាំបាច់មានសមាជិកសភាបោះឆ្នោតគាំទ្រឬចង្អុលបង្ហាញផ្លូវជាមុននោះទេ។
ប៉ុន្តែការបញ្ជាប្រតិបត្តិត្រូវធ្វើការក្នុងដែនកំណត់នៃច្បាប់ ហើយអាចត្រូវពិនិត្យតាមផ្លូវច្បាប់។
លោក ដូណាល់ ត្រាំ បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិនេះចំនួន ២២០ នៅក្នុងអាណត្តិដំបូងរបស់គាត់ក្នុងឆ្នាំ២០១៧ ប៉ុន្តែក្រោយមកអធិបញ្ជាមួយចំនួនត្រូវបានជំទាស់នៅក្នុងរឿងក្តីក្តាំក្នុងតុលាការ។
ជាការកត់សម្គាល់ ប្រធានាធិបតីដែលហៀបនឹងអស់អំណាច ចូ បៃដិន បានចេញបទបញ្ជាប្រតិបត្តិចំនួន ១៦០ក្នុងថ្ងៃស្បថចូលកាន់អំណាចនេះ។ អតីតប្រធានាធិបតី បារ៉ាក់ អូបាម៉ា (Barak Obama) បានចុះហត្ថលេខាលើអធិបញ្ជាចំនួន២៧៧ និង អតីតប្រធានាធិបតី ប៊ូស (Bush) ចុះហត្ថលេខាលើអធិបញ្ជាចំនួន២៩១។
សម្រាប់ការចុះហត្ថលេខាលើអធិបញ្ជាលើកនេះ លោក ដូណាល់ ត្រាំ នឹងធ្វើឡើងនៅមុខអ្នកចូលរួមកម្មវិធីឡើងកាន់អំណាចរបស់លោក ដែលមានអ្នកមុខអ្នកការ អង្គទូត ប្រមុខដឹកនាំប្រទេសនានាជាច្រើន អ្នកជំនួញប្រមាណ២០០០០នាក់នៅកន្លែងប្រារព្វកម្មវិធី។
នៅមុនថ្ងៃនៃការវិលត្រឡប់របស់សេតវិមានរបស់គាត់ លោក ដូណាល់ ត្រាំ បានសន្យាថានឹងធ្វើការផ្លាស់ប្តូរដ៏សម្បើមជាមួយល្បឿនដ៏លឿន និងថាមពលជាប្រវត្តិសាស្ត្រ ដើម្បីចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិមួយដែលគេឲ្យហៅថា «ព្យុះភ្លៀង» (blizzard)។
តាមសេចក្តីរាយការណ៍របស់ BBC គណបក្សសាធារណរដ្ឋបានសន្យាថានឹងធ្វើសកម្មភាពឯកតោភាគីលើបញ្ហាជាច្រើន ដោយប្រើប្រាស់អំណាចប្រធានាធិបតីរបស់គាត់ ដើម្បីចាប់ផ្តើមប្រតិបត្តិការបណ្តេញជនអន្តោប្រវេសន៍អត់ច្បាប់ចេញ កាត់បន្ថយបទប្បញ្ញត្តិបរិស្ថាន និងបញ្ចប់កម្មវិធីពហុភាគីជាដើម។
ការសន្យារបស់លោក ដូណាល់ ត្រាំ ក្នុងពេលកន្លងមក បញ្ហាសង្គមនិងសកលលោកនឹងកើតឡើងកាន់តែខ្លាំងតាមរយៈការអនុវត្តគោលនយោបាយរបស់លោកដែលនឹងដាក់ចេញ ដូចជា ការប៉ងទិញកោះ Greenland ពីដាណឺម៉ាក ការចង់បានកាណាជារដ្ឋចំណុះ និងការចង់បានព្រែកជីកប៉ាណាម៉ាមកគ្រប់គ្រងជាដើម៕
ដោយ រ៉ាន់ រើយ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២០ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
កីឡា១ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


