ព័ត៌មានជាតិ
សម្តេចតេជោ ប្រាប់ពលរដ្ឋកុំឲ្យរើសអើងវ៉ាក់សាំង ក្នុងពេលកំពុងខ្វះខាត
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី ១៩ ខែមីនា ឆ្នាំ ២០២១នេះ បានប្រាប់ប្រជាពលរដ្ឋកុំឲ្យគិតពីវ៉ាក់សាំងចិន ឬវ៉ាក់សាំងរបស់ឥណ្ឌា ក្នុងពេលដែលកម្ពុជាមិនទាន់មានវ៉ាក់សាំងគ្រប់គ្រាន់ ដើម្បីចាក់ជូនប្រជាពលរដ្ឋក្នុងពេលតែមួយ សំខាន់គឺមានវ៉ាក់សាំងសម្រាប់ចាក់។
សម្តេចដនាយករដ្ឋមន្ត្រីកម្ពុជាបានថ្លែងប្រាប់ទៅប្រជាពលរដ្ឋថា សូម្បីតែវ៉ាក់សាំង AstraZeneca ក៏កំពុងផ្អាកការចាក់ នៅឯបណ្តាប្រទេសអឺរ៉ុបមួយចំនួន ដោយគេគិតថា មានបញ្ហា សុវត្ថិភាព។

សម្តេចនាយករដ្ឋមន្ត្រីលើកឡើងថា “សម្រាប់នៅប្រទេសកម្ពុជា វ៉ាក់សាំង AstraZeneca ត្រូវបានគេយល់ថា ជាវ៉ាក់សាំង ដែលមានសុវត្ថិភាព ហើយអង្គការសុខភាពពិភពលោក ក៏កំពុងតែការពារវ៉ាក់សាំង AstraZeneca នេះដែរ ប៉ុន្តែបញ្ហារបស់យើង ស្ថិតតនៅត្រង់ថា គឺយើងមិនមានវាក់សាំងគ្រប់គ្រាន់ ដើម្បីចាក់ជូនទាំងអស់គ្នាក្នុងពេលតែមួយនោះទេ”។
សម្តេចតេជោហ៊ុន សែន បានឲ្យដឹងថា វ៉ាក់សាំង Sinovac មិនបានកំណត់អាយុនោះទេ នៅប្រទេសឥណ្ឌូនេស៊ី បានដំណើរការចាក់ ស៊ីណូវ៉ាក់ ដែលជាប្រទេសលំដាប់ទី ៤ ដែលមានប្រជាជនច្រើនជាងគេ។ រាជរដ្ឋាភិបាលបានបញ្ជាទិញ វ៉ាក់សាំងនេះ ចំនួន ១,៥ លានដូស ហើយនឹងដឹកមកដល់ប្រទេសកម្ពុជានៅថ្ងៃទី ២៦ ខែមីនា ឆ្នាំ ២០២១ ខាងមុខនេះ។

កម្ពុជាបានចាប់ផ្តើមចាក់វ៉ាក់សាំង ស៊ីណូហ្វា ដែលជាជំនួយរបស់ចិន ចាប់តាំងពីថ្ងៃទី ១០ ខែកុម្ភៈ ហើយទទួលបានវ៉ាក់សាំង AstraZeneca ពីគម្រោងកូវ៉ាក់បន្តបន្ទាប់ មកដល់ពេលនេះ សរុបទាំងផ្នែកកងទ័ព និងផ្នែកស៊ីវិល កម្ពុជាចាក់បានជាង ៣០ ម៉ឺននាក់ ក្នុងនោះ ក្រសួងសុខាភិបាលចាក់បាន ជាង ១៩ ម៉ឺននាក់(១៩៨,៤៤៧) ហើយកងទ័ពចាក់បាន ជិត ១១ ម៉ឺននាក់(១០៩,៧៥៦) នាក់។
សម្រាប់ វ៉ាក់សាំង AstraZeneca នៅសល់ចំនួន ជាង ១ សែនដូស(១១១៤០០) នឹងបន្តបើកយុទ្ធនាការ១៥ ថ្ងៃចាក់ជូនប្រជាពលរដ្ឋចំនួន ៥៥៧០០ នាក់ គ្រាដែលសម្តេចបានស្នើឲ្យមន្ទីរពេទ្យបញ្ឈប់ការចាក់វ៉ាក់សាំងAstraZeneca ទៅដល់ មនុស្សដែលមានអាយុក្រោម ៦០ ឆ្នាំ ដោយសារតាមមន្ទីរពេទ្យមួយចំនួន បានចាក់វ៉ាក់សាំងនេះទៅដល់ប្រជាពលរដ្ឋដែលមានវ័យក្រោម ៦០ ធ្វើឲ្យខុសពីគោលនយោបាយបែងចែកវ៉ាក់សាំង៕


អត្ថបទ៖កោះកែវ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


