Connect with us

ព័ត៌មានជាតិ

បន្ទាន់ ពេទ្យចុះយកសំណាកអ្នកពាក់ព័ន្ធបុគ្គលិកក្រុមហ៊ុនស៉ីនទ្រីវិជ្ជមានកូវីដ១៩

បានផុស

នៅ

ក្រុមគ្រូពេទ្យនៃក្រសួងសុខាភិបាល នៅថ្ងៃទី ១៩ ខែមីនា មុននេះ បានចុះយកសំណាក ពីអ្នកពាក់ពន្ធ័ជំងឺកូវីដ១៩ស្ថិតក្នុងផ្ទះគំរូ អង្គការស្កុតភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យទី២ខណ្ឌមានជ័យរាជធានីភ្នំពេញ។

លោក សេង វ៉ាន់ថា ចៅសង្កាត់រងស្ទឹងមានជ័យទី២ បានប្រាប់កម្ពុជាថ្មីនៅរសៀលនេះថា ក្រុមគ្រូពេទ្យបានចុះ​មកយក​សំណាកអ្នកពាក់ពន្ធ័ជំងឺកូវីដ១៩ចំនួន១៦នាក់ដែលកំពុងរស់នៅក្នុងប្លុកផ្ទះគំរូររបស់អង្គការស្កុតដែលអ្នកពាក់ពន្ធ័ខាងលើគឺជាសាច់ញាតិហើយជាអ្នកស្និទ្ធស្នាលជាមួយបុរសម្នាក់ឈ្មោះ ស៊ន ស៊ុយ ជាបុគ្គលិកបំរើការនៅក្រុមហ៊ុន ស៊ីនទ្រី ដែលមានវិជ្ជមានកូវីដ១៩ហើយកំពុងសម្រាកព្យាលជំងឺនៅមន្ទីរពេទ្យ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អាជ្ញាធរព្រួយបារម្ភពីទីតាំងនោះ ដោយសារសម្បូរទៅដោយកុមាររត់លេង ហើយខ្លាចឆ្លងរាលដាលកាន់តែច្រើន។

លោក សេង វ៉ាន់ថា បានបន្តថាចំពោះទីតាំងដែលគ្រូពេទ្យចុះមកយកសំណាកនេះគឺត្រូវបានហ៊ុពទ្ធ័ឲ្យធ្វើចត្តាឡីសក័​រយះពេល១៤ថ្ងៃ។

ដោយឡែកអ្នកជំងឺឈ្មោះ ស៊ន ស៊ុយ កំពុងសម្រាកព្យាបាលនៅឯមន្ទីរពេទ្យខេត្តតាកែវខណៈពេលដែលទៅចូលរួមមង្គលការបងប្អូនហើយរកឃើញមានវិជ្ជមានកូវីដ១៩៕

អត្ថបទ៖ នរា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម