ព័ត៌មានជាតិ
រដូវប្រាំង! ក្រសួងការពារជាតិប្រាប់ឃ្លាំងសព្វាវុធ ឱ្យប្រយ័ត្នកុំឱ្យមានបញ្ហាអគ្គិភ័យ ព្រោះអាចប៉ះពាល់អាយុជីវិត
ស្ថិតក្នុងរដូវប្រាំង ដែលងាយនឹងមានបញ្ហាអគ្គិភ័យ អគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស នៃក្រសួងការពារជាតិ ប្រាប់ឱ្យឃ្លាំងសព្វាវុធ ត្រូវប្រុងប្រយ័ត្នបង្ការកុំឱ្យមានគ្រោះអគ្គិភ័យ ព្រោះបញ្ហានេះអាចបង្កឱ្យមានគ្រោះថ្នាក់ដល់អាយុជីវិត និងទ្រព្យសម្បត្តិ។

តាមរយៈសេចក្ដីណែនាំ អគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស ណែនាំដល់ បណ្តាកងឯកភាពចំណុះទាំងអស់ ជាពិសេសឃ្លាំងសព្វាវុធកា-៨៦, កា-៥, កា-៨៨, ឃ្លាំងសម្ភារៈកា-៤, រោងជាងជួសជុលចម្រុះ, យានដ្ឋានជួសជុលរថយន្ត និងវរសេនាធំដឹកជញ្ជូនការពារ ត្រូវមានម្ចាស់ការ និងប្រុងប្រយ័ត្នខ្ពស់ចំពោះដើមចមដែលអាចបង្កើតឱ្យមានគ្រោះអគ្គិភ័យកើតឡើងដូចជា ភ្លើងចង្ក្រាន ភ្លើងចង្កៀង ភ្លើងធូបទៀន ការដុតសម្រាម ដុតព្រៃ-ចំការ-វាលស្រែ ការបោះចោលកន្ទុយបារីផ្តេសផ្តាស ការតភ្ជាប់ ឬប្រើចរន្តអគ្គិសនីមិនត្រឹមត្រូវតាមបច្ចេកទេស ការទុកដាក់ប្រេងឥន្ធនៈ ឧស្ម័នចំហេះ វត្ថុ គ្រាប់ រំសេវ អាវុធងាយឆេះ ឬងាយផ្ទុះជាដើម។ល។
អគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស បង្គាប់ឱ្យពិនិត្យឱ្យបានហ្មត់ចត់ ឲ្យបានហ្មត់ចត់ បង្ការកុំឱ្យមានការ ឆេះរាលដាលបង្កើតជាគ្រោះអគ្គិភ័យ ដែលធ្វើឱ្យបាត់បង់ទាំងទ្រព្យសម្បត្តិ និងអាចដល់អាយុជីវិត ហើយត្រូវត្រៀមរៀបចំរិះរកមធ្យោបាយរក្សាសុវត្ថិភាពឱ្យបានគ្រប់គ្រាន់ក្នុងការបង្ការ ទប់ស្កាត់ការកើតមានជាយថាហេតុនូវអគ្គិភ័យក្នុងអង្គភាពរបស់ខ្លួន។

សូមរម្លឹកថា កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤ កន្លងទៅ នៅទីតាំងទីបញ្ជាការយោធភូមិភាគទី៣ ក្នុងខេត្តកំពង់ស្ពឺ មានករណីផ្ទុះគ្រាប់មួយ កើតឡើងដោយសារបញ្ហាបច្ចេកទេស ដែលបណ្ដាលឱ្យយោធិនចំនួន២០នាក់ បានពលីជីវិត និងយោធិនមួយ ចំនួនទៀតរងរបួស៕
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


