ព័ត៌មានជាតិ
ប្រទេសតំបន់អាស៊ាន និងចក្រភពអង់គ្លេសរៀបចំវេទិកា ស្តីពីការអភិវឌ្ឍន៍ក្របខណ្ឌនិរន្តរភាពសេដ្ឋកិច្ចច្នៃប្រឌិត
កូឡាឡាំពួរ ៖ ថ្ងៃទី២០ ខែកុម្ភៈ ២០២៥ ប្រទេសក្នុងតំបន់អាស៊ាន-ចក្រភពអង់គ្លេស រៀបចំវេទិកា ស្តីពីការអភិវឌ្ឍន៍ក្របខ័ណ្ឌនិរន្តរភាពសេដ្ឋកិច្ចច្នៃប្រឌិតរបស់អាស៊ាន ដែលជាវេទិកាសំខាន់មួយសម្រាប់ជំរុញឧស្សាហកម្មវប្បធម៌ និងច្នៃប្រឌិតរបស់តំបន់មួយឱ្យមានការអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅក្នុងសេដ្ឋកិច្ចច្នៃប្រឌិតអាស៊ាន។

ពិធីបើកនៃវេទិកានោះ លោក Khairul Firdaus Akhbar Khan អនុរដ្ឋមន្ត្រីក្រសួងទេសចរណ៍ សិល្បៈនិងវប្បធម៌ និងលោកស្រី Sarah Tiffin ឯកអគ្គរាជទូតអង់គ្លេសប្រចាំតំបន់អាស៊ាន និងចូលរួមដោយសិក្ខាកាមជាង១០០នាក់ ដែលជាអ្នកជំនាញផ្នែកសរសេរយុទ្ធសាស្រ្ត និងគោលនយោបាយរបស់ប្រទេសក្នុងតំបន់អាស៊ាន។
មានចំណាប់អារម្មណ៍ក្នុងឱកាសនោះ លោក Khairul Firdaus Akhbar Khan មានប្រសាសន៍ថា សិក្ខាសាលានេះ មានគោលបំណងបង្កើតក្របខណ្ឌមួយ ដែលបង្ហាញពីចក្ខុវិស័យរួម និងទិសដៅយុទ្ធសាស្ត្រសម្រាប់ការជំរុញសេដ្ឋកិច្ចច្នៃប្រឌិតអាស៊ាន។

សិក្ខាសាលានេះ ក៏ដើរតួជាវេទិកាសម្រាប់ការចែករំលែកចំណេះដឹង និងការអនុវត្តល្អបំផុតរវាងអាស៊ាន និងចក្រភពអង់គ្លេស ស្តីពីសេដ្ឋកិច្ចច្នៃប្រឌិត ដែលអ្នកបង្កើតគោលនយោបាយ និងអ្នកពាក់ព័ន្ធអាចស្វែងរកឱកាសសក្តានុពល និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយនឹងគោលនយោបាយ និងការវិនិយោគត្រឹមត្រូវ ហើយអាស៊ានអាចក្លាយជាអ្នកដឹកនាំពិភពលោកក្នុងវិស័យសេដ្ឋកិច្ចច្នៃប្រឌិតនេះ។
បេតិកភណ្ឌរួមរបស់យើងមានភាពសំបូរបែបនៃវប្បធម៌ ហើយវប្បធម៌នេះ គឺជាទ្រព្យសម្បត្តិដ៏អស្ចារ្យបំផុតរបស់យើងនិងតាមរយៈការធ្វើការរួមគ្នា ហើយអាស៊ានបង្កើតឥទ្ធិពលកាន់តែធំទូទាំងពិភពលោក។

ក្របខណ្ឌនិរន្តរភាពសេដ្ឋកិច្ចច្នៃប្រឌិតអាស៊ាន នឹងក្លាយជាចំណុចសំខាន់មួយ ដែលត្រូវអនុម័តដោយមេដឹកនាំអាស៊ាន ក្នុងកិច្ចប្រជុំកំពូលអាស៊ាននៅឆ្នាំនេះ។

អគ្គលេខាធិការអាស៊ាន លោកបណ្ឌិត កៅ គឹមហួន ក្នុងសុន្ទរកថាបើកតាមរយៈវិដេអូ បានបង្ហាញថា ក្របខណ្ឌនិរន្តរភាពសេដ្ឋកិច្ចច្នៃប្រឌិតអាស៊ាន នឹងធ្វើជាផែនទីបង្ហាញផ្លូវមួយ សម្រាប់ដឹកនាំកិច្ចសហប្រតិបត្តិការគ្រប់វិស័យដែលឆ្ពោះទៅរកការសម្រេចបាននូវលទ្ធផល សង្គមវប្បធម៌ សេដ្ឋកិច្ច និងបរិស្ថានប្រកបដោយអត្ថន័យហើយជាការជំរុញសេដ្ឋកិច្ចច្នៃប្រឌិតរបស់អាស៊ាន។

លោកក៏បានកោតសរសើរចំពោះតួនាទីនៃអង្គប្រជុំក្នុងការប្រមូលផ្តុំមន្ត្រីសំខាន់ៗមកពីស្ថាប័នក្របខណ្ឌអាស៊ាន រួមទាំងដៃគូមកពីចក្រភពអង់គ្លេស ដើម្បីអភិវឌ្ឍក្របខណ្ឌនេះ។
ទន្ទឹមនឹងនេះ ឯកអគ្គរដ្ឋទូតចក្រភពអង់គ្លេសប្រចាំនៅអាស៊ាន លោកស្រី Sarah Tiffin មានប្រសាសន៍ថា ការចែករំលែកជំនាញ និងកិច្ចសហការក្នុងក្របខណ្ឌនេះ វាមិនត្រឹមតែពង្រឹងឧស្សាហកម្មច្នៃប្រឌិតប៉ុណ្ណោះទេ ប៉ុន្តែក៏នឹងជំរុញអនាគតនៃការច្នៃប្រឌិតនេះ ដើរតួជាមូលដ្ឋានគ្រឹះសម្រាប់កំណើនសេដ្ឋកិច្ចផងដែរ។
ចក្រភពអង់គ្លេសមានមោទនភាពក្នុងការគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់អាស៊ាន ក្នុងការជំរុញ លើវិស័យច្នៃប្រឌិត។ ការច្នៃប្រឌិត គឺជាបេះដូងនៃយុទ្ធសាស្ត្រឧស្សាហកម្មរបស់ចក្រភពអង់គ្លេស ដែលបានជំរុញកំណើនសេដ្ឋកិច្ចបានយ៉ាងច្រើន។

គួរបញ្ជាក់ផងដែរថា សិក្ខាសាលានេះធ្វើឡើងចំនួនពីរថ្ងៃ ព្រះរាជណាចក្រកម្ពុជាបានបញ្ជូនមន្រ្តីជំនាញដែលទទួលបន្ទុកក្នុងការសិក្សាសរសេរផែនការយុទ្ធសាស្រ្ត និងផែនទីបង្ហាញទិស ចំនួនបី (០៣)រូបចូលក្នុងសិក្ខាសាលានេះ។

លោក ឈុំ ម៉េងហុង អគ្គនាយក នៃអគ្គនាយកដ្ឋានបច្ចេកទេសវប្បធម៌ លោកជួន ចាន់ភារុណ អគ្គនាយករង នៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ និងលោកស្រី ឡា សុភៈ អគ្គលេខាបណ្តាញសហគ្រីនស្រ្តីកម្ពុជា៕



-
សន្តិសុខសង្គម២ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតំណាងអាមេរិកនិងអ៊ីរ៉ង់ ប៉ះសម្តីគ្នាយ៉ាងខ្លាំងនៅសន្និសីទនុយក្លេអ៊ែរ របស់អង្គការសហប្រជាជាតិ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានជាតិ១៩ ម៉ោង agoអ្នកជំនាញ ទាញសញ្ញាបន្ទាត់ក្រហម វិបត្តិនយោបាយផ្ទៃក្នុងថៃអាចផ្ទេរមកជម្លោះព្រំដែនសារជាថ្មី


