ព័ត៌មានអន្ដរជាតិ
ក្រុមរដ្ឋមន្ត្រីការបរទេស អាស៊ាន ប្ដេជ្ញាប្រឹងប្រែងសម្រេច “កិច្ចសន្ទនាថ្នាក់ជាតិរួម” នៅក្នុងប្រទេសមីយ៉ាន់ម៉ា
ក្រុមរដ្ឋមន្ត្រីការបរទេសអាស៊ាន នៅថ្ងៃចុងក្រោយនៃកិច្ចប្រជុំរយៈពេល ២ ថ្ងៃនៅប្រទេសឥណ្ឌូណេស៊ី បានព្រមព្រៀងធ្វើការដើម្បីសម្រេចបាន “កិច្ចសន្ទនាថ្នាក់ជាតិរួម” នៅក្នុងប្រទេសមីយ៉ាន់ម៉ា ។

សេចក្តីថ្លែងការណ៍មួយបាននិយាយថា កិច្ចសន្ទនាថ្នាក់ជាតិរួមដែលមានការចូលរួមពីភាគីពាក់ព័ន្ធទាំងអស់ គឺជាគន្លឹះក្នុងការស្វែងរកដំណោះស្រាយដោយសន្តិវិធីនៅក្នុងប្រទេសដែលកំពុងមានភាពចលាចល បើទោះបីជាមីយ៉ាន់ម៉ាមិនបានចូលរួមក៏ដោយ ។
ទន្ទឹមនោះ ឥណ្ឌូណេស៊ីក្នុងនាមជាម្ចាស់ផ្ទះបានរំលឹកឡើងវិញពីសារៈសំខាន់នៃការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទ ៥ ចំណុចរបស់មីយ៉ាន់ម៉ា ដែលបានព្រមព្រៀងគ្នានៅឆ្នាំ ២០២១ ។ ផែនការសន្តិភាពនោះអំពាវនាវឲ្យយោធាមីយ៉ាន់ម៉ាបញ្ឈប់ជាបន្ទាន់ចំពោះអំពើហិង្សា និងបញ្ជូនបេសកជនពិសេសទៅសម្របសម្រួលកិច្ចសន្ទនារវាងក្រុមគាំទ្រលទ្ធិប្រជាធិបតេយ្យ និងក្រុមយោធា ។

គួរបញ្ជាក់ថា ភាពចលាចលនយោបាយនៅតែបន្តកើតមានក្នុងប្រទេសមីយ៉ាន់ម៉ា ខណៈកាលពីថ្ងៃទី១ ខែកុម្ភៈនេះ គឺជាខួប ២ ឆ្នាំហើយ ចាប់តាំងពីយោធាបានផ្តួលរំលំរដ្ឋាភិបាលជាប់ឆ្នោតតាមបែបប្រជាធិបតេយ្យកាលពីឆ្នាំ ២០២១ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ រដ្ឋមន្ត្រីការបរទេស អាស៊ាន បន្តផ្ដោតសំខាន់លើ មីយ៉ានម៉ា ខណៈរដ្ឋប្រហារឈានដល់ខួប ២ ឆ្នាំ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
កីឡា១២ ម៉ោង agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៦ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


