ព័ត៌មានជាតិ
សមត្ថកិច្ចប៉ុស្តិ៍នគរបាលកាកាបទី១ ចុះផ្សព្វផ្សាយពីផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងញៀន និងការប្រើប្រាស់បារីអេឡិចត្រូនិច
ភ្នំពេញ ៖ ដេីម្បីបង្កាទប់ស្កាត់និងរក្សាបាននូវ សុខសុវត្តិភាពដល់បងប្អូប្រជាពលរដ្ឋក្នុងមូលដ្ឋាន ក្រុមក្មេងទំនេីង បញ្ហាផលប៉ះពាល់ការប្រេីប្រាស់គ្រឿងញៀន និងប្រេីប្រាស់បារីអេឡិចត្រូនិចសមត្ថកិច្ចបានចុះយុទ្ធនាការផ្សព្វផ្សាយដល់សិស្សសានុសិស្សតាមបណ្តាសាលារៀនឱ្យយល់ដឹងកាន់តែច្បាស់អំពីបញ្ហាទាំងនេះ។

ជាក់ស្តែងនៅវេលាម៉ោង ០៨ព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥នេះដោយមានការចង្អុលបង្ហាញពីលោក វរសេនីយ៍ឯក ម៉ន វុធី អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ និងការដឹកនាំពីលោក វរសេនីយ៍ត្រី ជឿន សារុំ អធិការរងទទួលផែនគ្រឿងញៀនដឹកនាំផ្ទាល់លោកវរសេនីយ៍ត្រីទូច ទីនាយប៉ុស្តិ៍នគរបាលរដ្ឋបាលកាកាបទី១នឹងមន្ត្រីក្រោមឱវាទ ប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់កាកាបទី១ បានចុះផ្សព្វផ្សាយនៅសាលារៀនន័រវេស ស្ថិតនៅភូមិប៉ប្រកខាងត្បូង សង្កាត់ កាកាបទី១ ខណ្ឌ ពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឱ្យដឹងថា ការចុះយុទ្ធនាការផ្សព្វផ្សាយបញ្ហា ពីផលប៉ះពាល់ នៃការប្រើប្រាស់គ្រឿងញៀន និងការប្រើប្រាស់បារីអេឡិចត្រូនិច បញ្ហា ក្មេងទំនើង ច្បាប់ចរាចរណ៍និងភូមិឃុំមានសុវត្ថិភាព និងបញ្ហាមួយចំនួនទៀត។

ក្នុងយុទ្ធនាការផ្សព្វផ្សាយខាងលេីនេះ មានប្រជាពលរដ្ឋចូលរួមមានលោកគ្រូអ្នកគ្រូសរុបចំនួន ៥០នាក់ ស្រី ២០នាក់។
អាជ្ញាធរសូមអំពាវនាវដល់បងប្អូន លោកគ្រូ អ្នកគ្រូសូមចូលរួមសហការពីបញ្ហាទាំងនេះ និងរាយការណ៍សមត្ថកិច្ចភ្លាមៗបេីមានហេតុការណ៍ ដេីម្បីសមត្ថកិច្ចចុះទៅអន្តរាគមន៍ទាន់ពេលវេលា៕
ដោយ ៖ សុខា



-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


