Connect with us

ព័ត៌មានជាតិ

នាយកស្ថាប័ន HKTDC ​ស្វែងរកកិច្ចសហការ​ ជំរុញ​​នាំ​ផលិតផល​​កម្ពុជា ឈានចូល​ទីផ្សារ​​ពិភពលោក

បានផុស

នៅ

ក្នុង​ជំនួប​ពិភាក្សា​ការងារជាមួយ​រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នាយក​ក្រុមប្រឹក្សាអភិវឌ្ឍន៍ពាណិជ្ជកម្មក្រុងហុងកុង HKTDC ប្រចាំតំបន់អាស៊ីអាគ្នេយ៍ និងអាស៊ីខាងត្បូង បានអះអាងថា​ បណ្តាញ​ពាណិជ្ជកម្ម​ដ៏​ទូលំទូលាយ​របស់ HKTDC អាច​ជួយឱ្យ​ផលិតផល​កម្ពុជា​ឈានជើងចូលក្នុងផ្សារ​ពិភពលោកបានកាន់តែច្រើន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​ជំនួប​ជាមួយ​រដ្ឋមន្រ្តី​ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ កាលពីម្សិលមិញនេះ លោក Ronald Ho នាយកប្រចាំតំបន់អាស៊ីអាគ្នេយ៍ និងអាស៊ីខាងត្បូងរបស់​ស្ថាប័ន​ HKTDC បានលើកឡើងពីកិច្ចខិតខំប្រឹងប្រែង​របស់ស្ថាប័ន​ HKTDC ក្នុងការលើកកម្ពស់ពាណិជ្ជកម្មអន្តរជាតិ តាមរយៈការរៀបចំពិព័រណ៍ពាណិជ្ជកម្ម ដើម្បីផ្តល់ជាវេទិកាដ៏សំខាន់សម្រាប់ជំរុញនវានុវត្តន៍ និងកំណើននៃធុរកិច្ចថ្មី។

លោក​បាន​គូស​បញ្ជាក់​ថា ​ស្ថាប័ន HKTDC កំពុង​ស្វែងរកកិច្ចសហប្រតិបត្តិការ កិច្ចសហការផ្នែកបច្ចេកវិទ្យា និងការគាំទ្រឧស្សាហកម្មកម្ពុជាក្នុងការពង្រីកឱកាសពាណិជ្ជកម្ម ខណៈ​ដែល​បណ្តាញ​ពាណិជ្ជកម្ម​ដ៏​ទូលំទូលាយ​របស់ HKTDC អាច​​ជួយឱ្យ​ផលិតផល​កម្ពុជា​ឈានជើងចូលក្នុងផ្សារ​ពិភពលោកបានកាន់តែច្រើន។

ជាការឆ្លើយតប លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកទឹកចិត្តឱ្យស្ថាប័ន HKTDC ស្វែងរកឱកាសវិនិយោគ​លើ​ដំណោះស្រាយបច្ចេកវិទ្យាដល់វិស័យសំខាន់ៗរបស់កម្ពុជា ដែលកំពុងមានសក្តានុពលទាំងក្នុងក្របខ័ណ្ឌតម្រូវការក្នុងស្រុក ក៏ដូចជាទីផ្សារនាំចេញ។

លោក​រដ្ឋមន្រ្តី​បាន​គូស​បញ្ជាក់អំពីអាទិភាពគន្លឹះរបស់រាជរដ្ឋាភិបាលក្នុងការជំរុញបច្ចេកវិទ្យា និងបរិវត្តកម្មឌីជីថល ដោយរំលេច​ជាឧទាហរណ៍អំពីបច្ចេកវិទ្យាហិរញ្ញវត្ថុដែលកំពុងរីកចម្រើន ជាពិសេសភាពជឿនលឿននៃប្រព័ន្ធទូទាត់អេឡិចត្រូនិក​​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៥ នាទីutes មុន

លោក សុខ សប្បាយណា៖ អង្គសង្ក្រាន្ត ផ្ដល់ឱកាសឱ្យយុវជនខ្មែរមកពីគ្រប់ទិសទី បានលើកស្ទួយវប្បធម៌ អរិយធម៌រួមគ្នា

ព័ត៌មានជាតិ២៩ នាទីutes មុន

មាន​ដីទំហំ​ត្រឹម ៥ គុណ ១០ ម៉ែត្រ កសិករ​​ម្នាក់​ដាំដុះ​បន្លែ​ចម្រុះ បាន​​ទាំង​ចំណូល​ និង​មិនខ្វះ​ហូបក្នុង​គ្រួសារ

ព័ត៌មានអន្ដរជាតិ៤៨ នាទីutes មុន

វៀតណាមចង់បញ្ចុះពន្ធលើទំនិញ​អាមេរិកដល់ ០% ជាការចរចាជាមួយ​ ត្រាំ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ចិនសងសឹក ដោយ​ដាក់ពន្ធ ៣៤ ភាគរយ លើទំនិញ​អាមេរិក​គ្រប់មុខ

ជីវិតកម្សាន្ដ២ ម៉ោង មុន

ខាត់ សុឃីម ណែនាំអ្នកជួបរឿងបាក់ទឹកចិត្ត ដាច់ខាតកុំបោះបង់ខ្លួនឯង ទោះជីវិតធ្លាក់ដល់ចំណុចសូន្យ

Sokha Hotels

ព័ត៌មានពេញនិយម