ព័ត៌មានជាតិ
ពលរដ្ឋសាទរអាជ្ញាធរខណ្ឌសែនសុខដែលជួយរំដោះប្រព័ន្ធលូក្នុងបុរីសូនី
ពលរដ្ឋរស់នៅក្នុង បុរី សូនី ក្បែរស្ពានអាកាសផ្សារ ដីហុយ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ សំដែងការកោតសរសើរ និងថ្លែងអំណរគុណដល់អាជ្ញាធរខណ្ឌសែនសុខ ដឹកនាំដោយលោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ ដែលជួយដោះស្រាយបញ្ហាស្ទះប្រព័ន្ធលូបង្ហូរទឹកភ្លាមៗ ។

លោក ធាម ច័ន្ទសេរីវុឌ្ឍ ប្រធានការិយាល័យសាធារណការ ខណ្ឌសែនសុខ ប្រាប់អោយដឹងថា បន្ទាប់ពីទទួលបានដំណឹងភ្លាមៗ និងដោយមានការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់លោកម៉ូវ ម៉ានិត អភិបាល នៃគណៈអភិបាលខណ្ឌសែនសុខ រូបលោកផ្ទាល់ ដោយសហការជាមួយអាជ្ញាធរសង្កាត់ទឹកថ្លា រថយន្តបូមលូ មន្ទីរសាធារណការ និង ដឹកជញ្ជូន សាលារាជធានីភ្នំពេញ ចុះជួយអន្តរាគមន៍ដោះស្រាយបញ្ហាស្ទះប្រព័ន្ធលូបង្ហូរទឹក ជូនបងប្អូនប្រជាពលរដ្ឋ រស់នៅ ក្នុងបុរី សូនី ក្បែរស្ពានអាកាសផ្សារ ដីហ៊ុយ ផ្លូវលេខ ៣៦ សូនី នៃ មូលដ្ឋានសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ រួចរាល់ហើយ ។

សូមជំរាបជូនអោយដឹងថា កាលពីសប្តាហ៍មុន ប្រជាពលរដ្ឋ រស់នៅ ក្នុងបុរី សូនី ក្បែរស្ពានអាកាសផ្សារដីហ៊ុយ ផ្លូវលេខ៣៦ មូលដ្ឋានសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ រៀបរាប់ឲ្យដឹងថា សព្វថ្ងៃនេះ ពួកគាត់កំពុងជួបបញ្ហាស្ទះប្រព័ន្ធលូបង្ហូរទឹក ធ្វើអោយទឹកដកពេញលើផ្លូវ បង្កផលប៉ះពាល់ដល់ការធ្វើដំណើរ ជាពិសេស ទឹកដែលដក់នៅលើផ្លូវនោះ មានសភាពពណ៍ខ្មៅ និងជះក្លិនមិនល្អផងដែរ ។
ប្រជាពលរដ្ឋ រៀបរាប់បន្តថា បញ្ហាស្ទះប្រព័ន្ធលូបង្ហូរទឹក ដែលធ្វើអោយទឹកដកពេញលើផ្លូវ បង្កផលប៉ះពាល់ទៅដល់ប្រជាពលរដ្ឋរស់នៅតំបន់នោះ ទើបតែរយះពេលជាង ១សប្តាហ៍ប៉ុណ្ណោះ នៅពេលចេញ ចូលក្នុងផ្ទះម្តងៗ ក៏លំបាកណាស់ដែរ ដោយសារទឹកស្អុយនោះប្រឡាក់ជាប់កង់ម៉ូតូ ដូច្នេះត្រូវលាងសំអាតជារៀងរាល់ថ្ងៃ ។
ដោយសារតែជួបបញ្ហាស្ទះប្រព័ន្ធលូបង្ហូរទឹកនេះហើយ ប្រជាពលរដ្ឋរស់នៅក្នុងបុរី សូនី ក្បែរស្ពានអាកាសផ្សារដីហ៊ុយសូមស្នើរអាជ្ញាធរ មេត្តាជួយដោះស្រាយ ៕
អត្ថបទ ៖ រ៉ាវុទ្ធ








-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


