ព័ត៌មានជាតិ
សម្តេចតេជោ ហ៊ុន សែន ជំរុញពង្រឹងកិច្ចសហប្រតិបត្តិការកម្ពុជា-សិង្ហបុរី
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងជំរុញទំនាក់ទំនងរវាងកម្ពុជា-សិង្ហបុរីតាមសក្តានុពលដែលប្រទេសទាំងពីរធ្លាប់មានកន្លងមក។
សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍បែបនេះ នៅក្នុងជំនូបដែលសម្តេច បានអនុញ្ញាតឲ្យលោកស្រី ទាវ លីឆេង (Tao Lay Cheng) ឯកអគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋសិង្ហបុរីប្រចាំកម្ពុជាចូលជួបសំដែងការគួរសមនៅវិមានសន្តិភាពទីស្តីការនាយករដ្ឋមន្រ្តីនាព្រឹកថ្ងៃទី ២៣ ខែមិនា ឆ្នាំ ២០២១។
សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា “យើងត្រូវជំរុញទំនាក់ ទំនងរវាងប្រទេសយើងទាំងពីរជំរុញការអនុវត្តរាល់កិច្ចព្រមព្រៀងនិងអនុស្សារណៈទាំងឡាយដែលបានចុះរួចហើយកន្លងមកបន្ថែមទៅដោយការស្វែងរកនូវកិច្ចសហ ប្រតិបត្តិការផ្សេងៗទៀតស្របតាមសក្កានុពលដែលប្រទេសយើងទាំងពីរមានទោះបីយើងត្រូវតែអនុវត្តការងារនេះតាមគន្លងតាមបែបថ្មីយ៉ាងណាក៏ដោយ”។

លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ ហ៊ុន សែនឲ្យដឹងថា លោកស្រី ទាវ លីឆេង បានគោរពជូនសម្ដេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន ថាលោកស្រីពិតជាមានកិត្តិយសណាស់ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតរបស់សិង្ហបុរីប្រចាំនៅព្រះរាជាណាចក្រកម្ពុជាលោកស្រីឆ្លៀត ក្នុងឱកាសនោះក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតជូនសម្ដេចតេជោដែលបានទទួលលោកស្រីទោះបីសម្ដេចតេជោមានកម្មវិធីមមាញឹកយ៉ាងណាក៏ដោយ។
ជាមួយគ្នានោះដែរលោកស្រីក៏បានគោរពសំដែងនូវការអបអរសាទរជូនដល់សម្ដេចតេជោដែលបានដឹកនាំកម្ពុជាឆ្ពោះទៅកាន់ការអភិវឌ្ឍយ៉ាងឆាប់រហ័សជាទីបំផុត កម្ពុជាមានកំណើនសេដ្ឋកិច្ចជាច្រើនឆ្នាំមកហើយហើយការកាត់បន្ថយភាពក្រីក្រក៏មានល្បឿនលឿនផងដែរ។

ចំពោះទំនាក់ទំនងរវាងប្រទេសទាំងពីរលោកស្រី ទាវ លីឆេង បានមានប្រសាសន៍ថាប្រទេសយើងទាំងពីរ មានទំនាក់ទំនងល្អកិច្ចសហប្រតិបត្តិការក៏បានល្អផងដែរទាំង វិស័យសេដ្ឋកិច្ចទាំងវិស័យពាណិជ្ជកម្មទាំងការវិនិយោគ ទាំងវិស័យបច្ចេកទេស និងទាំងវិស័យអភិវឌ្ឍន៍ធនធានមនុស្ស ។
ទោះជាយ៉ាងណាក៏ដោយលោកស្រីបានមាន ប្រសាសន៍ថាប្រទេសយើងទាំងពីរនៅមានសក្ដានុពលនៅឡើយ ,ក្នុងន័យនេះក្នុងបេសកកម្មរបស់លោកស្រីមកកាន់ព្រះរាជាណាចក្រកម្ពុជាលោកស្រីនឹងប្រឹងប្រែងឲ្យ អស់ពីសមត្ថភាពដើម្បីធ្វើយ៉ាងណាពង្រឹងនិងពង្រីកទំនាក់ទំនងរវាងប្រទេសទាំងពីរឲ្យកាន់តែមានភាពរឹងមាំនិងរីកចម្រើនឡើងថែមទៀត៕

អត្ថបទ៖ ណារី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ១៩ ម៉ោង agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


