ព័ត៌មានជាតិ
បបួលគ្នាជិះម៉ូតូចេញឆក់សម្ភារៈ ត្រូវសមត្ថកិច្ចដេញចាប់ផ្អើលពេញក្រុង
យុវជនក្នុងវ័យ១៩និង២០ឆ្នាំ២នាក់ ត្រូវបានសមត្ថកិច្ចប៉ូលីសខណ្ឌទួលគោកធ្វើការឃាត់ខ្លួនបានជាក់ស្តែង ក្រោយពេលដែលពួកគេ ជួបគ្នាបង្កើតគំនិត ឆក់ ហើយនៅពេលធ្វើសកម្មភាពឆក់ មិនបានសម្រេច ក៏ត្រូវប៉ូលីសដេញចាប់បាន ខណៈរត់គេចឆ្លងពីខណ្ឌមួយទៅខណ្ឌមួយ។
ជនសង្ស័យបានធ្វើសកម្មភាពឆក់នៅលើផ្លូវ២៣០ ក្រុមទី០៤ ភូមិទី០២ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក ហើយត្រូវប៉ូលិសឃាត់ខ្លួនបាននៅផ្លូវហាណូយ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីរាត្រីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ វេលា១៩និង៥០នាទី ។

ជនសង្ស័យ ឈ្មោះ ទន់ ប្រុសពៅ ហៅ ពៅ ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបររោងចក្រ ស្នាក់នៅផ្ទះជួល ផ្លូវទួលពង្រ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ (អ្នកឆក់)។
ឈ្មោះ មួន ម៉េង ហៅ ម៉េង ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងឡាន ស្នាក់នៅផ្ទះបន្ទប់ជួលលេខ៤ ផ្លូវលំ សង្កាត់ទួលពង្រ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ជាអ្នកបើកម៉ូតូ។
វត្ថុតាងចាប់យកមាន៖ ម៉ូតូ០១គ្រឿងម៉ាក Honda Dream C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រៃវ៉ែង1R-4250 ដែលមានលេខតួ និង ម៉ាស៊ិន5725659 (ម៉ូតូរបស់ជនសង្ស័យឈ្មោះ មួន ម៉េង ហៅ ម៉េង ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ)

មន្ត្រីប៉ូលិសខណ្ឌទួលគោកបានឲ្យដឹងថា នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ វេលាម៉ោងប្រហែល១៧និង០០នាទី ឈ្មោះ មួន ម៉េង ហៅ ម៉េង បានទៅយកឈ្មោះ ទន់ ប្រុសពៅ ហៅ ពៅ នៅចំណុចសួនCANADIA ដែលនៅសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ ក្នុងគោលបំណងចេញធ្វើសកម្មភាពឆក់សម្ភារនៅក្នុងរាជធានីភ្នំពេញ ក៏បានជិះតាមផ្លូវរហូតដល់ចំណុចផ្លូវ២៣០ ក្រុម០៤ ភូមិ០២ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក ក៏បានឃើញនារីម្នាក់ជិះម៉ាក Scoopy ពណ៌ស ពុំចាំស៊េរី និង ស្លាកលេខ មានទុកទូរស័ព្ទក្នុងហៅប៉ៅខៅខាងមុខ ខាងឆ្វេង ខណ:នោះជនសង្ស័យឈ្មោះ មួន ម៉េង ហៅ ម៉េង ជាអ្នកបើកម៉ូតូបានជិះទៅអែបខាងឆ្វេងរបស់ម៉ូតូនារីរងគ្រោះ ហើយជនសង្ស័យឈ្មោះ ទន់ ប្រុសពៅ ហៅ ពៅ ដែលជាអ្នកជិះពីក្រោយធ្វើសកម្មភាពឆក់ពីហៅប៉ៅខោ នារីរងគ្រោះបានសម្រេចជិះរត់គេចខ្លួនបានបន្តិច ក៏បានជ្រុះទូរស័ព្ទរបស់នារីរងគ្រោះហើយជនសង្ស័យខាងលើបានជិះរត់គេចខ្លួនហើយនារីរងគ្រោះបានស្រែកថា “ចោរៗ”ក៏ត្រូវបានកម្លាំងល្បាតរបស់អធិការដ្ឋាននគរបាលខណ្ឌទួលគោកធ្វើការដេញតាមរហូតដល់ចំណុចផ្លូវហាណូយ សង្កាត់ ឃ្មួញ ខណ្ឌសែនសុខ ដេញចាប់បាននាំខ្លួនជនសង្ស័យយកមកសួរនៅអធិការដ្ឋាននគរបាលខណ្ឌទួលគោកនិងឃាត់ខ្លួនតែម្តង។

-ក្រោយពីឃាត់ខ្លួនជនសង្ស័យខាងលើ សមត្ថកិច្ចយើងបានយកទឹកនោមជនសង្ស័យទាំង២រូបនេះមកធ្វើតេស្តិ៍ស្វែងរកសារធាតុញៀនក្នុងទឹកនោមជាលទ្ធផល មានភាពវិជ្ជមាន (មានសារធាតុញៀន)
បច្ចុប្បន្ន ជនសង្ស័យខាងលើ កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធ្វើការសារសួរ និង បញ្ជូនសំណុំរឿងទៅ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធីច្បាប់៕
អត្ថបទ ៖ ស្រីរ័ត្ន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


