ព័ត៌មានជាតិ
អភិបាលខេត្តកំពង់ចាម សម្រេចយកសាលាខេត្ត សម្រាប់ចាក់វ៉ាក់កូវីដ-១៩ ជូនអ្នកស្ម័គ្រចិត្ត ដោយឥតគិតថ្លៃ
ឯកឧត្តម អ៊ុន ចាន់ដា អភិបាល ខេត្តកំពង់ចាម បានសម្រេចជ្រើសរើសយកទីតាំងសាលាខេត្ត សម្រាប់ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនអ្នកស្ម័គ្រចិត្ត ដោយឥតគិតថ្លៃ ការសម្រេចយ៉ាងដូច្នេះក្នុងកិច្ចប្រជុំអនុគណៈកម្មការ ចំពោះ កិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ នៅខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ ក្រោមវត្តមានឯកឧត្ដម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ដោយមានការអញ្ជើញចូលរួមពីអភិបាលរងខេត្ត និងថ្នាក់ដឹកនាំមន្ទីរអង្គភាពពាក់ព័ន្ធ ផងដែរ។
ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានណែនាំដល់ថ្នាក់ដឹកនាំ ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ ក្នុងសេណារីយ៉ូអនុគណៈកម្មការ ចំពោះកិច្ចខេត្តកំពង់ចាម ឲ្យរៀបចំវគ្គបណ្តុះបណ្តាលក្រុមគ្រូពេទ្យ និងកិច្ចការផ្សេងៗទៀត សរុបជាង៤០ក្រុម ដើម្បីត្រៀមរៀបចំផែនការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនអ្នកស្ម័គ្រចិត្ត ក្នុងក្របខ័ណ្ឌទូទាំង ខេត្តកំពង់ចាម ដោយមានទាំងក្រុមគ្រូពេទ្យស្ម័គ្រចិត្ត របស់ឯកឧត្តម ហ៊ុន ណេង អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាម ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត របស់ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងក្រុមនិស្សិតពេទ្យ នៃសាលាមធ្យមសិក្សាសុខាភិបាលភូមិភាគកំពង់ចាមផងដែរ ។


ឯកឧត្ដម អភិបាលខេត្ត បានអះអាងថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានណែនាំដល់រដ្ឋបាលខេត្តកំពង់ចាម ឲ្យយកសណ្ឋាគារមេគង្គ ធ្វើជាមន្ទីរពេទ្យ សម្រាប់ព្យាបាល អ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំពោះប្រជាពលរដ្ឋក្នុងខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ ដោយឡែកពលករចំណូលស្រុក និងអ្នកពាក់ព័ន្ធព្រឹត្តិការណ៍២០កុម្ភៈ ដែលកំពុងធ្វើធ្វើចត្តាឡីស័ក ក្នុងសណ្ឋាគារមេគង្គនោះ ត្រូវបញ្ជូនទៅធ្វើចត្តាឡីស័កបន្ត នៅមជ្ឈមណ្ឌលគរុកោសល្យភូមិភាគកំពង់ចាមវិញ ។



ជាមួយគ្នានោះ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ក៏បានណែនាំដល់មន្ត្រីពាក់ព័ន្ធ ត្រូវជួយផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ បេីគ្មានការសំខាន់ទេ សូមកុំចាកចេញពីផ្ទះ តែបើត្រូវចេញក្រៅផ្ទះ គឺសូមពាក់ម៉ាស និងត្រូវរក្សាគម្លាតសុវត្ថិភាព ជាពិសេស គឺត្រូវអនុវត្តតាមសេចក្តីណែនាំរបស់សម្តេចតេជោ ហ៊ុន សែន តាមរយៈ ៣ការពារ ៣កុំ ដើម្បីជៀសផុតពីជំងឺកូវីដដ៏កាចសាហាវនោះផងដែរ ៕
អត្ថបទ៖ ហុង ម៉េងហៀ
សូមចុចអាន៖ ព្រះរាជអាជ្ញាខេត្តកោះកុង ផ្តល់ម៉ាស់ អាល់កុល ថវិកា និងគ្រឿងបរិភោគជូនពន្ឋនាគារខេត្ត
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត



