ព័ត៌មានជាតិ
សេចក្ដីព្រាងអនុក្រឹត្យចំនួនពីរ ពាក់ព័ន្ធការគ្រប់គ្រងនគរបាលជាតិ ត្រូវបានយកពិនិត្យពិភាក្សា
លោក ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥ បានដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើសេចក្ដីព្រាងអនុក្រឹត្យចំនួនពីរដែលពាក់ព័ន្ធនឹងការគ្រប់គ្រងនគរបាលជាតិ។ សេចក្ដីព្រាងអនុក្រឹត្យទាំងពីរ រួមាន ទីមួយ អនុក្រឹត្យស្តីពីឯកសណ្ឋាន សញ្ញាសម្គាល់ និងទង់នគរបាលជាតិកម្ពុជា និងទីពីរ អនុក្រឹត្យស្តីពីការដាក់មន្ត្រីនគរបាលជាតិ ឱ្យស្ថិតនៅក្នុងភាពទំនេរគ្មានបៀវត្ស។

សេចក្ដីព្រាងអនុក្រឹត្យស្ដីពីឯកសណ្ឋាន សញ្ញាសម្គាល់ និងទង់នគរបាលជាតិកម្ពុជា មានគោលបំណងប្រមូលលិខិតបទដ្ឋានគតិយុត្តនៅរាយប៉ាយឱ្យមកនៅក្នុងអនុក្រឹត្យតែមួយ ពង្រឹងវិន័យមន្រ្តីនគរបាលជាតិឱ្យកាន់តែប្រសើរ ពិសេសទាក់ទងការលើកកម្ពស់កិត្យានុភាព ឧត្តមភាព សេចក្ដីថ្លៃថ្នូរ ជំនឿទុកចិត្ត និងកិត្តិយស និងការធ្វើទំនើបកម្មកងកម្លាំងនគរបាលជាតិឱ្យស្របតាមស្ថានភាពជាក់ស្ដែង និងការវិវឌ្ឍរីកចម្រើនរបស់ប្រទេសជាតិ។

សេចក្ដីព្រាងអនុក្រឹត្យស្ដីពីឯកសណ្ឋាន សញ្ញាសម្គាល់ និងទង់នគរបាលជាតិកម្ពុជា មាន៩ជំពូក និង៣៥មាត្រា ចែងអំពី បទប្បញ្ញត្តិទូទៅ ឯកសណ្ឋាននគរបាលជាតិកម្ពុជា សញ្ញានគរបាលជាតិកម្ពុជា ទង់នគរបាលជាតិកម្ពុជា ការផ្គត់ផ្គង់ឯកសណ្ឋាន និងសញ្ញាសម្គាល់នគរបាលជាតិកម្ពុជា បទប្បញត្តិដោយឡែក ទណ្ឌកម្ម អន្តរប្បញ្ញត្តិ និងអវសានប្បញ្ញត្តិ។
ឧបនាយករដ្ឋមន្ត្រី ស សុខា បានផ្ដល់ការណែនាំឱ្យសិក្សាលម្អិតបន្ថែមទៀតលើការប្រើប្រាស់សាច់ក្រណាត់ទាំងខោវ អាវ សំពត់ និងស្រោមជើង ព្រមទាំងស្បែកជើងរបស់កងកម្លាំងនគរបាល ដោយត្រូវគិតគូឱ្យបានល្អិតល្អត់លើអាកាសធាតុ និងត្រូវតែរៀបចំឯកសណ្ឋានឱ្យមានស្តង់ដារួមមួយដើម្បីអនុវត្តដូចៗគ្នា។

ដោយឡែក សេចក្ដីអនុក្រឹត្យស្ដីពីការដាក់មន្រ្តីនគរបាលជាតិកម្ពុជា ឱ្យស្ថិតក្នុងភាពទំនេរគ្មានបៀវត្ស មានគោលបំណងកំណត់អំពីគោលការណ៍ និងនីតិវិធីនៃការដាក់មន្រ្តីនគរបាលជាតិកម្ពុជាឱ្យស្ថិតនៅក្នុងភាពទំនេរគ្មានប្រាក់បៀវត្ស ដែលបាត់សិទ្ធិទទួលប្រាក់បៀវត្ស ឡើងឋានន្តរស័ក្ដិ ឬថ្នាក់ និងអតីតភាពការងារសម្រាប់ទទួលរបបសោធននិវត្តន៍ ដើម្បីធានានិន្តរភាពនៃការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព។
អនុក្រឹត្យនេះមាន៥ជំពូក និង១៥មាត្រា ចែងអំពី បទប្បញត្តិទូទៅ ភាពទំនេរគ្មានប្រាក់បៀវត្ស ភាពទំនេរគ្មានបៀវត្សតាមពាក្យសុំ លក្ខខណ្ឌនៃការចាប់ផ្ដើមឈប់ និងការចូលបម្រើការវិញ និងអវសាន្តប្បញ្ញត្តិ។

លោកឧបនាយករដ្ឋមន្រ្តី បានណែនាំឱ្យអគ្គនាយកដ្ឋានធនធានមនុស្ស សម្របសម្រួលជាមួយក្រុមការងារ ដើម្បីពិនិត្យ និងកែសម្រួលចំណុចមួយចំនួនដែលផ្ដល់ធាតុចូលដោយអង្គប្រជុំ។ លោក បានជំរុញឱ្យពន្លឿនការរៀបចំសេចក្ដីព្រាងអនុក្រឹត្យទាំងពីរនេះ ដើម្បីគោរពផ្ញើជូនសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ពិនិត្យ និងសម្រេច៕
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


