Connect with us

ព័ត៌មានជាតិ

ក្រសួងបញ្ជាក់ផ្លូវការ ករណីបុរសអាយុ ៥៥ ឆ្នាំស្លាប់ដោយសារកូវីដ១៩

បានផុស

នៅ

ក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសព័ត៌មានជាផ្លូវការនៅថ្ងៃទី ២៦ ខែមីនា មុននេះបន្តិចថា បុរសអាយុ ៥៥ ឆ្នាំ បានធ្លាក់ខ្លួនឈឺ និងក្អកប្រហែលជា ៣ ឬ ៤ ថ្ងៃទៅហើយ មុនពេលស្លាប់ ដោយសភាពកាន់តែធ្ងន់ធ្ងរក៏បានចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យខ្មែរ-សូវៀត នៅថ្ងៃទី ២៥ ខែមីនា វេលាម៉ោង ១៥៖៣០ នាទី ក្នុងស្ថានភាពមានអាការហត់ដង្ហក់ខ្លាំង។

ដោយការសង្ស័យក្រុមគ្រូពេទ្យបានយកសំណាកទៅវិភាគភ្លាមៗ នៅពេលចូលមកដល់មន្ទីរពេទ្យក ហើយលទ្ធផលវិភាគវត្ថុសំណាកបង្ហាញថា មានវិជ្ជមានកូវីដ១៩ នៅម៉ោង ១១ យប់នៅថ្ងៃដដែល។

ដោយសារតែស្ថានភាពធ្ងន់ធ្ងរ ក្រុមគ្រូពេទ្យបានប្រើម៉ាស៊ីនជំនួយការដកដង្ហើម តែជាអកុសលក្នុងរយៈពេលត្រឹមតែកន្លះម៉ោង បុរសរូបនោះក៏បានធ្វើមរណកាលទៅ។

តាមការសន្និដ្ឋានរបស់គ្រូពេទ្យ បុរសវ័យ ៥៥ ឆ្នាំរូបនេះ គឺបានស្លាប់បាត់បង់ជីវិត ដោយសារជំងឺកូវីដ១៩ វ៉ៃលុកលឿន សាហាវ និងធ្ងន់ធ្ងរខ្លាំងពេក៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម