ព័ត៌មានជាតិ
ក្រសួងការងារនឹងបញ្ជូលការបណ្ដុះបណ្ដាលបច្ចេកទេសចាប់ពីថ្នាក់ទី១០ឡើង
រដ្ឋមន្ត្រីការងារលោក ហេង សួរ បានបញ្ជាក់ថាចាប់ពីឆ្នាំសិក្សា២០២៦-២០២៧តទៅក្រសួងការងារនិងសហការជាមួយក្រសួងអប់រំបញ្ចូលគន្លងវិជ្ជាជីវៈចូលទៅក្នុងសាលារៀនរបស់រដ្ឋដោយចាប់ផ្ដើមបណ្ដុះបណ្ដាលបច្ចេកទេសវិជ្ជាជីវៈដល់សិស្សចាប់ពីថ្នាក់ទី១០ឡើងទៅ។

ពិធីបិទសិក្ខាសាលាស្តីពី «ការគិតឡើងវិញលើឧត្ដមភាពអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (អ.ប.វ.) សម្រាប់បរិវត្តកម្ម និងផលជះប្រកបដោយនិរន្តរភាព» នៅវិទ្យាស្ថានបណ្ដុះបណ្ដាលបច្ចេកទេស (NTTI) កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥លោក ហេង សួរ បានណែនាំដល់សាលាបណ្ដុះបណ្ដាលបច្ចេកទេសទាំងអស់រួមគ្នាសរសេរមេរៀនសម្រាប់ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈដល់សិស្សថ្នាក់ទី១០ឡើងទៅ។ លោកថាពេលនេះក្រសួងកំពុងគិតគួរពីការបណ្ដុះបណ្ដាលគ្រូនៅតាមវិទ្យាល័យឱ្យគាត់មានជំនាញអប់រំផ្នែកបច្ចេកទេសនេះថែម ឬក៏ត្រូវបញ្ជូនគ្រូបច្ចេកទេសដើម្បីទៅបង្រៀននៅតាមវិទ្យាល័យតែម្ដង។
លោកថា៖ «គន្លងវិជ្ជាជីវៈនៅវិទ្យាល័យគឺសិស្សទាំងអស់គឺត្រូវរៀនគណិតវិទ្យា រូបវិទ្យា គីមីវិទ្យា រៀនភាសាខ្មែរដូចសិស្សថ្នាក់ទី១០ ទី១១ ទី១២ដែរ តែយើងបញ្ចូលមេរៀនវិជ្ជាជីវៈដែលយើងកំពុងតែបង្រៀន C1 C2 និងC3 នេះចូលទៅក្នុងវិទ្យាល័យនោះតែម្ដងដូច្នេះយើងត្រូវកែសម្រួលមេរៀនរបស់យើងនេះឱ្យវាសមស្របទៅតាមកម្រិត»។
លោកជឿជាក់ថាគ្រួបច្ចេកទេស និងមន្ត្រីនៃនាយកដ្ឋានស្ដង់ដារបស់ក្រសួងនឹងរៀបចំកិច្ចការនេះឱ្យបានចប់មុនឆ្នាំសិក្សា២០២៦-២០២៧ចាប់ផ្ដើមដែលនៅសល់ពេលប្រមាណ១៦ខែទៀត។

នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត ធ្លាប់បានលើកឡើងក្នុងវេទិការសាធារណៈ ក្នុងខេត្តព្រះសីហនុកាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥កន្លងទៅដោយបានបញ្ជាឱ្យមានការការគិតគូរឡើងវិញពីការតម្រង់ទិសដល់សិស្សវិទ្យាល័យចាប់ផ្ដើមពីថ្នាក់ទី៧ឡើង ពីគុណសម្បត្តិនៃជំនាញបច្ចេកទេសដល់ការងារ និងចំណូលរបស់ពលរដ្ឋ។ សម្ដេចក៏បានជំរុញថាប្រសិនជាសិស្សចូលរៀនថ្នាក់បច្ចេកទេសវិជ្ជាជីវៈពីថ្នាក់ទី៩ទៅត្រូវមានការបណ្ដុះបណ្ដាលចំណេះដឹងទូទៅផង ហើយពេលចប់ទី១២នៃថ្នាក់បច្ចេកទេសគឺសិស្សនឹងទទួលសញ្ញាបត្រដែលមានតម្លៃស្នើនឹងសញ្ញាបត្រមធ្យមសិក្សាទុតយភូមិ ដែលអាចឱ្យពួកគេចាប់យកជំនាញផ្សេងដែលសិស្សចាប់អារម្មណ៍សម្រាប់ការសិក្សាថ្នាក់ឧត្តមបាន៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


