ព័ត៌មានជាតិ
រដ្ឋមន្ត្រីក្រសួងការងារ ស្នើដល់និយោជក កម្មករនិយោជិត រក្សាឱ្យបាននូវសាមគ្គីភាព ដើម្បីផលប្រយោជន៍រួម
លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានស្នើដល់និយោជក កម្មករនិយោជិត និងអ្នកពាក់ព័ន្ធទាំងអស់ រក្សាឱ្យបាន នូវសាមគ្គីភាព ឯកភាពផ្ទៃក្នុង រួមគ្នាដោះស្រាយបញ្ហានានាប្រកបដោយសន្តិវិធី អនុលោមតាមច្បាប់ លិខិតបទដ្ឋានគតិយុត្ត និងប្រើប្រាស់នូវយន្តការនានាដែលមានស្រាប់ឱ្យអស់លទ្ធភាព ដើម្បីផលប្រយោជន៍រួម ជាជាងយកផលប្រយោជន៍បុគ្គលជាធំ។

លោកលើកឡើងបែបនេះ ក្នុងឱកាសអញ្ជើញចូលរួមពិធី “អបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៩ នៃទិវាពលកម្មអន្តរជាតិ” ក្រោមប្រធានបទ “រួមគ្នាដើម្បីការងារសមរម្យ និងកំណើនប្រកបដោយចីរភាពនិងភាពធន់” និងពិធីប្រគល់ប័ណ្ណសរសើរជូនសហគ្រាស គ្រឹះស្ថានដែលមានស្នាដៃល្អ ក្នុងការប្រយុទ្ធនឹងជំងឺអេដស៍ និងគ្រឿងញៀននៅកន្លែងធ្វើការ ប្រចាំឆ្នាំ២០២៤ ស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេសមេនហាតធេន ក្រុងបាវិត នៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ ។
ពិធីនេះមានការអញ្ជើញចូលរួមពីលោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង ថ្នាក់ដឹកនាំក្រសួង, ក្រុមប្រឹក្សាខេត្ត, គណៈអភិបាលខេត្ត ,សាលាដំបូងខេត្ត, គណៈ អភិបាលក្រុងបាវិត, មន្រ្តីរាជការនៃមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តំណាងកងកម្លាំងទាំង៣ ថ្នាក់ដឹកនាំសហជីព, សមាគមនិយោជក និងកម្មករនិយោជិត សរុបប្រមាណ ២ពាន់នាក់។
ក្នុងឱកាសនោះដែរ លោក ហេង សួរ បានណែនាំឱ្យយកស្មារតីនៃថ្ងៃទិវាពលកម្មអន្តរជាតិ ដើម្បីរួមគ្នាពង្រឹងនូវសុខដុមរមនារវាងនិយោជក និងកម្មករ និយោជិត ដោយចាត់ទុករោងចក្រជាឆ្នាំងបាយរួមដែលត្រូវចូលរួមថែរក្សាការពារ ធ្វើយ៉ាងណាបន្តធានាឱ្យបាននូវ «សហគ្រាសមួយជា សហគមន៍ សុខសាន្តមួយ។

ជាមួយគ្នានេះ លោករដ្ឋមន្ត្រីបានសម្ដែង នូវការកោតសរសើរ និងថ្លែងអំណរគុណពោះមន្ទីរ-អង្គភាពពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន កងកម្លាំងប្រដាប់អាវុធ ព្រមទាំងនិយោជក និងកម្មករ និយោជិតទាំងអស់ ដែលកន្លងមកបានចូលរួមសហការធ្វើឱ្យបរិយាកាសការងារនៅក្នុងតំបន់សេដ្ឋកិច្ច ពិសេស និងរោងចក្រ សហគ្រាស ទាំងអស់ក្នុងខេត្ត ទាំងការងារសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ ទាំងការអនុវត្ត ច្បាប់ស្ដីពីការងារ និងការអនុវត្តលក្ខខណ្ឌការងារបានល្អប្រសើរ ដែលក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ អាចកាត់បន្ថយបានស្ទើរតែទាំងស្រុងនូវ ករណីដួលសន្លប់របស់កម្មករ។ ដោយឡែក ចំពោះករណីតវ៉ាទាមទារផ្សេងៗដែលកើតឡើង គឺតែងតែប្រព្រឹត្តទៅដោយអនុលោមតាមគោលការណ៍ច្បាប់ ព្រមទាំងត្រូវបានដោះស្រាយបញ្ចប់ដោយសន្តិវិធី និងការយោគយល់គ្នារវាងគ្រប់ភាគីពាក់ព័ន្ធ។
ចំណែកលោកអភិបាលខេត្ត បានបញ្ជាក់ថា ទិវាពលកម្មអន្តរជាតិ ១ឧសភា គឺជាទិវាប្រវត្តិសាស្ត្ររបស់ពិភពលោកទាំងមូលលត្រូវបានប្រារព្ធឡើង ដើម្បីរំលឹក ឡើងវិញ អំពីភាពជោគជ័យរបស់ពលករកាលពី ១៣៩ឆ្នាំមុន ដែលបានទាមទារឱ្យមានការទទួលស្គាល់តម្លៃ នៃពលកម្ម និងគោរពតាមលក្ខខណ្ឌស្មើភាព ក្នុងការប្រកបការងារគ្រប់ប្រភេទដោយគ្មានការរើសអើង។

លោកបន្តថា សម្រាប់ប្រទេសកម្ពុជា រាជរដ្ឋាភិបាលបានប្រារព្ធទិវាពលកម្មអន្តរជាតិ ជារៀងរាល់ថ្ងៃទី១ ខែឧសភា រៀងរាល់ឆ្នាំ ដែលជាថ្ងៃបុណ្យការងារ របស់ប្រជាពលករ និងជាថ្ងៃឈប់សម្រាករបស់មន្រ្តីរាជការ និងកម្មករ និយោជិតទាំងអស់ ហើយនៅឆ្នាំនេះ ក៏មិនខុសពីបណ្ដាឆ្នាំកន្លងទៅ រាជរដ្ឋាភិបាលបានចេញសារាចរណែនាំបំផុសឱ្យគ្រប់ក្រសួង-ស្ថាប័ន រដ្ឋបាលរាជធានី ខេត្ត និងរោងចក្រ សហគ្រាស នានា រៀបចំខួបអនុស្សាវរីយ៍លើកទី១៣៩ ទិវាពលកម្មអន្តរជាតិ ១ឧសភា ក្រោមប្រធានបទ «រួមគ្នាដើម្បីការងារសមរម្យ និងកំណើនប្រកបដោយចីរភាព និងភាពធន់» ដូចជាកម្មវិធីដែលបាន និងកំពុងដំណើរការរៀបចំធ្វើនាពេលនេះ៕
ដោយ៖ ភក្តី




-
កីឡា៥ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានជាតិ៧ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
នយោបាយ៨ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
នយោបាយ៨ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអាជ្ញាធរមូលដ្ឋានចិន ព្រមានថា ហេតុការណ៍បាក់ភ្នំអាចកើតឡើងទៀត ដោយ«មិនអាចដឹងមុន»


