ព័ត៌មានជាតិ
រដ្ឋមន្រ្តី ហេង សួរ លើកទឹកចិត្តមន្ត្រីការទូតពង្រឹងការការពារ និងស្វែងរកទីផ្សារការងារថ្មីសម្រាប់ពលករខ្មែរ
លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញធ្វើជាវាគ្មិនបង្ហាញពី «យុទ្ធសាស្រ្តជំរុញទីផ្សារការងារ និងកិច្ចគាំពារជនទេសន្តរប្រវេសន៍ការងារខ្មែរនៅក្រៅប្រទេស» នៅក្នុងវគ្គពង្រឹងសមត្ថភាពមន្រ្តីការទូតជាន់ខ្ពស់នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នាព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ នៅវិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិ ដើម្បីរួមចំណែកលើកកម្ពស់ចំណេះដឹងថ្មីៗបន្ថែមទាក់ទងនឹងវិស័យការងារ មុនពេលចេញទៅបំពេញបេសកកម្មការទូតនៅតាមស្ថានបេសកកម្មកម្ពុជានៅក្រៅប្រទេស។

នាឱកាសនោះ លោករដ្ឋមន្រ្តីបានគូសបញ្ជាក់ពីការធ្វើទេសន្តរប្រវេសន៍ការងារ ដែលជាបាតុភូតប្រពៃណីដ៏យូរលង់ និងកំពុងបន្តកើតមានកាន់តែច្រើន ជាពិសេសនៅក្នុងយុគសម័យនៃសកលភាវូបនីយកម្ម និងសមាហរណកម្មសេដ្ឋកិច្ចតំបន់ និងពិភពលោក។ ការធ្វើទេសន្តរប្រវេសន៍ការងារជាកម្លាំងចលករ និងជាយុទ្ធសាស្ត្រដ៏សំខាន់មួយដែលបានរួមចំណែកជំរុញការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ធានាបានកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព និងការអភិវឌ្ឍធនធានមនុស្សប្រកបដោយប្រសិទ្ធភាព និងផលិតភាពកាន់តែខ្ពស់។ លើសពីនេះ ទេសន្តរប្រវេសន៍ការងារ ក៏ជាការធ្វើពាណិជ្ជកម្មផ្នែកសេវាកម្ម ដែលជាផ្នែកមួយនៃការទូតសេដ្ឋកិច្ច ដែលប្រទេសនានាប្រើប្រាស់ដើម្បីពង្រីកទីផ្សារការងារ អភិវឌ្ឍធនធានមនុស្ស លើកកម្ពស់ការផ្លាស់ប្តូរជំនាញ និងបង្កើនផលប្រយោជន៍សេដ្ឋកិច្ចជាតិ។ ការជំរុញទេសន្តរប្រវេសន៍ការងារអាស្រ័យលើកិច្ចសហប្រតិបត្តិការអន្តរជាតិ តាមរយៈទំនាក់ទំនងការទូតសេដ្ឋកិច្ច និងក្របខ័ណ្ឌច្បាប់អន្តរជាតិពាក់ព័ន្ធនានា ដូចជា អនុសញ្ញាក្រុងវីយែន ក្របខ័ណ្ឌអង្គការ WTO និងស្តង់ដាអង្គការ ILO។

លោក ហេង សួរ បានលើកឡើងពីតួនាទីដ៏សំខាន់របស់ជនទេសន្តរប្រវេសន៍ការងារក្នុងការរួមចំណែកដ៏សំខាន់ដល់កំណើនសេដ្ឋកិច្ច តាមរយៈប្រាក់បញ្ញើដ៏ច្រើនចូលមកក្នុងប្រទេស។ លោកក៏បានបញ្ជាក់ពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល ចំពោះជនទេសន្តរប្រវេសន៍ខ្មែរនៅក្រៅប្រទេស តាមរយៈការពង្រឹងការអនុវត្តលិខិតបទដ្ឋានគតិយុត្ត និងយន្តការគ្រប់គ្រងការជ្រើសរើស បណ្តុះបណ្តាលនិងបញ្ជូនជនទេសន្តរប្រវេសន៍ទៅធ្វើការនៅក្រៅប្រទេស។ កម្ពុជាក៏មានមូលដ្ឋានគ្រឹះដ៏រឹងមាំក្នុងការការពារសិទ្ធិ និងផលប្រយោជន៍ជនទេសន្តរប្រវេសន៍ រួមមាន ច្បាប់ អនុក្រឹត្យ ប្រកាស គោលនយោបាយជាតិ លិខិតូបករណ៍អន្តរជាតិ អនុស្សរណៈនៃការយោគយល់គ្នា កិច្ចព្រមព្រៀងជាមួយអង្គការអន្តរជាតិ ដៃគូ ម្ចាស់ម៉ាក និងប្រទេសទទួលជាដើម។ ការធ្វើទេសន្តរប្រវេសន៍ការងារទៅក្រៅប្រទេស គឺជាឱកាសការងារ និងជាជម្រើសបន្ថែមលើឱកាសការងារ និងជម្រើសការងារដែលមាននៅក្នុងប្រទេស។

លោករដ្ឋមន្រ្តីបានបញ្ជាក់ថា ការបញ្ជូនជនទេស្តរប្រវេសន៍ការងារខ្មែរទៅធ្វើការនៅបរទេសតាមរយៈយន្តការស្របច្បាប់មិនត្រឹមតែជួយបង្កើតឱកាសការងារ បង្កើនប្រាក់ចំណូល និងលើកកម្ពស់ជីវភាពគ្រួសារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកដល់ការផ្ទេរជំនាញបច្ចេកទេស បទពិសោធការងារ និងចំណេះដឹងថ្មីៗ ហើយត្រឡប់មកចូលរួមអភិវឌ្ឍសេដ្ឋកិច្ចសង្គមកម្ពុជាវិញតាមរយៈការបង្កើតមុខរបរដោយខ្លួនឯងពីប្រាក់សន្សំទុក។

លោករដ្ឋមន្រ្តីបានលើកទឹកចិត្តមន្រ្តីជាន់ខ្ពស់ទាំងអស់ដែលបានទៅបំពេញបេសកកម្មការទូត បន្តយកចិត្តទុកដាក់ផ្តល់កិច្ចគាំពារដល់ជនទេសន្តរប្រវេសន៍ការងារខ្មែរ និងបង្កើនកិច្ចសហការជិតស្និទ្ធជាមួយបណ្តាប្រទេសដែលមានលក្ខខណ្ឌការងារល្អ និងប្រាក់ឈ្នួលខ្ពស់ ដើម្បីបើកឱកាសការងារជូនដល់ប្រជាពលរដ្ឋកម្ពុជាក្នុងការមានជម្រើសការងារបន្ថែមទៀត៕



-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានជាតិ២១ ម៉ោង agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
កីឡា១ ថ្ងៃ agoអាហ្សង់ទីន បញ្ចប់ក្តីស្រមៃ ៦០ ឆ្នាំ របស់ អង់គ្លេស ឡើងទៅវគ្គផ្តាច់ព្រ័ត្រជើងឯកពិភពលោក World Cup 2026
-
កីឡា៣ ម៉ោង agoយុវតី បឿន ស្រីឡែន ចាប់អាជីពប្រដាល់ព្រោះចង់រកចំណូលជួយដល់គ្រួសារ និងសាងកេរ្តិ៍ឈ្មោះលើវិថីកីឡាមួយនេះ


