Connect with us

ព័ត៌មានជាតិ

លោកស្រី​វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន ពន្យល់​ពី​សារៈប្រយោជន៍ នៃ​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩

បានផុស

នៅ

លោកស្រី​វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​សុខា​ភិ បាល​បាន​មានប្រសាសន៍​នៅ​ថ្ងៃទី​២៦ ខែមីនា នេះ​ថា វ៉ាក់សាំង Cinova ក៏ដោយ វ៉ាក់សាំង AstraZeneca ក៏ដោយ វ៉ាក់សាំង Sinopharm ក៏ដោយ នៅពេល​ចាក់​លើក​ទី​១ វា​ត្រូវការ​ពេលវេលា​មួយ ដើម្បី​បង្កើត​កងការពារ ឬ​អង្គ​បដិបក្ខ មិនមែន​ចាក់​ភ្លាម​កើត​ភ្លាម​នោះទេ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុដូច្នេះ​ហើយ​ទើប​មាន​តម្រូវ​ការចាក់​ជា​លើក​ទី​២ ដើម្បី​ជំរុញ​ឲ្យ​បង្កើតបាន​នូវ​អង្គ​បដិបក្ខ​នៅក្នុង​សរីរាង្គ​របស់​មនុស្ស​។
​ដោយឡែក​អ្នក​ដែល​បាន​ចាក់​វ៉ាក់សាំង​ហើយ​បែរ​ទៅជា​ឈឺ លោកស្រី​វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន បាន​បញ្ជាក់ថា នៅពេល​ចាក់​វ៉ាក់សាំង​លើកទីមួយ​ហើយ​មិនទាន់​បង្កើតបាន​នូវ​កងការពារ​ទេ ហើយ​ក្នុង​ដំណាក់ កាល​នេះ ប្រសិនបើ​ប្រជាពលរដ្ឋ មិនបាន​បន្ត​អនុវត្ត​នូវ​វិធានការ​ការពារ​នោះទេ វា​ធ្វើ ឲ្យ​លទ្ធភាព​នៃ​ការចម្លង​របស់​វីរុស Covid-19 វាយលុក​ចូលក្នុង​សរីរាង្គ​របស់​យើង​បាន ហើយ​នៅពេល​វាយលុក​ចូលទៅក្នុង​សរីរាង្គកាយ​យើង សិរី​រា​ង្គ​កាយ​របស់​យើង​មិនអាច​ទប់ទល់​ជាមួយ​វា​បាន​នោះទេ លទ្ធភាព​នៃ​ការឆ្លង លទ្ធភាព​នៃ​ការឈឺ លទ្ធភាព​នៃ​ការស្លាប់ គឺមាន​គ្រប់ពេលវេលា​ទាំងអស់ នៅក្នុង​ចន្លោះពេល​នៃ​ការចាក់​វ៉ាក់សាំង​នេះ​។​


​មាន​អ្នកខ្លះ​ឈឺ​នៅពេល​ចាក់​វ៉ាក់សាំង​ដូ​ស​ទី​២​ភ្លាម លោកស្រី​វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន បាន​បញ្ជាក់ដែរថា សិរី​រា​ង្គ​កាយ​របស់​យើង​ត្រូវការ​ពេលវេលា​មួយ ដើម្បី​ជំរុញ​បង្កើត​កងការពារ ដូច្នេះ​នៅក្នុង​ដំណាក់ កាល​នេះ វ៉ាក់សាំង​ដែល​ចាក់​ទៅហើយ​មិនទាន់មាន​លទ្ធភាព​ជួយ​ទប់ទល់​ជាមួយ​វីរុស​កូ​វីដ​១៩ បាន​នោះទេ​។ ហេតុ​ដូច្នេះហើយ​លោកស្រី​បញ្ជាក់ថា នៅមុន​ពេល​ចាក់​វ៉ាក់សាំង​, អំឡុងពេល​ចាក់​វ៉ាក់សាំង និង​ក្រោយពេល​ចាក់​វ៉ាក់សាំង គឺ​បងប្អូន​ទាំងអស់​ត្រូវ​បន្ត​អនុវត្ត​វិធានការ​ការពារ ៣​កុំ ៣​ការពារ ឲ្យ​បានជា​ប់លាប់​ជាទីបំផុត​។​


​លោកស្រី​វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន បានបញ្ជាក់​ទៀតថា វ៉ាក់សាំង​នេះ មាន​សារៈប្រយោជន៍​ចំពោះ​បុគ្គល​គ្រប់រូប ដើម្បី​បង្កើត​កងការពារ​នៅក្នុង​សិរី​រា​ង្គ​កាយ​របស់​យើង​គ្រប់រូប ហើយ​ប្រសិនបើ​គ្មាន​សារប្រយោជន៍​នោះទេ ថ្នាក់ដឹកនាំ​ទាំងអស់ រួមទាំង​លោកស្រី​ផងដែរ មិន​ចាក់​វាក់​សាំង​ទាំងនេះ​ទេ ដូច្នេះ​យើងទាំងអស់គ្នា​ត្រូវ​ចូលរួម​ទាំងអស់គ្នា ដើម្បីអោយ​មាន​កងការពា​រ​នៅក្នុង​ខ្លួនប្រាណ​របស់​យើង ដើម្បី​ទប់ទល់​វៃ​លុក​ជាមួយ​វីរុស covid-19 នៅពេល​វា​ចូលមក​យាយ​ស្រី​រឿង​របស់​យើង​៕

ដោយ ៖ កោះ​កែវ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម