Connect with us

ព័ត៌មានជាតិ

កម្ពុជានៅមិនទាន់មានឆ្លងជំងឺអង់ត្រាក់ (ពិសធ្យូង)នៅលើសត្វ ឬមនុស្សនៅឡើយទេ

បានផុស

នៅ

រហូតមកដល់ពេលនេះ ប្រទេសកម្ពុជានៅមិនទាន់មានឆ្លងជំងឺអង់ត្រាក់ (ពិសធ្យូង) នៅលើសត្វ ឬមនុស្សនៅឡើយទេ ខណៈបច្ចុប្បន្នជំងឺនេះកំពុងឆ្លងនៅតាមព្រំដែនប្រទេសថៃ និងឡាវ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកវេជ្ជបណ្ឌិត លី សូវ៉ាន់ ប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង និងជាអ្នកនាំពាក្យ នៃក្រសួងសុខាភិបាល បានមានបហ្រសាសន៍នៅរសៀលថ្ងៃទី៥ឧសភានេះថា ជំងឺអង់ត្រាក់ (ពិសធ្យូង)នេះ ធ្លាប់ផ្ទុះនៅប្រទេសឡាវនៅឆ្នាំ២០២៤ ហើយឆ្លងទៅគោ និងមនុស្សមួយចំនួន ហើយឆ្នាំ២០២៥នេះ ក៏មានផ្ទុះនៅរវាងព្រំដែនប្រទេសថៃ និងឡាវផងដែរ។

ខេត្តមុកដាហាន ប្រទេសថៃ បានរកឃើញវិជ្ជមានជំងឺអង់ត្រាក់ (ពិសធ្យូង) ពីរករណីលើមនុស្ស ក្នុងនោះមួយករណីបានស្លាប់មានអាយុ៥៣ឆ្នាំ ភេទប្រុស និងម្នាក់ទៀតកំពុងព្យាបាលនៅមន្ទីរពេទ្យ។ មូលហេតុដែលឆ្លងជំងឺនេះ ដោយសារពួកគាត់បរិភោគសាច់គោឆៅ ដែលមានឆ្លងមេរោគបាក់តេរី អង់ត្រាក់។ ជំងឺនេះមានឱសថព្យាបាលជាបាន ក្រោយធ្វើវិនិច្ឆ័យជំងឺច្បាស់លាស់។

លោកវេជ្ជបណ្ឌិតបានបន្តថា «ចំពោះនៅកម្ពុជាយើងតែងតែសហការជាមួយប្រទេសថៃ និងឡាវដើម្បីចាត់វិធានការទប់ស្កាត់ជំងឺនេះ ហើយរហូតមកដល់ពេលនេះ ពុំទាន់រកឃើញជំងឺនេះនៅលើសត្វប្រទេសយើងនៅឡើយទេ។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយសូមប្រជាពលរដ្ឋលក់ដូរកុំយកសត្វគោឈឺដែលងាប់ទៅលក់ សូមយកវាទៅកប់ ​ឬដុតចោល ជៀសវាងបរិភោគសាច់ដែលមិនមានប្រភពច្បាស់លាស់ ពិសេសសាច់ឆៅត្រូវមានការត្រួតពិនិត្យពីមន្ត្រីជំនាញបសុពេទ្យ បើយកល្អគួរចម្អិនឲ្យបានល្អចាំបរិភោគ»។

លោកវេជ្ជបណ្ឌិតបានពន្យល់ថា ចំពោះរោគសញ្ញានៃជំងឺអង់ត្រាក់នេះ មានបីទម្រង់ គឺទម្រង់ទី១ឆ្លងតាមរយៈស្បែក ធ្វើឱ្យស្បែកឡើងក្រហម ស្បែកពកឡើងដូចធ្យូង មានអការៈរហិតរហៃអស់កម្លាំងបរិភោគអាហារមិនបាន។ ទម្រង់ទី២ ឆ្លងតាមផ្លូវដង្ហើមធ្វើឱ្យរលាកសួត ខូចសួតអាចប៉ះពាល់ដល់អាយុជីវិតបើព្យាបាលមិនបានទាន់ពេលវេលា និងទម្រង់ទី៣
ឆ្លងតាមការបរិភោគធ្វើឱ្យឈឺពោះ។

លោកវេជ្ជបណ្ឌិតបានបញ្ជាក់ថា ប៉ុន្តែជំងឺនេះយើងមានឱសថព្យាបាលប្រសិនបើសង្ស័យថា មានឆ្លងជំងឺនេះ សូមរាយការណ៍ពីប្រវត្តិនៃការបរិភោគសាច់សត្វមិនឆ្អិនល្អដើម្បីឱ្យគ្រូពេទ្យព្យាបាលបានទាន់ពេលវេលា គឺថ្នាំអង់ទីប៊ីយោទិច៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សេចក្ដីជូនដំណឹង៤៥ នាទីutes មុន

មោទនភាព! ផលិតផលកម្ពុជារីកមុខរីកមាត់ នៅលើកម្មវិធីតាំងពិព័រណ៌អាហារនិងភេសជ្ជៈលំដាប់ពិភពលោក

ព័ត៌មានជាតិ១ ម៉ោង មុន

ដើម្បីប្រសិទ្ធភាព ប្រើឱ្យចំគោលដៅ តម្លាភាព! រដ្ឋ នឹងបង្កើតមូលនិធិគ្រប់គ្រងថវិកាបានមកពីការបរិច្ចាគគាំទ្រកងទ័ពកម្ពុជា

ព័ត៌មានជាតិ២ ម៉ោង មុន

អគ្គសេនាធិការទ័ពវៀតណាម ជួបប្រជុំទ្វេភាគីជាមួយអគ្គបញ្ជាការកងទ័ពកម្ពុជា

ជីវិតកម្សាន្ដ២ ម៉ោង មុន

Kim Soo-hyun ដែល​ជួបរឿងអាស្រូវ របូតតំណែងជាតួឯកទៅ​ Kim Woo-bin តំណាង​ភោជនីយដ្ឋានល្បីមួយ

KPT+២ ម៉ោង មុន

ប្លែកភ្នែក AI បង្កើតរូបភាពមហេសីស្អាតដាច់គេក្នុងប្រទេសចិន ផ្ទុះការសរសើរព្រោងព្រាត

Sokha Hotels

ព័ត៌មានពេញនិយម