ព័ត៌មានជាតិ
សង្កាត់ចោមចៅទី១ និងចោមចៅទី២ ត្រៀមរដ្ឋាករទឹក នឹងផ្តាច់ការផ្គត់ផ្គង់រយៈពេលវែង នៅដើមខែមេសាខាងមុខ
រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញបានឲ្យដឹងតាមរយៈផ្ញើជូនអភិបាលខណ្ឌពោធិ៍សែនជ័យ កាលពីថ្ងៃម្សិលមិញថា នៅថ្ងៃទី០៧ ខែមេសា ខាងមុខនេះ រដ្ឋាករទឹកនឹងកាត់តបំពង់មេនៅផ្លូវលេខ៥៧ ដូច្នេះនឹងកាត់ផ្តាច់ការផ្គត់ផ្គង់ទឹករយ:ពេល៨ម៉ោងនៅពេលយប់។
រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញបានបញ្ជាក់នៅលើលិខិតរបស់ខ្លួនថា រដ្ឋាករទឹកត្រូវកាត់ភ្ជាប់បំពង់មេទំហំ១០០០មម ទៅទំហំ៦០០មម នៅលើផ្លូវលេខ៥៧សេសេ កែងនឹងផ្លូវលេខសេសេ ចាប់ពីចំណុច ផ្លូវលេខ២៥សេសេ ដល់ចំណុចផ្លូវលេខ៤០៧ សេសេ ដែលត្រូវផ្អាកការផ្គត់ផ្គង់ទឹក នៅក្នុងភូមិសាស្ត្រ សង្កាត់ចោមចៅទី១ និងសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅយប់ថ្ងៃពុធ ទី០៧ ខែមេសា ឆ្នាំ២០២១។
បើតាមរដ្ឋាករទឹក ការងារកាត់ភ្ជាប់បំពង់មេទំហំ១០០០មម ទៅទំហំ៦០០មម ខាងលើនេះ តម្រូវឱ្យរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ផ្អាកការផ្គត់ផ្គង់ទឹកមួយរយៈ ពេលប្រមាណជា០៨ម៉ោង គឺចាប់ពីម៉ោង ២០:០០នាទីយប់ ដល់ម៉ោង០៤:០០នាទីទៀបភ្លឺ និងអាចធ្វើឱ្យគុណភាពទឹកមានភាពល្អក់កករមួយរយៈពេល ក្រោយពេលកាត់ភ្ជាប់បំពង់មេនេះរួច។
រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញបានបញ្ជាក់ថា នៅពេលនោះ ប្រជាពលរដ្ឋ ស្ថាប័ន រោងចក្រ សហគ្រាស ដែលមានលំនៅដ្ឋាន និងទីតាំងខាងលើ ដែលនឹងត្រូវរងការខ្វះទឹករយៈពេលយូរ ដូច្នេះត្រូវត្រៀមបម្រុងទឹកសម្រាប់ប្រើប្រាស់ក្នុងរយៈពេលដូចបានជម្រាបជូនខាងលើ៕
អត្ថបទ ៖ កោះកែវ
-
កីឡា៦ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ