ព័ត៌មានជាតិ
ផ្លូវបេតុងថ្មី ១ ខ្សែ ប្រវែងជិត ២ ពាន់ម៉ែត្រ លេចរូបរាងឡើងនៅក្រុងសែនមនោរម្យ ស្ថាបនាបានជាង ៨០% ហើយ
ផ្លូវបេតុងថ្មី ១ ខ្សែ ដែលមានប្រវែងជិត ២០០០ ម៉ែត្រ និងទទឹង ១២ ម៉ែត្រ បានលេចរូបរាងឡើងនៅក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ក្រោយស្ថាបនាអស់ជាច្រើនខែ ហើយពេលនេះសម្រេចបានជាង ៨០% ហើយ ចាប់ពីវិមានឯករាជ្យ ឆ្ពោះទៅជិតផ្លូវបំបែករូបសំណាកដំរីដែក នឹងអាចធ្វើចរាចរណ៍បានទាំងស្រុង នាពេលឆាប់ៗ ខាងមុខនេះ។

អាជីវករឈ្មោះ មុំ ស្រីណុច អាយុ ២៧ ឆ្នាំ ដែលជាប្រជាពលរដ្ឋមានលំនៅឋាននៅក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី មានមុខរបរលក់ដូរក្បែរដងផ្លូវបេតុងមួយនេះ បានប្រាប់«កម្ពុជាថ្មី»ឲ្យដឹងថា ផ្លូវមួយខ្សែនេះ មុនពេលមិនទាន់ស្ថាបនាក្លាយជាផ្លូវបេតុង គឺមានសភាពតូច និងពិបាកធ្វើដំណើរ ហើយសម្បូរជង្ហុកច្រើន។

អាជីវកររូបនេះ បន្ថែមថា ក្រោយមកដោយមានការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល ជាពិសេសថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី បានស្ថាបនាផ្លូវនេះឡើងយ៉ាងល្អប្រណិត ងាយស្រួលក្នុងការធ្វើចរាចរណ៍ទៅមក បង្កើនសុវត្ថិភាពសម្រាប់អ្នកធ្វើដំណើរ លើកកម្ពស់សោភ័ណភាព និងអាចទាក់ទាញភ្ញៀវទេសចរមកកម្សាន្តក្នុងខេត្តទៀតផង។

ជាមួយនេះ ប្រជាពលរដ្ឋក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ដែលយកផ្លូវខាងលើនេះចរាចរណ៍ជារៀងរាល់ថ្ងៃ ក៏បានសម្ដែងក្តីរីករាយ និងធ្វើដំណើរដោយស្នាមញញឹម ខណៈកន្លងទៅ ផ្លូវមួយខ្សែនេះ ធ្លាប់តែមានសភាពខូចខាតជាច្រើនកន្លែងពិបាកក្នុងការធ្វើដំណើរទាំងភ្ញៀវទេសចរដែលបានមកកម្សាន្តក្នុងខេត្ត ក៏ដូចជាប្រជាពលរដ្ឋនៅក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ផងដែរ។

ដោយឡែក ក្រុមជាងដែលកំពុងមមាញឹកញាប់ដៃញាប់ជើងស្ថាបនាផ្លូវបេតុងនេះ បានបញ្ជាក់ថា បន្ទាប់ពីសាងសង់ផ្លូវនេះឡើង ជាក់ស្ដែងបានប្រមាណជាង ៨០% ហើយ នៅតែចាក់គម្របលូ និងខឿនសួនច្បារតាមចិញ្ចើមផ្លូវបន្ថែមទៀតតែប៉ុណ្ណោះ នឹងរួចរាល់ជាស្ថាពរ។

ក្រុមជាងដដែល បញ្ជាក់ទៀតថា ចំណែកឯផ្លូវម្ខាងទៀតដែលទើបនឹងស្ថាបនា និងដាក់របាំងចំកណ្ដាលទ្រូងផ្លូវនោះ មិនទាន់អនុញ្ញាតឲ្យប្រើប្រាស់បាននៅឡើយទេ។ លើសពីនេះ បើតាមមើលសភាពផ្លូវបេតុងនេះជាក់ស្ដែងមិនយូរទៀតទេ ប្រហែលជា ៣ សប្ដាហ៍ ទៅ ៤ សប្ដាហ៍ទៀតតែប៉ុណ្ណោះ ផ្លូវមួយខ្សែនេះ នឹងអាចចរាចរណ៍បានហើយ៕
អត្ថបទ ៖ រៀម សុខហេង




-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


