Connect with us

ព័ត៌មានជាតិ

លម្អិតករណីស្ត្រីខ្មែរស្លាប់នៅខេត្តព្រះសីហនុ មិនមែនដោយសារកូវីដ១៩

បានផុស

នៅ

ក្រសួងសុខាភិបាលបានឲ្យដឹងថា ស្ត្រីជនជាតិខ្មែរអាយុ ៤៣ ឆ្នាំ រស់នៅក្នុងខេត្តព្រះសីហនុ បានស្លាប់បាត់បង់ជីវិត ដោយសារការធ្លាក់ឈាមខ្លាំងវេលាម៉ោង ១៦៖៣០ នាទីរសៀលថ្ងៃទី ២៦ ខែមីនា។

ស្ត្រីខាងលើបានចូលសម្រាកនៅមន្ទីរពេទ្យខេត្តព្រះសីហនុ នៅថ្ងៃទី ២០ ខែមីនា ២០២១ ដោយមូលហេតុហូរឈាមរដូវច្រើន និងមានជំងឺក្រពះរាុំរ៉ៃ។

នៅថ្ងៃទី ២៤ ខែមីនា ក្រុមគ្រូពេទ្យបានយកវត្ថុសំណាករបស់ស្ត្រីនេះដើម្បីធ្វើការវិភាគ ហើយទទួលបានលទ្ធផលសពមានវិជ្ជមានកូវីដ១៩ នៅព្រឹកថ្ងៃទី ២៧ ខែមីនា ឆ្នាំ ២០២១។

ក្រសួងបញ្ជាក់ថា នៅថ្ងៃទី ២៦ ខែមីនា អ្នកជំងឺមានសភាពធ្ងន់ធ្ងរ ដោយមានការហូរឈាមក្រពះយ៉ាងច្រើនគំហុកបូករួម និងការហូរឈាមរដូវខ្លាំងផងនោះ អ្នកជំងឺក៏ស្លាប់បាត់បង់ជីវិតនៅម៉ោង ១៦៖៣០ នាទីរសៀល បើទោះបីក្រុមគ្រូពេទ្យបានខិតខំសង្គ្រោះយ៉ាងណាក៏មិនអាចសង្គ្រោះបាន។

តាមការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ ស្ត្រីជនជានខ្មែរ អាយុ ៤៣ ឆ្នាំរូបនេះ បានស្លាប់បាត់បង់ជីវិតដោយសារស្ហុតឈាម ភ្លាមៗ បណ្តាលមកពីការបាត់បង់ឈាមច្រើនយ៉ាងគំហុក មិនមែនដោយសារជំងឺកូវីដ១៩នោះទេ៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម