ព័ត៌មានជាតិ
សម្តេចធិបតី និងលោកជំទាវបណ្ឌិត ចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ និងឧបត្ថម្ភថវិកា ២ម៉ឺនដុល្លារដល់គ្រួសារសពលោក សាន់ សឿន និងអ្នកស្រី សុខ គិមសី
លោក សេង សក្ដា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥នេះ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃក្រសួងនាំយកសារលិខិតរំលែកមរណទុក្ខរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត រួមទាំងថវិកាពីរម៉ឺនដុល្លារ ប្រគល់ជូនក្រុមគ្រួសារនៃសពលោក សាន់ សឿន និងអ្នកស្រី សុខ គិមសី ដែលបានទទួលមរណភាពដោយសារគ្រោះរញ្ជួយដីនៅប្រទេសថៃ កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ កន្លងទៅនេះ។

ក្នុងពិធីបុណ្យសពដែលធ្វើឡើងនៅក្រុងសិរីសោភ័ណ លោក សេង សក្ដា បានសម្តែងនូវសមានទុក្ខក្តុកក្តួលរន្ធត់ចិត្ត សោកស្តាយអាឡោះអាល័យជាទីបំផុត និងបានរំលែកមរណទុក្ខដ៏ក្រៀមក្រំជូនចំពោះលោក សុក សាន់ និងលោកស្រី ហង់ ថេត ដែលបានបាត់បង់លោក សាន់ សឿន ត្រូវជាកូន អាយុ៣៨ឆ្នាំ ក៏ដូចជាជូនចំពោះលោក ភី សុខ និងលោកស្រី ហ៊ុត សុភួន ដែលបានបាត់បង់អ្នកស្រី សុខ គិមសី ត្រូវជាកូន អាយុ៣១ឆ្នាំក្នុងគ្រោះរញ្ជួយដីនៅប្រទេសថៃ។

ជាមួយគ្នានេះ តំណាងក្រុមគ្រួសារនៃសព និងញាតិមិត្តជិតឆ្ងាយដែលចូលរួមបុណ្យសពនោះ ក៏បានលើកដៃប្រណមថ្លែងអំណរគុណចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត និងថ្នាក់ដឹកនាំក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រួមទាំងអាជ្ញាធរពាក់ព័ន្ធទាំងអស់ដែលបានយកចិត្តទុកដាក់តាមរយៈការផ្តល់សាររំលែកមរណទុក្ខ ថវិកា ការជួយសម្របសម្រួលឯកសារដឹកសព និងដង្ហែសពមកស្រុកកំណើតធ្វើបុណ្យយ៉ាងឱឡារិក។

សូមជម្រាបថា សពលោក សាន់ សឿន និងសពលោកស្រី សុខ គិមសី (ត្រូវជាប្ដីប្រពន្ធនឹងគ្នា) ត្រូវបានបញ្ជូនមកដល់ស្រុកកំណើតនៅក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ នាយប់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៥ ក្រោមការជួយខ្នះខ្នែងសម្របសម្រួលពីសំណាក់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ អនុព័ន្ធការងារអមស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ និងអាជ្ញាធរពាក់ព័ន្ធផងដែរ៕






-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពលរដ្ឋថៃ រាប់ពាន់នាក់រត់ភៀសខ្លួន បន្ទាប់ពីយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកនៅព្រំដែន
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង ago
ផែថងថាន លើកយកជម្លោះព្រំដែនកម្ពុជា-ថៃនិងឧក្រិដ្ឋកម្មអនឡាញ ពិភាក្សាជាមួយ ម៉ាក្រុង
-
សន្តិសុខសង្គម១ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារ ដុតកម្ទេចចោលដូងក្រអូប១៥០០គីឡូក្រាម ដែលលួចនាំចេញពីថៃ ឆ្លងកាត់ប្រទេសឡាវចូលមកកម្ពុជាដោយខុសច្បាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា ទទួលរងឥទ្ធិពលពីព្យុះមួយទៀត គឺព្យុះទី២ ឈ្មោះ សេពផេត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជប៉ុន ប្រកាសពង្រឹងទំនាក់ទំនងកងទ័ពជាមួយកម្ពុជាឱ្យកាន់តែរឹងមាំ
-
នយោបាយ៦ ថ្ងៃ ago
ក្រោយបិទនាំចូលឥន្ធនៈនាយករដ្ឋមន្ត្រីថានៅអាចឆ្លើយតបថែមទៀតបើថៃចង់លេង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
PTT៖ ការផ្អាកនាំចូលប្រេងថៃរបស់កម្ពុជា មិនប៉ះពាល់ធ្ងន់ធ្ងរដល់ចំណូលក្រុមហ៊ុនទេ