ព័ត៌មានជាតិ
ព្រឹកនេះរកឃើញអ្នកជំងឺកូវីដ១៩ ពីរនាក់នៅខេត្តព្រៃវែង
ព្រៃវែងង៖ នៅព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១ ខេត្តព្រៃវែង ទទួលលទ្ធផលវិជ្ជមានកូវីដ-១៩ ថ្មី ចំនួន២នាក់។
តាមការផ្ដល់ព័ត៌មានរបស់វេជ្ជបណ្ឌិត គង់ វិច្ឆិកា ប្រធានមណ្ឌលចត្តាឡីស័កចុងប៉ម បានប្រាប់កម្ពុជាថ្មីឱ្យដឹងថា អ្នកជំងឺទាំង២នាក់នោះគឺ អ្នកជំងឺទី១ ភេទប្រុស អាយុ១៤ឆ្នាំ រស់នៅភូមិតាម៉ៅ ឃុំបឹងព្រះ ស្រុកបាភ្នំ ខេត្តព្រៃវែង។ អ្នកជំងឺទី២ ភេទស្រី អាយុ៣៨ឆ្នាំ រស់នៅ ភូមិតាម៉ៅ ឃុំបឹងព្រះ ស្រុកបាភ្នំ ខេត្តព្រៃវែង។
បច្ចុប្បន្នអ្នកជំងឺទាំងពីរនាក់នេះ កំពុងសម្រាកព្យាបាលនៅមន្ទីរព្យាបាលអ្នកជំងឺចុងប៉ម ខេត្តព្រៃវែង។
គួរបញ្ជាក់ផងដែរថា មកដល់ថ្ងៃនេះ ខេត្តព្រៃវែងមានអ្នកជំងឺកូវីដ១៩ សរុបចំនួន៥៦នាក់៕
អត្ថបទ៖ សៅគ្រី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


