ព័ត៌មានជាតិ
ខណៈគ្រួសារកំពុងធ្វើបុណ្យ គ្រូពេទ្យមកដឹកសពចេញទាំងយប់សង្ស័យឆ្លងជំងឺកូវីដ១៩
ភ្នំពេញ៖ មានការភ្ញាក់ផ្អើលទាំងកណ្តាលយប់នៅផ្ទះបុណ្យសពក្នុងបុរីសូនី ខណៈពេលដែលក្រុមគ្រួសារកំពុងធ្វើពិធីបុណ្យសព ក៏មានរថយន្តរបស់មន្ទីរពេទ្យមកដឹកយកសពចេញទៅបូជា ដោយសារពាក់ពន្ធ័និងជំងឺកូវីដ១៩។
តាមប្រភពពីលោក វ៉ាន់ ចាន់ដារ៉ា មេភូមិឬស្សី១សង្កាត់ស្ទឹងមានជ័យទី៣បានឲ្យដឹងថា កាលពីយប់ថ្ងៃទី២៧ខែមីនានេះមានរថយន្តរបស់មន្ទីរពេទ្យរដ្ឋបានមកដឹកយកសពលោកតាឈ្មោះ ប៊ូ សារុំ អាយុ៧៨ឆ្នាំស្នាក់នៅផ្ទះលេខ៣៦៨ផ្លូវ៨១(បុរីសូនី)ភូមិឬស្សី១ សង្កាត់ស្ទឹងមានជ័យ៣ខណ្ឌមានជ័យរាជធានីភ្នំពេញ។

លោកមេភូមិបន្តថា កាលពីថ្ងៃទី២៤ខែមីនាកន្លងទៅ លោកតាមានជំងឺឡើងសម្ពាធឈាមហើយត្រូវបានកូនចៅដឹកយកទៅធ្វើការព្យាបាលនៅមន្ទីរពេទ្យមិត្តភាព ខ្មែរសូវៀត។ លុះដល់ព្រឹកថ្ងៃទី២៧ខែមីនា កូនចៅបានសម្រេចដឹកយកមកផ្ទះវិញ ព្រោះមិនសង្ឃឹមថារស់រានមានជីវិត។ មកដល់ផ្ទះក៏បានមរណះកាលទៅនារសៀលថ្ងៃដដែល។
លោក វ៉ាន់ ចាន់តារ៉ា បន្តថា បន្ទាប់ពីលោកតាបានផុតទៅហើយនោះ កូនចៅបានរៀបចំធ្វើពិធីបុណ្យសពនៅផ្ទះក្នុងបុរីសូនី រហូតដល់កណ្តាលយប់ក៏ត្រូវបានរថយន្តរបស់មន្ទីរពេទ្យរដ្ឋមកដឹកសពយកទៅបូជាទាំងយប់ដោយសារតែលោកតាមានវិជ្ជមានកូវីដ១៩ ខណះដែលកូនចៅមិនដឹងទាល់តែសោះ។
បើលោកមេភូមិ កូនចៅសព អាចមានការពាក់ពន្ធ័វិរុសនេះ៕
វីដេអូ៖
អត្ថបទ៖ នរា
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


