Connect with us

ព័ត៌មានជាតិ

លោក ហេង សួរ លើកទឹកចិត្តឱ្យកម្មករចាក់វ៉ាក់សាំងកូវីដ-១៩ឱ្យបានច្រើន

បានផុស

នៅ

ភ្នំពេញ៖ លោក ហេង សួរ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានលើកទឹកចិត្ត និងរួមគ្នាជំរុញការចាក់វ៉ាក់សាំងការពារកូវីដ-១៩ឱ្យបានច្រើនទើបយើងអាចឆាប់វិលទៅរកភាពប្រក្រតីវិញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈបណ្តាញសង្គមហ្វេប៊ុករបស់ខ្លួននៅព្រឹកនេះ លោក ហេង សួរ បានអំពាវនាវដល់កម្មករ និងជនរួមជាតិរួមគ្នាចូលរួមយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ទាំងអស់គ្នាព្រោះថាការចាក់វ៉ាក់សាំងការពារកូវីដ គឺជាគន្លឹះក្នុងការការពារអាយុជីវិតរបស់បងប្អូន និងក្រុមគ្រួសារ និងចាក់វ៉ាក់សាំងការពារកូវីដ គឺជាផ្លូវតែមួយគត់ ដែលឱ្យយើងអាចចេញធ្វើការ ប្រកបរបរជួញដូរ និងជួបជុំគ្នាដោយសុវត្ថិភាពជាងមុន។

លោកបានបញ្ជាក់ថា៖ “សូមបងប្អូនជឿជាក់លើវិទ្យាសាស្ត្រ និងវ៉ាក់សាំងគ្រប់ប្រភេទដែលរាជរដ្ឋាភិបាលបានខិតខំស្វែងរកមក។ ខ្ញុំ និងមិត្តភក្ដិបានចាក់វ៉ាក់សាំងទាំងនោះរួចហើយ និងមិនឃើញមានផលប៉ះពាល់អ្វីដល់សុខភាពយើងខ្ញុំទេ!”

ទន្ទឹមគ្នានេះលោកបានណែនាំដល់កម្មករនិយោជិតនៅតាមរោងចក្រ សូមរាយការណ៍ជូនរដ្ឋបាលរោងចក្រជាបន្ទាន់ ប្រសិនជាឃើញ ឬស្តាប់ឮអ្នកណាម្នាក់ឃោសនាបំផុសកុំឱ្យចាក់វ៉ាក់សាំងកូវីដ-១៩ ​និងសូមថ្នាក់ដឹកនាំសហជីពទាំងអស់មេត្តាចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការលើកទឹកចិត្ត និងបំផុសឱ្យបងប្អូនកម្មករចូលរួមចាក់វ៉ាក់សាំងការពារកូវីដ-១៩ ទាំងអស់គ្នា។

លោក ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិបានប្រសាសន៍ថា ក្នុងរយៈពេល១សប្តាហ៍នេះសមត្ថកិច្ចចាប់ខ្លួនជនដើរបំផុសកុំឱ្យចាក់វ៉ាក់សាំងជំងឺកូវីដ-១៩បានចំនួន៤នាក់ ហើយបានបញ្ជួនទៅតុលាការកាត់ទោសតាមច្បាប់ផងដែរ៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម